Part 9

4K 248 0
                                    

           Me and You 💕✨💫 Part 9

« អា៎វ នៅមិនទាន់ស្លៀកពាក់ទៀត? » Jungkook សួរពេលដើរចេញពីបន្ទប់ទឹកមកឃើញរាងតូចល្អិតអង្គុយលើពូកពាក់អាវធំជាងខ្លួនត្រឹមជង្គង់មើលមកគេ ម៉ក់ៗ។

« អត់មានខោអាវផង »

« ចុះខោអាវបង? »

« ធំៗសឹងអីហ្នឹងមើលចុះគ្រាន់តែអាវបងមួយត្រឹមជង្គង់អូនបាត់ហើយ » Tae ហក់ចុះពីលើពូកឲ្យគេមើលឲ្យច្បាស់ រាងក្រាសឃើញហើយបែរជាសើច។

« កើតមកអត់ធំដូចគេឃើញអត់ថាពិបាកចឹងហើយ »

« យីស!! ហើយអ្នកណាទៅចង់តូចនោះ? » Tae ឈរសម្លក់គេឯរាងក្រាសក៏ដើរមកទាញដៃមាឌតូចឲ្យទៅតាមខ្លួនទល់មុខកញ្ចក់។

« ជូតសក់ឲ្យតិចម៉ោ » Jungkook ហុចកន្សែងឲ្យរាងតូចតែគេបែរជាឈរធ្វើមីងមាំងទៅវិញ។

« Kookហ្អា៎ រកកៅអីឲ្យមួយម៉ោអូនឈរជូតឲ្យអត់ ដល់ទេ »

« អ៎បងភ្លេច » រាងក្រាសក៏ដើរទៅយកកៅអីតូចល្មមមួយហើយរាងតូចក៏ឡើងទៅឈរពីលើវាទើបជូតឲ្យគេដល់ឯ Jungkook ក៏ឈរអោបចង្កេះតូច របស់Taehyungណែនទាំងញញឹមបិទមាត់មិនជិត។

« អូន? »

« ហឹម? »

« រាល់ថ្ងៃហ្នឹងញ៊ាំបាយអត់មើលចង្កេះចុះតូចជាងដៃបងទៀត » Jungkook ចាប់ចង្កេះរាងតូចជាប់ព្រមទាំងអង្អែលដោយបាតដៃធំក្រាសថ្នមៗ ទើបរាងតូចជ្រួញមាត់ហើយតប។

« រាងគេតូចច្រឡឹងពីកំណើត »

« អ៎ ហើយអូនឯងតឿពីកំណើតដែរមែន? តាំងពីបងស្គាល់អូនមកកម្ពស់ឃើញនៅតែប៉ុណ្ណឹងអត់មានលូតទៅណាសោះត្រឹមស្មាបងដដែល »

« យីប្រាប់ហើយថាមនុស្សគេតូចច្រឡឹង បែបនេះគេមិនហៅតឿទេគេហៅថាទាបល្មម cute គួរឲ្យស្រឡាញ់យល់!!? »

« បាទយល់ហើយតែម៉េចបាន.... »

« បើសួរចឹងទៀតអូនឈប់ជូតសក់ឲ្យហើយណា? » រាងតូចចាប់បោចសក់នាយជាប់ ស្អប់ពេក!សួរ សុទ្ធតែចាក់ដោតបេះដូង Jungkook ក៏ស្ញេញដាក់ លែងតបហើយចាប់អោបរាងតូចជាប់ខ្លាចឆ្នាសដូច មុននេះទៀតលេងសុទ្ធតែបោចសក់ ងាប់ហើយ!!

Me and You 💕✨💫 (Completed)Donde viven las historias. Descúbrelo ahora