Me and You 💕✨💫 Part 36
កន្លងផុតទៅជាច្រើនម៉ោងក៏ដល់ពេលល្ងាចដែល មន្ទីរពេទ្យត្រូវដល់ម៉ោងសម្រាកល្មម។
« Tae...មិនទាន់ទៅផ្ទះហ្អេស? » Hoseok បើកទ្វារបន្ទប់សួរទៅរាងតូចដែលនៅអង្គុយពិនិត្យឯកសារនៅឡើយ។
« អ៎មិនទាន់ទេ ថ្ងៃនេះចង់ថែមម៉ោងបន្តិចប្រហែល ជាម៉ោងប្រាំបីអីបានទៅផ្ទះOppaទៅមុនចុះ »
« ខំប្រឹងធ្វើការបែបនេះបងថាបន្តិចទៀតច្បាស់ជាថ្នាក់លើទម្លាក់ប័ណ្ណសរសើរចុះមកហើយ »
« ខ្ញុំមិនចង់បានរបស់អីអស់ហ្នឹងទេគ្រាន់តែចង់នៅ មើលថែអ្នកជំងឺសេសសល់ទៀតប៉ុណ្ណោះ »
« ចឹងបងទៅមុនសិនហើយណា៎ស្អែកជួបគ្នា »
« បាទ » Hoseok ក៏បិទទ្វារទើបរាងតូចបើកមើលឯកសារបន្តទៀត។
< តុក តុក តុក >
« ចូលមក » Tae ផ្ដល់សញ្ញាឲ្យទាំងមិនទាន់ដកភ្នែកចេញពីឯកសារ។
« នៅមិនទាន់ទៅផ្ទះទៀត » សម្លេងគ្រលរធំបន្លឺឡើងដាស់ឲ្យរាងតូចងើយមុខឡើងក៏បានឃើញវត្តមានប្រុសដែលខ្លួនទើបតែដេញចេញទៅកាលពី រសៀលហើយម្នាក់នោះកំពុងតែឈរព័ន្ធជើងជ្រែងហោប៉ៅសំញ៉ែងរឹកពីមាត់ទ្វារមើលមកកាន់គេ ដោយក្រសែរភ្នែកស្រទន់ នេះចរិតមុខក្រាសបែប មិនទាន់អស់ប្រសិទ្ធភាពនោះទេ។
« ថ្ងៃនេះថែមម៉ោងលោកមានការអី? » រាងតូច មើលឯកសារបន្តមិនចង់ខ្វល់ពីគេ ឯJungkook ក៏ដើរមកទាញកៅអីយកទៅអង្គុយទល់មុខរាងតូចតែម្ដង។
« គ្រាន់តែនឹកហើយចង់ឃើញមុខអូនតែប៉ុណ្ណឹង » រាងក្រាសនិយាយហើយច្រត់ចង្ការមើលមុខរាងតូចឲ្យបានច្បាស់ពេញភ្នែក។
« បើមានតែប៉ុណ្ណឹង អញ្ជើញលោកត្រឡប់ទៅវិញព្រោះខ្ញុំកំពុងរវល់ »
« អឹម... » រាងក្រាសងក់ក្បាលហើយក៏ចាប់ទាញចង្កេះ Tae ឲ្យឡើងមកអង្គុយលើភ្លៅទាំងពីរបស់គេ ហើយអោបចង្កេះតូចជាប់មិនឲ្យរើរួច។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️