Part 4

5.3K 357 0
                                    

           Me and You 💕✨💫 Part 4

< ក្រាក > Jungkook បើកទ្វារហើយក៏បីរាងតូចទៅដាក់លើសាឡុងក្នុងបន្ទប់apartment របស់ខ្លួនហើយទើបដើរទៅបិទទ្វារវិញ។

« អួយ! » រាងក្រាសស្រែកឆ្វាចពេលត្រូវ Taehyung យកខ្នើយលើសាឡុងគប់គេពេលបែរ ខ្នងមកវិញ ពេលគប់អស់មួយហើយមាឌតូចក៏ទាញខ្នើយនៅជាប់ខ្លួនគប់គេម្ដងទៀតទាំងឆេវឆាវតែរាងក្រាសគេចទាន់បានមុន។

« ម៉ោគប់បងធ្វើអី? » រាងក្រាសរើសខ្នើយហើយដើរមកសួរអ្នកកំពុងអង្គុយសម្លក់គេឲ្យថ្មែរ។

« អាមុខគួរឲ្យស្អប់ឯងនេះឆាប់ជូនយើងទៅផ្ទះវិញភ្លាម!! »

« ចាប់ម៉ោហើយអាណាភ្លើជូនទៅវិញនោះ » Jungkook រៀបខ្នើយទុកស្រួលបួលហើយក៏ដាក់ ខ្លួនទាញរាងតូចមកអោបក្នុងដៃ តែ Taehyung គិតតែពីរើខ្លួនចេញមិនឲ្យគេអោបបាន សែនស្អប់មុខ ហើយនិងអាចរិតឌឺអស់ហ្នឹងខ្លាំងណាស់!

« កុំម៉ោប៉ះយើង »

« ចង់ខឹងបងដល់ពេលណាទៅ Tae... » រាងក្រាសបន្ទន់សម្លេងសួរទាំងអន់ចិត្ត ខំតាមលួងមកជាងមួយខែគេក៏ចេះហត់នឿយដែរតែហេតុអីក៏រាងតូច នៅតែមិនព្រមបើកចិត្តទទួលយកហេតុផលរបស់គេ បែបនេះចង់រឹងទទឹងស្អប់ខឹងនឹងគ្នាដល់ពេលណាទៅ?

« យើងខឹងហើយក៏ស្អប់ឯងអស់មួយជីវិតបានលឺដែរទេ? ថាយើងស្អប់ឯងខ្លាំងណាស់» Taehyung អោបដៃសម្លក់មុខរាងក្រាសទាំងចិត្តនឹកខឹងឲ្យតែឃើញមុខគេពេលណាក៏នឹកឃើញដល់យប់ដែល Jungkook ច្រានគេឲ្យដួលហើយស្រែកសម្លុតឲ្យក្ដែងៗនៅហ៊ានបឺតមាត់ស្រីនៅចំពោះមុខគេដោយ មិនខ្វល់ថាគេមានអារម្មណ៏យ៉ាងម៉េច សួរថាបើបែប នេះឲ្យគេលើកលែងទោសឈប់ខឹងស្អប់បានរបៀប ណា?

« បងដឹងថា Tae ខឹងតែសុំកុំស្អប់បងអីបងពិបាកទ្រាំណាស់អូនដឹងទេ? »

« ចុះឯងមានសួរយើងទេថាពេលឃើញឯងបឺតមាត់ជាមួយស្រីនោះ តើយើងពិបាកទ្រាំប៉ុណ្ណា? »

« បង...បងសុំទោស គឺពេលនោះមកពីស្រវឹងចាំអី  មិនបានបងស្មានតែគេជា Tae ទើបបងជ្រុលទៅតែ បងមិនបានគិតអីទៅលើនាងពិតមែនបងស្បថណា៎ Tae បងស្រឡាញ់តែអូនម្នាក់ទេ » រាងក្រាស ព្យាយាមបកស្រាយព្រមទាំងខិតទៅឲ្យជិតមាឌតូចដែលកំពុងសម្រក់ទឹកភ្នែកទាំងក្ដីឈឺចាប់នោះមុន
នឹងលើករាងកាយតូចច្រឡឹងឲ្យអង្គុយលើភ្លៅគេ។

Me and You 💕✨💫 (Completed)Where stories live. Discover now