Part 24

2.4K 157 1
                                    

Me and You 💕✨💫 Part 24

   ពេលព្រឹកព្រលឹមស្រាងៗនៅខាងក្រៅងងឹតនៅ ឡើយទេប៉ុន្តែគូស្នេហ៏ទាំងពីរគូត្រូវងើបតាំងពី ព្រលឹមដើម្បីជិះឡានទៅសមុទ្រដែលជាគោលដៅ លំហែរកាយរបស់ខ្លួនក្រោយពីប្រឡងរួច។

« វ៉ាស~~~សមុទ្រ » Tae អើតក្បាលតាមកញ្ចក់ ឡានហើយស្រែកឡើងពេលបានឃើញទឹកសមុទ្រពណ៌ខៀវស្រងាត់តាមដងផ្លូវដែលកំពុងជិះ ខ្យល់បក់ត្រជាក់រវិចៗបូកផ្សំនឹងបរិយាកាសបរិសុទ្ធធ្វើឲ្យអារម្មណ៏ល្អខ្លាំងមែនទែន។

« ស្អាតដល់ហើយអា Tae ន៎ » នេះក៏ម្នាក់ទៀតដែរ!! Jimin អើតក្បាលតាមកញ្ចក់ហើយនិយាយ ទៅកាន់មិត្តដោយអារម្មណ៏ស្រស់ស្រាយធ្វើឲ្យរាង
ក្រាសទាំងពីរទៀតឃើញភាពគួរឲ្យស្រឡាញ់ទាំងនេះហើយអត់នឹងមិនញញឹមមិនបាន។

< ងុឺត!! > ទីបំផុតឡានរបស់ Yoongi ក៏មកឈប់សំចតនៅលើឆ្នេរមួយមួយនៅកៀកនឹងមាត់សមុទ្រតែម្ដង។

« ពួកយើងមកលេងទីនេះមែនទេលោកគ្រូ? » Jungkook អើតមើលឆ្វេងស្ដាំមុននឹងសួរ។

« អឹម នាំគ្នាលើករបស់លើឡានចុះទៅនឹងអាលបោះតង់សម្រាកតែម្ដង » បន្ទាប់មកពួកគេទាំងបួនក៏ញាប់ដៃញាប់ជើងជញ្ជូនរបស់ទាក់ទងនឹងដំណើរកម្សាន្តលើកនេះចុះមកជាមួយគ្នា។

« ទុកឲ្យបងវិញ » Yoongi ឃើញ Jimin ប្រុងលើកធុងទឹកកករាងធំមួយទើបស្នើរខ្លួនជំនួសវិញធ្វើឲ្យរាងតូចញញឹមហើយអោនថើបថ្ពាល់គេភ្លាម។

« ស្រឡាញ់បង Yoon ខ្លាំងៗ » ពួកគេញញឹមដាក់ គ្នាហើយរាងក្រាសក៏លើករបស់ទៅដាក់នៅទីវាលមួយងាយស្រួលសម្រាប់ការបោះតង់សម្រាក។

« នេះថ្ងៃត្រង់ដែរហើយពួកយើងញាំអីសិនទៅ » Yoongi និយាយឡើងហើយបើកធុងមើលមានត្រីសាល់ម៉ុននិងអាហារផ្សេងទៀតដែលទិញទុកតាមផ្លូវពេលជិះមក។

« ចឹងយើងអាំងត្រីញាំសិនទៅចាំល្ងាចធ្វើ BBQ »

« Wow!! BBQ អាMin » Tae បើកភ្នែកធំៗជាមួយ Jimin ព្រោះពួកគេចូលចិត្តសាច់គោដូចគ្នាហើយបើបានជារបៀប BBQ បែបនេះទៀតកាន់តែ ចូលផ្លូវតែមួយហើយ។ Jungkook ហើយនិង Yoongi នាំគ្នាតំឡើងចង្ក្រាន្តអាំងរួចហើយក៏រៀបចំ បង្កាត់ភ្លើង។

Me and You 💕✨💫 (Completed)Where stories live. Discover now