Me and You 💕✨💫 Part 27
« អូនធ្វើបែបនេះធ្វើអី? ខំប្រឹងញញឹមដាក់បងដើម្បីអី? »
« ប....បងនិយាយពីអី? »
« Tae ដឹងការពិតអស់ហើយហេតុអីព្យាយាមលាក់វាទុកមិនគិតចង់សួរបងខ្លះទេឬយ៉ាងម៉េច អូនប្រុងធ្វើ បែបនេះដល់កាលទៅ?? » Jungkook កន្ត្រាក់ដៃតូចទាមទារឲ្យអ្នកម្ខាងទៀតបញ្ចេញអារម្មណ៏ពិតធ្វើ ឲ្យJimin ឈរក្បែរនោះខ្ទប់មាត់យំព្រោះអាណិត។
« ចង់ឲ្យអូនសួរថាម៉េច? សួរថាបងទៅរៀននៅអាមេរិកឬអត់? បងទៅពេលណា? ហើយពេលណាត្រឡប់មកវិញ? បែបហ្នឹងមែនទេ? » Tae សួរបក
ដោយសម្លេងស្មើបំផុតធ្វើឲ្យទឹកភ្នែកមួយដំណក់ហូរចុះមកព្រោះសំណួរដែលគេនិយាយទៅជាសំណួរ ដែលអាចសម្លាប់គេឲ្យស្លាប់បានងាយជាជាងឲ្យ Jungkook ទៅឆ្ងាយពីខ្លួនឯងទៅទៀត។
« Tae~~~ចុះបើបងប្រាប់ថាមិនទៅអូនគិតបែប ម៉េច? »
« បើបែបហ្នឹងមែនបងគឺជាមនុស្សអាត្មានិយមបំផុត គិតតែពីក្ដីសុខខ្លួនឯងមិនគិតដល់ចិត្តរបស់អ្នកម៉ាក់ ដែលស្រឡាញ់កូនដូចបង »
« ចឹងហ្អេស?? ចុះ Tae មានគិតដល់អារម្មណ៏ខ្លួន ឯងឬអត់ថាពេលបងទៅហើយអូននឹងទៅជាបែបណា »
« នេះមិនមែនជាពេលដែលត្រូវសួរពីអារម្មណ៏អូនទេ និយាយតាមត្រង់ Jungkook....អូនហត់ហើយ ពួកយើងបែកគ្នាទៅ » ឃ្លាចុងក្រោយធ្វើឲ្យរាងក្រាសលឺហើយស្ទើរទន់ជង្គង់ដួលមិនស្មានថាវា
ភ្លាមៗបែបនេះ។« អូននិយាយអី? »
« សាកបែកគ្នាមួយរយៈលមើលបើបងនៅតែ ស្រឡាញ់អូនចាំពួកយើងចាប់ផ្ដើមសារថ្មីចុះ »
« តែមួយរយៈនោះដល់ទៅជិត 10 ឆ្នាំបងមិនបែក ទេ »
« បងស្រឡាញ់អូនទេ? »
« ស្រឡាញ់ »
« បើស្រឡាញ់អញ្ចឹងយើងបែកគ្នាទៅ Jungkook កុំឲ្យពិបាកជាងនេះអី »
« អត់ទេ Tae បងមិនបែកគ្នាទេយ៉ាងណាក៏មិនព្រមដែរ » រាងក្រាសអោបរាងតូចជាប់ណែន ពាក្យថា បែកគ្នានេះគឺគេខ្លាចបំផុតហើយក៏មិនចង់លឺដែរតែ ពេលនេះបែរជាលឺវាចេញពីមាត់មនុស្សដែលខ្លួនឯង ស្រឡាញ់បំផុតទៅវិញ។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️