<<អូននិយាយអី អាខ្មោចម្នាក់ណា ឬអាខ្មោចនោះជាមនុស្សដែរអ្នកប្រុសTaeស្រឡាញ់ពិតប្រកដ?>>Mark កើតចម្ងល់ពេញខួរក្បាលនិយាយបែបនេះទំនងមានអីដល់ហើយ~
<< គឺអី?? >>Mark ងើបអង្គុយចំហរមាត់រង់ចាំចម្លើយយ៉ាងសមស្របមួយ
<<គឺ...>>Bin មិនទាន់និយាយបានសាច់ការផងស្រាប់តែអ្នកណាមិនដឹងCallមក Mark ជាហេតុនាំអោយដាច់ពាក្យនិងនិយាយអស់~
<<បងសុំលើកទូរស័ព្ទបន្តិចណា~>>Mark ដកទូរស័ព្ទពីខោរប៉ៅដើរតម្រង់ទៅសួនច្បារ~
<<បងមានការត្រូវទៅJapanជាបន្ទាន់ បងនឹងប្រញាប់ត្រឡប់មកវិញអូនចាំបងណា~>>Mark ថើបមាត់Bin បន្តិចរួចទាញអាវក្រៅនឹងសម្ភារះខ្លះទៅជាមួយ ~
<<ហ្អឹុម...>>Bin ញញឹមស្ងួតមានអារម្មណ៍ថាមិនល្អសោះ~
+Morning🌞
ពេលព្រឹកឈានចូលមកដល់ថ្ងៃនេះជាថ្ងៃដែរKim Taehyungស្អប់បំផុត គ្រប់យ៉ាងនឹងលែងដំណើរការបើគ្មានវត្តមានបុរសម្នាក់នេះ បុរសដែរកំពុងគេងទល់មុខខ្លួន បន្តិចទៀតនឹងលែងបានស្តាប់សម្លេងបុរសម្នាក់នេះដែរហារមាត់ប្រាប់ថាស្រឡាញ់ខ្លួនពេញៗមាត់ លែងឃើញកាយវិការផ្អែមល្ហែម លែងឃើញស្នាមញញឹមដែរពោពេញទៅដោយក្តីស្រឡាញ់ គ្រប់យ៉ាងសល់ត្រឹម "ការចងចាំ"ដែរមានអោយគ្នានាពេលកន្លងមក។ រាងតូចស្រាក់ដៃប៉ះមុខព្រមទាំងថើបជាលើកចុងក្រោយតើស្នាមថើបនេះអាចជាស្នាម ថើបចុងក្រោយសម្រាប់រូបគេដែរទេ? រាងល្អិតថើបរាងក្រាស់អស់ចិត្តទើបដាច់ចិត្តងើបគូទចូលបន្ទប់ទឹកងូតទឹកស្លៀកពាក់យ៉ាងស្រស់ស្អាតព្រមទាំងចេញទៅយ៉ាងស្ងប់ស្ងាត់បំផុត។
Jungkook គេងរហូតដល់ថ្ងៃចាប់ផ្តើមរះចាំងគូទតែម្តង នាយបើកភ្នែកសន្សឹមៗដៃរាវរកមនុស្សជាទីស្រឡាញ់តែមិនប៉ះនាយងើបយកដៃញីភ្នែកចុះទៅក្រោមក្រែងលោរាងតូចកំពុងធ្វើម្ហូបតែក្នុងផ្ទះបែរជាស្ងាត់ខុសធម្មតាទៅវិញ រកគ្រប់ជ្រុងជ្រោយក៏នៅមិនឃើញ ចុងក្រោយនាយមកបន្ទប់វិញពិនិត្យមើលសម្ភារះប្រើប្រាស់នៅទាំងអស់ ជាចុងក្រោយក៏ចាប់កាន់ទូរស័ព្ទCallទៅTae~
![](https://img.wattpad.com/cover/225962829-288-k971605.jpg)