Part 18

2.6K 166 0
                                    

       Me and You 💕✨💫 Part 18

ក្រោយពីបញ្ចប់សកម្មភាពលើគ្រែរួចហើយ រាងក្រាសក៏បីរាងកាយតូចទៅងូតទឹកសម្អាតខ្លួនម្ដងទៀតដោយម្ដងនេះ Tae ព្រមឲ្យគេចាត់ការគ្រប់យ៉ាងមិនថាងូតទឹក ដុសខ្លួន កក់សក់ឡើយបន្ទាប់មកខ្លួនក៏ធ្វើគ្រប់យ៉ាងសម្រាប់ Jungkook វិញល្អបំផុតព្រោះនៅសល់មិនប៉ុន្មានថ្ងៃទៀតគេលែងមានឱកាសធ្វើបែបនេះទៀតហើយ។ ពេលងូតទឹកហើយ រាងក្រាសក៏លើកបីរាងតូចមកអង្គុយទល់មុខកញ្ចក់សំអាងហើយផ្លុំសក់ឲ្យតែម្ដង រាងតូចលួចសម្លឹងមុខរាងក្រាសរហូតមិនដាច់កន្ទុយភ្នែក Jungkook គេញញឹមដូចជាមានក្ដីសុខណាស់ធ្វើឲ្យរាងតូចចង់តែយំចេញមកព្រោះគេខ្លាច ពេលដែល Jungkook ទៅនៅអាមេរិកគេនឹងញញឹមបែបនេះទៀតឬក៏អត់ ឬមួយក៏មានមនុស្សស្រីផ្សេងណាម្នាក់អាចធ្វើឲ្យមានស្នាមញញឹមស្រស់ស្អាតបែបនេះកើតឡើងបានគេក៏អាចធូរទ្រូងមិនសូវបារម្ភដូចគ្នាដែរ។

« អ្ហឹម? ចង់ធ្វើអី? » Tae ស្រាប់តែភ្ញាក់ពីការគិតពេលរាងក្រាសច្របាច់ឡេដាក់ដៃហើយយកមកលាបលើដៃរបស់គេ។

« ថ្ងៃនេះអាកាសធាតុក្ដៅណាស់មិនសូវល្អទេ ស្បែកអូនសបែបនេះគួរតែលាបឡេខ្លះដើម្បីកុំឲ្យខូចស្បែក » គេលាបបណ្ដើរញញឹមបណ្ដើរពេលបានមើលថែមនុស្សដែលខ្លួនឯងស្រឡាញ់ដោយផ្ទាល់ដៃ។

« ផ្ដេសផ្ដាសពេកហើយKook នេះល្ងាចហើយមានថ្ងៃក្ដៅម៉ោពីណា » Tae និយាយឲ្យទាំងហួសចិត្ត ស្រឡាញ់គេខ្លាំងហួសហេតុពេកហើយទេដឹង?

« មិនដឹងទេបងមិនចង់ឲ្យអូនឈឺគ្រាន់តែលាបការពារក៏បានដែរ » Jungkook ងើយមុខឡើងសើចស្ញេញដូចកូនទន្សាយធ្វើឲ្យរាងតូចញញឹមតាមគេដែរ។

« រួចហើយ »

« ម៉ោះ បងអង្គុយវិញទៅចាំអូនផ្លុំសក់ឲ្យវិញ » រាងតូចក៏ងើបឈរឡើងហើយចាប់ឲ្យរាងក្រាសអង្គុយទើបទាញម៉ាសុីនមកផ្លុំសក់ឲ្យគេ។

« ស្រឡាញ់គ្នាយូរហើយអូនទើបដឹងថាសក់បងស្អាតដល់ថ្នាក់នេះណា៎Kook » រាងតូចសរសើរឡើងពេលចាប់មើលសក់ក្បាលរាងក្រាស វារលោងហើយរលាស់ខ្លាំងគ្រាន់តែចាប់ហ្នឹងក៏របូតចេញពីដៃដែរ។

Me and You 💕✨💫 (Completed)Donde viven las historias. Descúbrelo ahora