Me and You 💕✨💫 Part 47 (18+)
« អេ៎ត្រង់នេះ!! » សម្លេងបុរសម្នាក់បន្លឺហៅទៅ កាន់អ្នកកម្លោះដែលដើរចូលមកដល់ក្នុងក្លឹបជាមិត្ត សម្លាញ់ដែលបានណាត់គ្នាទុកជាមុន។ Hoseok ដែលបានលឺមិត្តខ្លួនហៅហើយក៏ដើរសំដៅរកគេ ភ្លាម។
« ចាំយូរហើយហ្អេស? » Hoseok សួរខណៈដាក់ ខ្លួនអង្គុយចុះលើសាឡុង ទីនេះជាក្លឹបពេលរាត្រីរបស់ Namjoon ជាមិត្តរបស់គេដែលបើកឡើងតាំងពីយូរ មកហើយ។
« យូរស្អី? នេះជាក្លឹបរបស់យើងដូចជាផ្ទះយើងអញ្ចឹងបើនិយាយទៅក៏ដូចជាយើងចាំឲ្យភ្ញៀវមក លេងផ្ទះដូចគ្នាដែរ »
« អឹមហើយចុះឯណា Jin Hyung? »
« នៅផ្ទធំឯណោះ »
« ម៉េចក៏មិនហៅមកទីនេះ? យើងនឹកគាត់ចង់ និយាយគ្នាលេង »
« អាចង្រៃ!! ឯងហ៊ាននឹកប្រពន្ធយើងហ្អេស? » Namjoon ច្រឡោតដាក់នាយភ្លាម ឲ្យតែអ្នកណាក៏ នឹកប្រពន្ធ Jin គេមិនបានដែរ នេះជាមិត្តបើជាអ្នកផ្សេងវិញគេប្រហែលប្រើកូនចៅក្នុងក្លឹបឲ្យព្រួតគ្នាវាយបែកមាត់ហើយ។
« ហេៗៗ ជាមិត្តនឹងគ្នាគ្រាន់តែនឹកក៏មិនបានដែរអានេះ »
« នឹកបានតែហាមគិតអ្វីផ្សេងរបស់យើងហួងហែង»
« បាទលោកម្ចាស់ខ្ញុំខុសហើយ »
« ផឹកអីសិនទេ? ក្លឹបយើងទើបយកស្រាល្បីចូលថ្មីចង់ឲ្យឯងជួយសាករសជាតិបន្តិច »
« ទុកយើងជាកណ្ដុរពិសោធន៏ស្រាឯងហ្អេស? »
« សម្រេចថាផឹកឬអត់? »
« ផឹក! »
« ចាំហ្នឹងសិនហើយយើងទៅយកមកឲ្យ »
« អឺៗ » បន្ទាប់ពី Namjoon ទៅយកស្រាហើយ រាងក្រាសក៏ផ្អែកខ្នងលើសាឡុងមើលគេមើលឯងជាពិសេសពួកស្រីស្អាតៗសុិចសុីពេញក្នុងក្លឹបទាំង អស់ ពួកនាងរាំគ្រលែងចង្កេះ បញ្ចេញសាច់សខ្ចី រហូតអ្នកខ្លះក៏បញ្ចេញគល់ទ្រូងទ្រលុកទ្រលុនចេញមកធ្វើឲ្យប្រុសៗជ្រួលជ្រើមសឹងគ្រប់គ្នា ជាពិសេសគឺស្រីស្អាតសុិចសុីដែលស្លៀកឈុតពណ៌កុឡាប ក្រៀមកំពុងរាំគ្រលែងខ្លួនជុំវិញសសរដែកយ៉ាងល្វត់ ល្វន់ទាក់ភ្នែក គ្មានអ្នកណាក្រៅពីក្រមុំ Arii នោះទេ។ Hoseok កម្លោះពេទ្យរបស់យើងដែលមិនធ្លាប់យកភ្នែកមើលស្រីណានោះ កាលដែលបានឃើញសម្រស់របស់នាងហើយគេក៏ដាក់ចិត្តចាប់អារម្មណ៏ លើនាងមើលមិនដាក់ភ្នែកសោះ។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️