Me and You 💕✨💫 Part 40
« លោក~~ខ្ញុំខ្លាចខ្លាំងណាស់ » រាងតូចនៅតែបន្តយំអោបរាងក្រាសទាំងភិតភ័យនឹងយល់សប្តិនៅ ឡើយ គេស្រាប់តែមានអារម្មណ៏ថាប្រុសម្នាក់នេះក្លាយជាជញ្ជាំងរឹងមាំមួយសម្រាប់ឲ្យគេជ្រកកោន បំបាត់ភាពភ័យខ្លាចបានធូរស្បើយខ្លះដែរ ចំណែក Jungkook ក៏ថើបសក់រាងតូចថ្នមៗហើយអង្អែលខ្នងទៅមកដើម្បីលួងលោម ឃើញបែបនេះគេក៏មិនស្រួលក្នុងចិត្តដូចគ្នា។
« គ្រាន់តែជារឿងកាលពីមុនប៉ុណ្ណោះ ពេលនេះអូនមានបងហើយចាំបងមើលថែអូនដោយខ្លួនឯង
កុំខ្លាចទៀតអីមនុស្សល្អរបស់បង » រាងក្រាសនិយាយមួយៗរបៀបថ្នាក់ថ្នមយកចិត្ត ពាក្យថាមនុស្សល្អនោះគេប្រើវាសឹងតែគ្រប់ពេលទៅហើយជាមួយរាងតូច។« លោកនិយាយពិតមែនហ្អេស? » Tae សួរគេ ទាំងនៅអណ្ដឺតអណ្ដក់ក្នុងទ្រូងរាងក្រាសនៅឡើយ គេក៏មិនយល់ដែរសុខៗក៏សួរសំណួរបែបនេះចេញមក។
« បងមិនចេះកុហកទេជាពិសេសអ្នកដែលបង ស្រឡាញ់ » រាងក្រាសនិយាយរួចក៏ទាញ Tae ឲ្យងើបឡើងអង្គុយលើភ្លៅមុននឹងលូកកាន់ខ្សែករបស់រាងតូចមកហើយក៏ទាញខ្សែករបស់ខ្លួនឯងដែលជាកូនសោរទៅចាក់ចូលបន្តោងមេសោតូចមួយនោះធ្វើឲ្យ Tae បើកភ្នែកធំៗឆ្ងល់ភ្លាម។
« លោក...ហេតុអីក៏មានកូនសោរនេះ? »
« សាកទាយមើល »
« ខ្ញុំមិនដឹងទើបសួរ លោកឆ្លើយមកថាបានកូន សោរនេះមកពីណា? ខ្ញុំក៏លួចឆ្ងល់យូរហើយណា៎ថាតាំងតែពីត្រូវឡានប៉ះឲ្យចូលពេទ្យកាលនោះមកក៏ឃើញមានខ្សែកនេះជាប់នៅនឹងខ្លួនទៅហើយ ពេលទៅសួរអាMin គេថាវាជាខ្សែកគូខ្ញុំមានបន្តោង មេសោរ អញ្ចឹងច្បាស់ជាមាននរណាម្នាក់ដែលមាន កូនសោរហើយ ម្នាក់នោះជាលោកមែនទេ? ហេតុអីក៏ពួកយើងពាក់ខ្សែកជាគូទាំងដែលមិនធ្លាប់ស្គាល់គ្នាឬមួយក៏ពួកយើងត្រូវជាអ្វីនឹងគ្នាទៅ? លោកបក ស្រាយប្រាប់ខ្ញុំទៅមើលខ្ញុំក្រឡាប់ចាក់អស់ហើយ» រាងតូចបកស្រាយប្រាប់យ៉ាងវែងអន្លាយតាមរបៀបក្មេងដែលចង់ចេះចង់ដឹងឯរាងក្រាសក៏សម្លឹងមើល មុខរបស់ Tae ដោយមិននិយាយអ្វីព្រោះគេយល់ហើយថាការពិតរាងតូចមិនទាន់បំភ្លេចគេបានទាំង ស្រុងហើយបន្ទាប់ពីនេះទៅ គេនឹងជួយរំលឹកអតីតកាលដើម្បីឲ្យរាងតូចចងចាំរូបគេវិញតែជាមួយនឹងអនុស្សាវរីយ៏ល្អៗប៉ុណ្ណោះ អ្វីផ្សេងក្រៅពីហ្នឹងសូមឲ្យរលាយទៅតាមពេលវេលាចាស់ៗទៅចុះ។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️