Me and You 💕✨💫 Part 54
« ប្រុសចង្រៃ!! » Tae លួចជេរនាយមួយម៉ាត់ទាំងខឹងចិត្តដែលមុននេះហ៊ានកាន់ជើងស្រីនោះនៅ ចំពោះមុខគេ មិនទុកមុខឲ្យគ្នាសោះ ។ រាងតូចដោះ ខោអាវចេញពីខ្លួនអស់មុននឹងទៅឈរងូតទឹកផ្កាឈូក ស្រាប់តែមានដៃធំៗមួយគូលូកមកអោបចង្កេះឲ្យគេងាកមកភ្លាម ។
« អ្នកណាឲ្យបងចូលមក? ចេញទៅវិញភ្លាម! » Tae ស្ដីឲ្យគេទាំងរញាំរញ៉ូវទើប Jungkook ទាញចង្កេះតូចឲ្យមកកាន់តែកៀកនឹងខ្លួន ផ្នែកខាងលើនិងខាងក្រោមប៉ះពាល់គ្នាស្អិតរមួតតែម្ដង ។
« ប្ដីគ្រាន់តែចង់ចូលមកលួងប្រពន្ធខ្លួនឯង អូនកុំខឹងអីណា៎ » នាយបន្ទន់សម្លេងសួរទាំងប្រើកែវភ្នែក ស្រទន់មើលមករាងតូច ។
« អ្នកណាប្រពន្ធបងនោះ? » Tae តបទាំងងាកមុខ ចេញ Jungkook ក៏លើកដៃចាប់ចង្ការគេឲ្យបែរមក វិញ ។
« ខឹងបងរឿងអីសំណព្វចិត្តប្រាប់មកណា៎ »
« គ្មានខឹង » រាងតូចឆ្លើយកំបុតធ្វើឲ្យនាយគ្រឺតក្នាញ់ទ្រាំលែងបានក៏អោនថើបមាត់តូចច្រមិចនោះ តែថើបមិនទាន់បានស្អីផងក៏ត្រូវ Tae រុញទ្រូងគេ ចេញតែម្ដង ។
« មើស អ៊ុប! » បបូរមាត់ពូកែតសម្ដីត្រូវរាងក្រាសថើបម្ដងទៀតព្រមទាំងបឺតជញ្ជក់ខ្លាំងៗ ទោះបី Tae ប្រឹងរើយ៉ាងណាក៏មិនរួចមានតែបណ្ដោយឲ្យថើបតាមចិត្តមិនតែប៉ុណ្ណោះថែមទាំងហើបមាត់ឲ្យគេលូក លាន់បានតាមចិត្តទៀតផ្ដល់ឱកាសឲ្យ Jungkook ថើបគ្រលីងគ្រលាស់អណ្ដាតបឺតយកជាតិផ្អែមដែលខ្លួនចង់បាន បាតដៃក៏មិនទុកឲ្យទំនេររុញរាងតូចឲ្យផ្អឹបខ្នងនឹងជញ្ជាំងហើយស្ទាបអង្អែលពេញដងខ្លួនស្រឡូនមួយនោះមុននឹងដកបបូរមាត់ចេញហើយថើបថ្ពាល់ Tae ទាំងសងខាងទើបសម្លឹងមើលមុខឲ្យចំគ្នា ។
« បើបងធ្វើអីឲ្យខឹងសុំទោសសំណព្វចិត្តផងណា៎
កុំព្រងើយកន្តើយដាក់បងចឹងអីតានតឹងទាំងសងខាង មានអីល្អទៅបានទេ? » ពាក្យអង្វរចេញពីមាត់ មនុស្សដែលខ្លួនឯងស្រឡាញ់ធ្វើឲ្យ Tae រាងទន់ចិត្តហើយអោនមុខចុះ ។« បើមិនចង់ឲ្យអូនខឹងទេ បងទៅកាន់ជើងស្រីនោះធ្វើអី? គេអន់ចិត្តហាស » ពាក្យចុងក្រោយ រាងតូច និយាយខ្សឹបៗតែ Jungkook នៅតែអាចលឺបានក៏ ញញឹមដែលរាងតូចហួងហែងគេយ៉ាងគួរឲ្យស្រឡាញ់បែបនេះ ។
YOU ARE READING
Me and You 💕✨💫 (Completed)
Romance🌟 High school Love between boy and boy 🌟 💋✨KookTae - Yoonmin✨💋 ♥️ BL Novel ♥️