Part 33

2.9K 188 0
                                    

Me and You 💕✨💫 Part 33

« ប្រាំឆ្នាំមុន Tae បានជួបនឹងគ្រោះថ្នាក់ចរាចរណ៏ មួយហើយប៉ះទង្គិចត្រង់ក្បាលធ្ងន់ធ្ងរខ្លាំង គ្រូពេទ្យសឹងតែសង្គ្រោះមិនបានតែក្រោយមក គេក៏បានដឹង ខ្លួនវិញហើយក៏.... »

« ...... »

« បាត់បង់ការចងចាំ »

« ថាម៉េច? » Jungkook ផ្ទាន់ភ្លាមៗសឹងតែមិនជឿថាវាជាការពិត គ្រប់យ៉ាងកើតឡើងស្របពេលដែល  គេនៅឆ្ងាយបានដោយរបៀបណា?

« Hoseok ម្នាក់ដែលនាំ Tae ចូលផ្ទះអំបាញ់មិញនេះជាមិត្តរបស់ខ្ញុំហើយក៏ជាគ្រូពេទ្យដែលជួយ សង្គ្រោះ Taeនៅពេលនោះដែរវាខំប្រឹងខ្លាំងណាស់ទម្រាំតែ Tae អាចដឹងខ្លួនឡើងវិញដំបូងស្មានថាTae មិនរស់ទៅហើយតែមិនទាន់បានអីផងបេះដូងគេក៏ ស្រាប់តែដើរវិញទើបពួកយើងអាចមានសង្ឃឹមថា Tae ត្រឡប់មកវិញក៏ប៉ុន្តែគ្រប់យ៉ាងពេលនោះច្របូកច្របល់ណាស់.... »

@5ឆ្នាំមុន

« អាTae~~អាTae~~ » Jimin ហៅរាងតូចដែលទើបតែបើកភ្នែកឡើងយឺតៗក្នុងសភាពមានបង់រុំក្បាលផងដែរ។

« Tae មានអារម្មណ៏ថាឈឺក្បាលត្រង់ណាឬអត់? » Hoseok នៅក្បែរនោះក៏សួរថែមទៀត។

« ទីនេះជាកន្លែងណា? » Tae ងើបអង្គុយស្ទាបក្បាលខ្លួនឯងហើយងាកមើលជុំវិញខ្លួន។

« ទីនេះជាមន្ទីរពេទ្យ » Yoongi

« អាTae ចំណាំយើងបានទេ? » Jimin សួរពេលអង្គុយនៅក្បែររាងតូច។

« ថីក៏មិនចំណាំនោះ » Tae ឆ្លើយដោយទឹកមុខធម្មតា។

« ចឹងយើងជាអ្នកណា? ឈ្មោះអី? ហើយត្រូវជាអី នឹងឯង? »

« នែ៎អាMin យើងកំពុងឈឺក្បាលកុំសួរច្រើនពេក ទៅមើល » Tae ថាឲ្យគេព្រោះក្បាលនៅឈឺចាប់ត្រង់មុខរបួសវះកាត់នៅឡើយ។

« ហើយចុះម្នាក់នេះស្គាល់ទេ? » Jimin ចង្អុលទៅ រាងក្រាសដែលឈរនៅក្បែរនោះ។

« គឺ Yoongi Hyung ហ្នឹងហើយ » លឺបែបនេះ ពួកគេក៏ញញឹមត្រេកអរមុននឹង Jimin ទាញទូរស័ព្ទ ចាស់របស់ Tae ហើយបើករករូបថត Jungkook បង្ហាញសួរទៅរាងតូច។

« អឺហើយចុះម្នាក់នេះឯងស្គាល់ទេ? » Tae កាល ដែលបានឃើញមុខបុរសម្នាក់នោះហើយក៏ជ្រួញចិញ្ចើមធ្វើភ្នែកមីភ្លាម។

Me and You 💕✨💫 (Completed)Where stories live. Discover now