Me and You 💕✨💫 Part 43
ធ្មេចបើកៗមួយសប្ដាហ៍បានកន្លងផុតទៅ ទំនាក់ ទំនងរបស់ Jungkook និង Taehyung ក៏កាន់តែល្អឡើងៗរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ។
< ងុឺត!! >
« Tae!! ថ្ងៃត្រង់នេះបងប្រហែលជាមកទទួលអូនញាំបាយយឺតបន្តិចហើយ » រាងក្រាសប្រាប់ទៅរាងតូចពេលជូនមកដល់មុខមន្ទីរពេទ្យ។
« ហេតុអី? » Tae
« គឺលោកតានិងលោកយាយបងគាត់ទើបមកពីជប៉ុនវិញស្អែកនេះ អញ្ចឹងហើយបងត្រូវទៅមើលផ្ទះគាត់ថារៀបចំរួចរាល់ហើយឬនៅស្រួលពេលមក ដល់គាត់អាចចូលទៅនៅបានតែម្ដង »
« អ៎មិនអីទេចឹង លោកទៅមើលតាមសម្រួលទៅ មិនបាច់មកញាំបាយជាមួយខ្ញុំក៏បានដែរ »
« អត់ទេយ៉ាងណាក៏បងត្រូវមកទទួលអូនដែរ ចាំម៉េចៗចាំបង Call មកប្រាប់ »
« ដឹងហើយ អញ្ចឹងខ្ញុំទៅធ្វើការសិនហើយ » រាងតូចដោះខ្សែក្រវ៉ាត់ហើយប្រុងចុះទៅតែ Jungkook ក៏ចាប់ដៃបានមុន។
« Tae មានភ្លេចអីឬអត់? » គេតឿនឲ្យរាងតូចថើបដូចរាល់ដង ឥឡូវនេះដូចជាញៀនស្នាមថើបរបស់ Tae សម្បើមណាស់បើមួយថ្ងៃមិនបានថើបម្ដងទេគេមានអារម្មណ៏ថានៅមិនសុខក្នុងខ្លួនធ្វើអីក៏មិនកើតដែរ។ Tae ឃើញទឹកមុខរបស់រាងក្រាសហើយក៏ លួចអស់សំណើចបន្តិចទើបលោរទៅថើបថ្ពាល់គេ មួយខ្សឺតឲ្យអស់ចិត្តមិនចឹងរំអុកគេមិនបានធ្វើការទេ។
« អើយលោកនេះ សឺត~~បានហើយនៅ? »
« បានហើយទៅចុះ បងស្រឡាញ់អូន!! » រាងតូចក៏ ចុះពីលើឡានដើរចូលទៅមន្ទីរពេទ្យបាត់ឯរាងក្រាសក៏ត្រូវទៅក្រុមហ៊ុនទទួលម៉ាក់គេដើម្បីទៅមើលផ្ទះថ្មីរបស់លោកតាលោកយាយ។
< តុក តុក >
« ចូលមក »
« ម៉ាក់!! » Jungkook ដើរចូលមកខណៈពេល នោះក៏ឃើញម៉ាក់របស់គេកំពុងជជែកគ្នាជាមួយស្រី ម្នាក់ដែលអង្គុយបែរខ្នងមកកាន់គេ។
« អ៎!! ម៉ាក់មានភ្ញៀវហ្អេសចឹងខ្ញុំចេញទៅចាំនៅខាងក្រៅសិនហើយ »
« មិនអីទេ Jungkook!! មកអង្គុយនិយាយគ្នាលេងសិនទៅ » Mrs Jeon បង្គាប់ធ្វើឲ្យរាងក្រាសត្រូវមកអង្គុយស្របតាម។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️