ភាគ34: កុំប្រងើយបានទេ?

5K 295 9
                                    

+Tonight🌌

<<Taeអូននៅខឹងបងទៀតមែនទេ?>>Jungkook
ចូលខ្លួនអោបរាងតូចដែរឈរនៅមាត់បង្អួចក្រោមអាកាសធាតុត្រជាក់ស្មានមិនត្រូវ~រាងតូចតាំងពីគេមកផ្ទះគ្មាននិយាយរកគេអីមួយម៉ាត់ឬនៅខឹងនៅឡើយ

<<ទេ គ្មានឯណាប..លោកលែងទៅខ្ញុំត្រូវការសម្រាក~>>Tae ញញឹមមិនសមមុននឹងទាញដៃរាងក្រាស់ចេញប្រាស់ខ្លួនឡើងលើពូកទាញភួយមកដណ្តប់Jungkookឃើញដូចនេះក៏ចូលក្នុងភួយជាមួយគ្នាព្រមទាំងទាញរាងតូចមកអោប~ចំណែករាងតូចក៏បណ្តោយតាមនឹង~

+Yoonmin

<<កុំធ្វើខ្លួនដូចជាម្ចាស់ផ្ទះពេក~អោយក្រែងចិត្តគេខ្លះផងបើចង់នៅទីនេះបន្ត~>>Layla អង្គុយលើភ្លៅYgមើលTv ឃើញរាងតូចចេះតែនាំឈ្លោះទៅ

<<ចាំទុកខ្ញុំក៏មិនចង់រស់នៅទីនេះជាមួយនាងដែរ~>>រាងតូចឆ្លើយហើយងៀកមើលមុខអ្នកទាំងពីរឆ្លាស់គ្នាមុននឹងដើរទៅបន្តដោយទឹកមុខស្មានមិនត្រូវ

<<ឯងកុំបានដៃពេកណា ឈប់ភ្លាមប្រាប់ថាអោយឈប់លឺទេ~>>Layla ងើបឈរទន្រ្ទាំជើងមិនសុខចិត្តសម្លក់រាងតូចឥតដកភ្នែក~តែរាងល្អិតធ្វើមិនខ្វល់នៅដើរទៅមុខជារឿយៗ~

<<ហើុយ ហេតុអ្វីបងយកវាមកទីនេះ មិនអោយវាទៅងាប់ណាអោយបាត់ៗទៅអត់~>>Layla ទម្លាក់ខ្លួនអង្គុយលើភ្លៅYgមួយទំហឹងតាមចិត្តខឹងនៅធ្វើមុខង៉ក់ងរដាក់រាងក្រាស់ទៀត~

<<កុំភ័យអោយគេនៅទីនេះបន្តិចទៀតសិនទៅ អូននឹងមិនបានជួបមុខគេបន្តិចទៀតនេះ គ្រប់យ៉ាងនឹងល្អប្រសើរ~>>Yg ឆ្លើយដោយរក្សារទឹកមុខស្មើរធេងដដែលមានអារម្មណ៍មិនសប្បាយសោះពេលគ្រប់យ៉ាងឆាប់បញ្ចប់បែបនេះ~

<<អូនស្រឡាញ់បង~>>Layla ញញឹមសមចិត្តថើបមាត់រាងក្រាស់បន្តិច~

<<បងស្រឡាញ់អូនដូចគ្នា~ហ្គេមនឹងបញ្ចប់ឆាប់ៗ>>Yg ញញឹមបន្តិចមុននឹងគិតប្រយោគចុងក្រោយក្នុងចិត្ត ពេលវេលាដែរនៅជាមួយរាងតូចជិតអស់ហើយ គេសង្ឃឹមថាប៉ាគេនឹងមានមោទនភាពលើខ្លួន~

+ថ្ងៃថ្មី🌞

រាងក្រាស់ពុតពេនខ្លួនតាមទម្លាប់មុននឹងបើកភ្នែកមុខពោពេញទៅដោយស្នាមញញឹមព្រោះឃើញមនុស្សដែរខ្លួនស្រឡាញ់គេងនៅចំពោះមុខព្រមទាំងលើកដៃវែកសក់ដែរបាំងមុខអ្នកម៉ែចាស់ទៅម្ខាងមុននឹងអឹបបបូរមាត់ជាប់គ្នាមួយសន្ទុះរហូតដល់អស់ចិត្តទើបឈប់~ហើយនៅសើយភួយចូលថើបផ្ទៃម្តាយទាំងញញឹមបំព្រង~

🍁💫ស្នេហាម៉ាហ្វៀ💫🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ