Part 2

6.5K 422 0
                                    

Me and You 💕✨💫Part 2

« លោកគ្រូ!! ខ្ញុំអត់យល់ត្រង់នេះទេ » Jimin លើកដៃហៅលោកគ្រូបន្ទាប់មក Yoongi ក៏ដើរទៅរកគេ។

« ត្រង់ណា? »

« គឺនេះលោកគ្រូ »

« ហុឺៗៗៗ លោកគ្រូ! » Taehyung រត់មកដល់មុខថ្នាក់ស្រែករកលោកគ្រូពីខាងក្រៅមកទាំងដកដង្ហើមញាប់ៗ សិស្សទាំងអស់ព្រមទាំង Jimin ក៏ងាកទៅ មើលគេគ្រប់គ្នាដែរ។

« ដឹងទេថាពេលនេះម៉ោងប៉ុន្មានហើយ? » Yoongi ដើរមករករាងតូចទាំងមុខមាំព្រមទាំងចង្អុលនាឡិកានៅលើដៃសួរនាំទៅគេ។

« បាទដឹង » រាងតូចអោនមុខឆ្លើយទាំងដឹងខុស។

« បើដឹងហេតុអីក៏មកយឺត? បទបញ្ជារបស់សាលា មានបានអានដែរទេ? Kim Taehyung!! » Yoongi សួរសម្លេងរឹងធ្វើឲ្យមាឌតូចកាន់តែដឹងខុសបានត្រឹមអោនមុខស្ដាប់លោកគ្រូស្ដីឲ្យ ចំណែក Jimin ដែលមើលមកទាំងអាណិតមិត្តភក្តិទាំងគុំនឹងលោកគ្រូដែលស្ដីឲ្យខ្លាំងៗបែបនេះ។

« ខ្ញុំសុំទោសលោកគ្រូគឺមកពីផ្លូវស្ទះពេក »

« ផ្លូវស្ទះជារឿងរបស់ប្អូនតែមកយឺតគឺជារឿងដែលគ្រូត្រូវធ្វើតាមវិន័យរបស់សាលា » រាងតូចលឺបែប នេះក៏ងើបមើលមុខលោកគ្រូទាំងមុខជូរ ព្រោះដឹងច្បាស់ថាវិន័យនោះត្រូវធ្វើបែបណាចំពោះសិស្សដែលមកយឺត។

« ឈរជើងមួយនៅមុខថ្នាក់រហូតទាល់តែមិត្តទាំងអស់ធ្វើលំហាត់ហើយ ឆាប់ឡើង » Yoongi និយាយចប់ Taehyung ក៏ដោះកាតាបចេញពីខ្លួនទៅដាក់លើតុមួយនៅគៀនទ្វារទាំងមិនចង់ រត់មក ហត់ចង់ស្ទះខ្យល់ហើយត្រូវមកដាក់ទោសឲ្យឈរ ជើងមួយទៀត។ រាងតូចរៀបនឹងឈរហើយតែគ្រវាសភ្នែកខ្វាច់ក៏ប្រទាក់នឹងអាមនុស្សឆ្កួតដែលអោបគេទាំងមុខក្រាសអំបាញ់មិញ តាមពិតទៅគេក៏ជាមួយផ្នែកដែលធ្វើឲ្យរាងតូចត្រូវមកឈរចុកជើងបែបនេះដែរ។

« អាឡប់សមតែសុីស្បែកជើងទេហ្អាស!! » រាងតូចជេរគេខ្លាំងៗក្នុងចិត្តសម្លក់មុខឌឺគួរឲ្យស្អប់កំពុងដើរ មកដល់ថ្នាក់ជាមួយគេល្មម។

« Jeon Jungkook!! មកយឺតលើសកន្លះម៉ោងហើយឆាប់ឈរជើងមួយជាមួយ Taehyung ទៅ ឈររហូតទាល់តែសិស្សទាំងអស់ចេញពីថ្នាក់យល់? » Yoongi ខ្ចិលនិយាយច្រើនក៏ដាក់បញ្ជាឲ្យតែម្ដងចំណែក Jungkook ពេលលឺថាបានឈរជាមួយរាងតូចគេក៏ញញឹមចុងមាត់ត្រេកអរហើយដោះកាតាប ទៅឈរក្បែរ Taehyung តែម្ដង។

Me and You 💕✨💫 (Completed)حيث تعيش القصص. اكتشف الآن