Me and You 💕✨💫 Part 17
« បងត្រូវញញឹមបែបនេះរហូតទៅណា៎Kook ព្រោះស្នាមញញឹមរបស់បងធ្វើឲ្យអូនមានក្ដីសុខបង ដឹងដែរទេ? » Tae ក្រសោបថ្ពាល់ម្ខាងរបស់រាងក្រាសដោយនិយាយលាយឡំនិងទឹកភ្នែកដែលដក់ ជាប់នៅឡើយ គេសឹងតែមិនហ៊ានស្រមៃថានឹងអាចបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតបែបនេះបានយូរប៉ុណ្ណាទៀតទេ។
« អូនក៏ដូចគ្នាញញឹមឲ្យបានច្រើនៗដើម្បីបងណា៎ » រាងក្រាសដាក់ដៃខ្លួនឯងលើដៃរាងតូចដែលក្ដោបថ្ពាល់របស់ខ្លួន ពួកគេញញឹមដាក់គ្នាទៅវិញទៅមក មិនមែនគេមិនដឹងទេថារាងតូចកំពុងក្រៀមក្រំទាស់ត្រង់តែថាគេមិនដឹងថាមូលហេតុដែលនាំឲ្យក្រៀម ក្រំនោះជាអ្វី គេដឹងត្រឹមតែថាគេចង់ធ្វើឲ្យរាងតូច មានក្ដីសុខដោយសារគេតែម្នាក់យ៉ាងណាក៏មិនអាចលែងដៃមនុស្សដែលខ្លួនឯងស្រឡាញ់ថ្នាក់ថ្នមបានដែរ។
« ធុំក្លិនឈាម? » រាងក្រាសគិតក្នុងចិត្តហើយក៏ក្រឡេកទៅឃើញបាតដៃរាងតូចដាច់រលាត់ព្រម ទាំងចេញឈាមមក គេក៏ទាញដៃតូចៗមកមើលភ្លាម ហើយឃើញឈាមនៅលើក្បាលជង្គង់ទៀតធ្វើឲ្យគេកាន់តែបារម្ភ។
« Tae ទៅធ្វើអីឯណាម៉េចក៏មានឈាមចឹង? »
« អឺគឺ...មុននេះដើរចេញទៅក្រៅមិនប្រយ័ត្នក៏ជំពប់ជើងដួលទៅ មិនអីទេ » Tae ដោះសារដោយ ស្នាមញញឹមក្លែងក្លាយបានយ៉ាងល្អតែក៏មិនអាចលាក់ ពិរុទ្ធពីរាងក្រាសបានដែរ។
« ទៅក្រៅធ្វើអី? » គេជម្រិតសួរម្ដងទៀតធ្វើឲ្យរាងតូចគាំងឆ្លើយមិនចេញព្រោះគេមិនសូវចេះកុហកប៉ុន្មាន។
« អឺ...អូន...គឺ....អូន... »
« មិនបាច់ឆ្លើយក៏បានទៅងូតទឹកសិនហើយចាំលាប របួសតាមក្រោយមិនចឹងទៅដើរលេងជាមួយ Jimin មិនកើតទេ » ដោយមិនចង់ចាំយូរ Jungkook ក៏ លើកបីរាងតូចស្ដើងទៅបន្ទប់ទឹកភ្លាម។ពេលទៅដល់ គេដាក់ឲ្យរាងតូចអង្គុយលើមាត់អាងហើយចាត់ការដោះអាវឲ្យរាងតូចតែម្ដងធ្វើឲ្យអ្នកដែលត្រូវគេដោះមុខឡើងក្រហម ទោះបីទើបតែយំហើយក៏គេមិនភ្លេចអៀនដែរ។
« អឺ...Kookហ្អា៎ អូនដោះខ្លួនឯងបានហើយ » ដៃតូចៗចាប់ដៃធំមិនឲ្យប្រឡេះឡេវអាវបន្តទៀត តែមានដែរទេដែលរាងក្រាសព្រមនោះ Jungkook ក៏ចាប់ដៃរាងតូចឲ្យតោងកខ្លួនជាប់ហើយបន្តដោះ អាវបន្តរហូតរួចរាល់ចាប់បោះវាចេញពីរាងកាយបង្ហាញឲ្យឃើញនូវសាច់សម៉ដ្ឋគួរឲ្យចង់ស្ទាបអង្អែល ចុងឈើរីពណ៌ផ្កាឈូកទាក់ទាញខ្សែភ្នែកគេឲ្យមើល មិនងាករេ មុខរាងតូចចាប់ផ្ដើមក្រហមព្រាលៗមុននឹង យកដៃម្ខាងបិទភ្នែករាងក្រាសហើយម្ខាងទៀតអោបខ្លួនឯងជាប់ ចំមែន! ប្រុសម្នាក់នេះលូកលាន់គេមិនលើកលែងសូម្បីតែពេលគេមានរបួស គួរឲ្យស្អប់ណាស់!!
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️