ភាគ39: រស់នៅតាមរបៀបបងប្អូន

5.3K 293 1
                                    

+ពេលល្ងាច~

Taeត្រូវសម្រាកនៅបន្ទប់ជិតJungkook ដោយម្រាមដៃចាប់ផ្តើមកម្រើកត្របកភ្នែកចាប់ផ្តើមបើកភ្នែករង្កិលមើលគ្រប់ជ្រុងជ្រោយនៃបរិវេណបន្ទប់រហូតដល់ប៉ះនឹងប្អូន ធ្វើអោយរឿងរ៉ាវដែរJmនិយាយប្រាប់ផ្ទុះមកម្តងទៀតជាមួយនឹងទឹកភ្នែកដែរសន្សឹមហូរមក~

<<JM Jung....kook~គេស្លាប់ហើយមែនទេ?>>Tae ប្រឹងសម្រួលអារម្មណ៍និយាយមួយៗច្បាស់ៗទាំងអួលដើមករ~

<<បងប្រុស~ បងប្រុសធំមិនអីទេ~គាត់លែងស្លាប់ហើយបងឈប់បារម្មទៅ គិតច្រើនអាចប៉ះពាល់ដល់ក្មួយខ្ញុំណា~>>Jm ចូលអង្គុយចាប់ដៃTaeមកថើបញញឹមផ្តល់កម្លាំងចិត្តអោយអ្នកជាបង~

<<ហ្អឹម~ បងដឹងហើយឯងសម្រាកទៅមេឃជិតយប់ហើយ~>>Tae ញញឹុមស្ងួត

<<បបរមកដល់ហើយ ចាហ្វាយញាំុវាទៅនឹងអាងបានឆាប់ជាទៅមើលអ្នកប្រុសJungkook~>>Bin
កាន់ថាសបបរជាមួយទឹកនឹងថ្នាំ ដើរចូលមកទាំងស្នាមញញឹម~

<<អរគុណឯងហើយណា តែថាឈប់ហៅយើងចាហ្វាយទៀតទៅ យើងបោះបង់ការងារនេះហើយ(ម៉ាហ្វៀ) ឯងអាចរកការងារថ្មីបាន~>>Tae ញញឹមខ្សោះប្រញាប់ទាញបបរដាក់មាត់ទាំងវានៅក្តៅនៅឡើង~ដោយគិតថាកុំអោយគេដឹងពីទុក្ខកង្វល់ខ្លួន~

<<ទោះជាចាហ្វាយទៅជាយ៉ាងណាក៏ចាហ្វាយនៅជាចាហ្វាយរបស់ខ្ញុំរហូតទៅ>>Binញញឹម

<<អួយ>>Tae ខ្ជាក់បបរមកអស់Jmក៏ស្រវាទាញចានពីគេចេញ~ព្រះញាំុទាំងក្តៅបែបនេះបើមិនរលាកឬពងក៏ចម្លែកដែរ~

<<បងប្រុសទុកអូនជាអ្នកបញ្ចុកបង អូនដឹងណាថាបងនៅគិតពីវា បងឈប់គិតទៅមកសម្រាកអោយមានកម្លាំងវិញល្អជាង~>>Jm ញញឹមបញ្ចុកបបររាងតូចរហូតដល់អស់នឹងរៀបចំកន្លែងអោយអ្នកជាបងគេង~Jmបិទភ្លើងនៅសល់តែពន្លឺស្រាលៗ រួចបើកទ្វារចេញទៅថ្មមៗ~Taeគ្រាន់តែJmចេញផុតបែរខ្នងយំយកតែម្តង~

<<ហិក..ហិក..បងប្រុស...បងប្រុសSungho ហិក..ហិក..បងជាបងប្រុសខ្ញុំ....>>Tae ខ្ញាំភួយយំឡើងរលាក់ខ្លួន ហេតុអ្វីបុរសដែរខ្លួនស្រឡាញ់ជាបងប្រុស ហេតុអ្វីឪពុកកូនគេជាបងប្រុសខ្លួនទៅវិញ?ហេតុអ្វី? Taeជូតទឹកភ្នែកចេញចាប់កាត់ផ្តាច់ខ្សែរសេរ៉ូមចេញដើរយឺតទៅរកJungkook~Taeបើកទ្វារចូលខ្លួនអង្គុយថ្នមៗយកដៃដែរញ័រប៉ះមុខនាយទាំងមាត់ញ័រនឹងទឹកភ្នែកស្រក់មកម្តងទៀត~

🍁💫ស្នេហាម៉ាហ្វៀ💫🔞Onde histórias criam vida. Descubra agora