Me and You 💕✨💫 Part 14
« មកម៉ាតធ្វើអី? » រាងតូចសួរឡើងពេល Jungkook ជិះម៉ូតូឌុបគេមកឈប់នៅម៉ាតធំមួយតាម ផ្លូវទៅ apartment ។
« ចង់ទិញរបស់ខ្លះក្រែងអូនថាចង់ញ៊ាំអាហារស្នាដៃ បងនោះអី »
« អ៎.....យ៉ាងម៉េចហ្នឹង? » Tae សួរម្ដងទៀត ព្រោះរាងក្រាសស្រាប់តែដោះមួកសុវត្ថិភាពចេញពីក្បាលគេហើយចាប់អោបចង្កេះតូចពរឲ្យងើបចុះពីម៉ូតូដោយដៃធំៗរបស់ខ្លួនធ្វើមើលតែគេហ្នឹងជាក្មេងអញ្ចឹង គ្រាន់តែចុះពីលើម៉ូតូម្ដងៗត្រូវលោតតែប៉ុណ្ណឹង សោះ!!
« ជើងខ្លី!! ពេលណាក៏លោតចុះដែរបងឃើញហើយពិបាកភ្នែកហ្អាស » រាងក្រាសនិយាយហើយសើចខខឹកធ្វើឲ្យរាងតូចក្ដៅឆេវចង់តែដាល់គេបួនដប់ ដៃទេនិយាយឌឺហើយសើចទៀត។
« ឆឹស!! ហើយចឹងម៉ោស្រឡាញ់គេជើងខ្លីហ្នឹងធ្វើអី? » Tae ក្ដាប់មាត់ក្ដាប់ដៃទាំងខឹងតែវារឹតតែធ្វើឲ្យរាងក្រាសមើលទៅកាន់តែគួរឲ្យក្នាញ់ទៅវិញទេ។
« ម៉ោះចូលទៅ » Jungkook ក៏អោបស្មារតូចចូលទៅក្នុងម៉ាតជាមួយគ្នាការពារខ្លួនឯងទប់អារម្មណ៍មិន បានហើយចាប់បឺតមាត់តូចៗនោះទាំងកណ្ដាលថ្ងៃត្រង់។
« Tae ចូលចិត្តញ៊ាំសាច់អី? » នាយសួរពេលកំពុងរុញរទេះដាក់របស់ដោយមាន Tae អង្គុយនៅក្នុងនោះនិយាយទៅរាងគេតូចអាចអង្គុយបាន។
« អីក៏បានតែចូលចិត្តញ៊ាំជាងគេគឺសាច់គោ »
« ហ្អឹម!! ចូលចិត្តញ៊ាំសាច់គោហើយនៅខ្លួនតូចស្រាលដូចសំឡីចឹងទៀត » គេនិយាយទាំងសើចហើយលូកយកសាច់គោខ្ចប់ពីរបីថង់ឲ្យរាងតូចមុខស្អុយកាន់។
« ប្រាប់ហើយថាខ្លួនគេតូចពីកំណើតញ៊ាំយ៉ាងម៉េចក៏មិនចេះធាត់ដែរ » រាងតូចនិយាយទាំងបួញមាត់។
« ហើយចុះKook ចូលចិត្តញ៊ាំសាច់អី? »
« សាច់ថេ (Tae) ទេដឹង? »
« សាច់ថេ សេថាច់ យ៉ៃ!!!បងឯងឈ្លើយហ្អាស!! » Tae ជេរគេតិចៗជើងកន្ត្រាក់រទេះដែកឡើងញ័រតែក៏បានចិត្តត្រជាក់ខ្លះៗពេលរាងក្រាសអោនថើបថ្ងាសគេពីលើមកធ្វើឲ្យស្នាមញញឹមស្រស់ស្អាតលេចចេញមកភ្លាម។
DU LIEST GERADE
Me and You 💕✨💫 (Completed)
Romantik🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️