Me and You 💕✨💫 Part 5
« Yoongi! ពួកយើងទៅណា? » រាងតូចសួរឡើង ពេលរាងក្រាសកំពុងបើកឡានចេញពីសាលា។
« ឃ្លានហើយនៅ? » រាងក្រាសមិនឆ្លើយសំណួរ Jimin តែបែរជាសួរបកទៅគេវិញ។
« អឹម ឃ្លានតិចៗ »
« ចឹងទៅញាំអីសិនទៅរួចហើយបងនាំJimin ទៅ កន្លែងមួយ » Yoongi និយាយរួចងាកមកញញឹមស្រស់ដាក់រាងតូចដូចជាមានរឿងសប្បាយចិត្តខ្លាំងណាស់។
« ថ្ងៃនេះបងញញឹមស្អាតដល់ហើយ » ឃើញគេ បែបនេះ Jimin ក៏អត់នឹងមិននិយាយមិនបានព្រោះ ពេលម៉ោងបង្រៀន មុខគេម្នាក់នេះកាចខ្លាំងសឹងតែ រាងតូចមិនហ៊ានទាំងមើលផង។
« មែនហ្អេស? »
« បាទ »
« អូនចង់ឃើញបងញញឹមស្អាតដូចបែបនេះរាល់ថ្ងៃដែរទេ? » រាងក្រាសលូកដៃមកចាប់ដៃរបស់ Jimin ហើយច្របាច់ថ្នមៗ។
« ច្បាស់ជាចង់ហើយ »
« ចឹងថ្ងៃនេះពេលបងនាំទៅជួបនឹងមនុស្សម្នាក់ហើយបើបងនិយាយអ្វី Jimin កុំចចេសលឺទេ? »
« បងចង់ឲ្យអូនជួបអ្នកណា? »
« គង់តែដឹងទេ តែនិយាយថាបងនិងJimin ស្រឡាញ់គ្នាបានប៉ុន្មានខែហើយ? »
« អឹម...ដូចជាជាង9ខែហើយ »
« ចាំទេថាហេតុអីបានជាពួកយើងស្រឡាញ់គ្នា »
« អត់ចាំទេ »
< ឃ្លុះ >
« អួយ » រាងតូចថ្ងូរពេល Yoongi ខោកក្បាលគេ មួយក្រញ៉រ។
« ល្ងង់!! »
« អា៎វ..!! ពេលនេះបងមិនមែនគ្រូអូនទេ » Jimin អង្អែលកន្លែងដែលរាងក្រាសខោកបណ្ដើររអ៊ូបណ្ដើរថាម៉ោងរៀនទៅសមនឹងវាយតែនេះនៅតែពីរនាក់សោះ។
« មិនមែនគ្រូតែជាប្ដី!! គ្រាន់តែមូលហេតុស្រឡាញ់គ្នាក៏អូនចេះភ្លេចទៅកើតដែរ អាឡិកអាឡក់ដូចក្មេងបែបនេះថ្ងៃក្រោយធ្វើជាប្រពន្ធបងយ៉ាងម៉េចទៅ!!? »
« ហុឹស...!! ថាអូនក្មេងចុះបង!? ខ្លួនឯង25ឆ្នាំហើយនៅម៉ោសួរគេក្មេងទៀត »
« កុំតមាត់ជាមួយបង Jimin! »
« អូនតពាក្យសម្ដី មិនមែនតមាត់បងទេ »
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️