Me and You 💕✨💫 Part 57 (ភាគបញ្ចប់)
Skip៚
@Korea, Seoul_ គ្រាន់តែត្រឡប់មកដល់កូរ៉េវិញភ្លាម Hoseok ក៏ឲ្យប៉ាម៉ាក់គេទៅដណ្ដឹង Arii តាមសន្យា ។
« ឯងធ្វើការងារអីទើបចង់បានកូនស្រីយើងធ្វើប្រពន្ធនោះ? យើងប្រាប់ឲ្យហើយបើឯងគ្មានវីឡា នៅ គ្មានឡានទំនើបជិះ គ្មានក្រុមហ៊ុនរកសុីនឹងគេ
កុំថាយើងចិត្តអាក្រក់មិនព្រមទទួលឯងធ្វើជាកូនប្រសារឲ្យសោះ » ប៉ារបស់ Arii ដាក់គំហិតឲ្យនាយភ្លាមៗព្រោះដឹងស្រាប់ហើយថាគាត់ជំពាក់លុយអ្នកដទៃរាប់លាន បើបានកូនប្រសារក្រទៀតកុំសង្ឃឹមទៅណាទៅទៅ ។« មើលរបស់នេះសិនទៅបាទលោកប៉ាក្មេក » Hoseok ហៅសព្វនាមលោកឳពុកក្មេកកក់ទុកសិនព្រមទាំងហុចសេមីមួយច្បាប់ទៅឲ្យគាត់ ។
« ជាអ្វី? » ប៉ា Arii ។
« លោកប៉ាក្មេកមើលសិនទៅហើយខ្ញុំជឿជាក់ថា ប៉ានឹងព្រមឲ្យ Arii រៀបការជាមួយខ្ញុំមិនខាន » នាយនិយាយទាំងជឿជាក់ធ្វើឲ្យគាត់ឆ្ងល់ហើយបើក សេមីនោះមើលពីរនាក់ប្ដីប្រពន្ធស្រាប់តែបើកភ្នែកធំៗជាមួយគ្នាតែម្ដង ។
« បងឲ្យអីទៅពួកគាត់មើលហ្នឹង? » Arii ឃើញដូច្នេះក៏ងាកមកសួររាងក្រាស ។
« របស់សំខាន់ឲ្យបងបានអូនធ្វើជាប្រពន្ធហ្នឹងណា៎» នាយញញឹមដាក់នាងធ្វើឲ្យ Arii កាន់តែឆ្ងល់លើសដើម ។
« Wahh!! » ប៉ាម៉ាក់ Arii ស្រាប់តែស្រែកព្រមគ្នាឡើងពេលមើលដល់សន្លឹកចុងក្រោយ ។
« មានអីឬលោកប៉ាអ្នកម៉ាក់? » Arii
« លោកកូនប្រសារចង់រៀបការពេលណាដែរទៅ នៀក ម៉ាក់ថាអាទិត្យក្រោយតែម្ដងល្អទេកូននឹង អាលបានបីចៅឆាប់ៗ » ម៉ាក់Arii សួរទៅនាយកម្លោះទាំងញញឹមញញែមបិទមាត់មិនជិតហាក់ដូចជាសប្បាយចិត្តខ្លាំងជាពិសេស ។
« បានបាទអ្នកម៉ាក់ក្មេក » Hoseok
« យ៉ាងម៉េចចេះ? » Arii ងាកមកសួរតែនាយមិនឆ្លើយទេបែរជាចាប់ដៃនាងហើយញញឹមដាក់ឲ្យខ្មើត តែម្ដងហើយ ។
_ ងាកមក Jungkook និង Taehyung តាំងតែពីមក ដល់កូរ៉េភ្លាម លោកស្រីJeon ក៏ខលហៅឲ្យមកផ្ទះលោកតាលោកយាយភ្លែត ពេលនេះកំពុងឲ្យពួកគេអង្គុយឲ្យគាត់មើលមុខឲ្យបានច្បាស់ដូចអ្នកទោស យ៉ាងចឹង ។
ESTÁS LEYENDO
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️