<<Tae~អូនកុំបែបនេះទៅមើល អូនដឹងទេបងស្ទើរតែឆ្កួតទៅហើយពេលអូនធ្វើបែបនេះដាក់បង សូមេត្តាកុំប្រងើយដាក់បងបានទេ~Taeនិយាយអីបន្តិចមក~Tae~>>Jungkook ទាញTaeអោយអង្គុយរួចអោបTae រៀបរាប់រឿងក្នុងចិត្តដែរឈឺ ចង់បញ្ចេញវាអោយបានធូរ~ឈឺចាប់ណាស់ពេលមនុស្សដែរយើងស្រឡាញ់ធ្វើបែបនេះដាក់យើង។
<<ខ្ញុំ....គ្រាន់តែមានអារម្មណ៍មិនល្អពួកយើងគួរនៅអោយឆ្ងាយពីគ្នាបន្តិចទៅ~ខ្ញុំពិតជាសុំទោសពិតមែន~>>Tae និយាយទាំងអួលដើមករទឹកភ្នែកចាប់ផ្តើមហូរប្រណាំងគ្នាជាមួយទឹកភ្នែករាងក្រាស់ដៃខ្ញាំជាយអាវJungkookជាប់ ចំណែកJungkookអោបរិទ្ធTaeខ្លាំងជាងមុនទឹកភ្នែកហូរក៏មិនចាញ់គ្នា~ពិតជាឈឺខ្លាំងណាស់តើTaeមានរឿងអីមែនទេបានមិនចង់នៅជិតខ្លួនបែបនេះ?
<<អ្ហឹម បងតាមអូន~>>រាងក្រាស់ញញឹមលាយឡំទឹកភ្នែកមិនប្រកដថាស្នាមញញឹមនេះជាស្នាមញញឹមរីករាយវាជាស្នាមញញឹមដែរបង្កប់ន័យជ្រៅជ្រះ ធ្វើជាម៉ាហ្វៀក៏មិនប្រកដថាពួកគេមិនចេះឈឺ មិនចេះយំ ពេលខ្លះពួកគេធ្លាប់ឆ្លងកាត់រឿងរ៉ាវពីអតីតច្រើនទើបមកក្លាយខ្លួនជាម៉ាហ្វៀដែរគ្មានចិត្តមេត្តាបែបនេះទៅវិញ~
+ថ្ងៃថ្មី
ថ្ងៃថ្មីឈានចូលមកដល់ពន្លឺនៃព្រះអាទិត្យចែងចាំងជាថ្មីដែរប្តូរមកពីងងឹតមកជាមានពន្លឺដ៏ស្រស់ត្រកាលទៅវិញ~គ្រាប់គ្នាត្រៀមចិត្តទទួលថ្ងៃថ្មីរួចហើយជាស្រាច់ អ្នកខ្លះក៏ស៊យ អ្នកខ្លះក៏មានសំណាងវាសនាមនុស្សមើលមិនឃើញពិតមែន រស់ថ្ងៃនេះស្អែកស្លាប់ក៏មាន នេះហើយជាជិវិតសត្វលោក។
+Yoonmin
<<លោក...>>JM បម្រាប់ខ្លួនព្រោះតែរាងក្រាស់អោបរិតខ្លួនចង់ដាច់ខ្យល់ងាប់ទៅហើយ~
<<ហ្អឹម ស្ងាត់មាត់ទៅយើងត្រូវការដេក បន្តិចទៀត~>>រាងក្រាស់និយាយតែមាត់តែនៅតែមិនព្រមបើកភ្នែក~
<<ដឹងហើយតែលោក លែងដៃទៅឬបន្តយកម្លាំងបន្តិចក៏បាន~>>JM
<<ឯងនេះរករឿងច្រើនណាស់~>>Yg បើកភ្នែកអោបJM ខ្លាំងជាងមុនព្រមទាំងញញឹមដំឡើងគ្រាប់ភ្នែកដូចជាចង់សីុសាច់ទាំងរស់~