Part 24

1.7K 104 10
                                    

នៅពេលដែល Yuni កំពុងគិតថាធ្វើយ៉ាងម៉េចដើម្បីអោយ Jimin ជឿខ្លួននោះ Video របស់នាងវ៉ៃគ្នានោះក៏ត្រូវបានចែកចាយពេញបណ្តាញសង្គម ។ Kim Sena ដែលកំពុងម៉ាស្សានៅ SPA ពេលបើកទូរសព្ទមកឃើញក៏ទប់សើចមិនបានដែរ ។ អ្នកម៉ាស្សាឃើញនាងសើចបែបនេះក៏ញ័រដៃតែម្តង
«ខ្ញុំម៉ាស្សាប៉ះសរសៃសើចមែនទេ?»
«មិនពាក់ព័ន្ធនឹងឯងទេ គ្រាន់តែឃើញទិដ្ឋភាពក្នុង Video នេះទប់សើចមិនជាប់»រួច Sena ក៏ដាក់ Video នោះអោយនាងមើល
«នេះ. .......ជាអ្នកនាង Choi មែនទេ? គាត់ក៏ឧស្សាហ៍មកSPAនៅកន្លែងខ្ញុំដែរ» អ្នកម៉ាស្សាឃើញភ្លាមក៏ស្គាល់
«ឧស្សាហ៍មកទីនេះ?តាំងពីពេលណា? តាំងពីពេលនាងប្រកាសទំនាក់ទំនងជាមួយ Park Jimin នោះមែនទេ?»
«ប្រហែលជាចឹងហើយ តាំងពីប្រកាសទំនាក់ទំនងស្នេហានោះមក គាត់ឧស្សាហ៍មកទីនេះណាស់ ហើយលើកណាក៏យកម៉ាស្សា VIP ដែរ»
«ហឺស កាលមុនមកជាមួយខ្ញុំយកត្រឹមម៉ាស្សាធម្មតាទេ ឥលូវបានតោងប្រុសចឹងទៅលុយធូរដល់ហើយ» Kim Senaនិយាយទាំងមិនពេញចិត្ត ឯអ្នកម៉ាស្សាលឺបែបនេះក៏មិនហ៊ាននិយាយអីទៀត
«នាងចេញទៅក្រៅទៅ មួយទៀត អ្វីដែលគួរនិយាយអ្វីមិនគួរនាងដឹងក្នុងចិត្តនាងហើយ»Sena បក់ដៃអោយគេចេញទៅទាំងធុញទ្រាន់
«ចាសលោកស្រី Jung ការងាររបស់ពួកយើងគឺរក្សាការសម្ងាត់របស់ភ្ញៀវហ្នឹងឯង ខ្ញុំមិននិយាយផ្តេសផ្តាសទេ» អ្នកម៉ាស្សាអោនក្បាលបន្តិច
«អោយតែមែន បើមិនចឹងខ្ញុំនឹងអោយនាងនៅ Seoul នេះលែងកើតទៀត នាងក៏ដឹងដែរថាអីក៏ខ្ញុំហ៊ានធ្វើដែរ»Sena សម្លក់នាងបន្តិច ឯអ្នកម៉ាស្សាលឺហើយក៏ប្រញាប់រត់ចេញទៅទាំងភ័យក្នុងចិត្ត
«Choi Yuni ! អោយនាងខ្លាំងជាមួយយើង ឥលូវឃើញទេ? រូបភាពរបស់នាងត្រូវគេចែកចាយពេញទឹកពេញដីហើយ ទោះមាន Park Jimin កាន់ជើងក៏នាងនៅតែត្រូវគេមើលងាយរហូតព្រោះតែរឿងមួយហ្នឹង!» Sena និយាយម្នាក់ឯងទាំងសប្បាយចិត្ត គិតដល់ត្រឹមនេះនាងក៏ Save Video ហើយផ្ញើទៅក្នុង Group ដែលមានសុទ្ធតែប្រពន្ធអ្នកជំនួញធំៗ តែមិននឹកស្មានថាលោកស្រីទាំងនោះដឹងរឿងនេះមុននាងទៅទៀត ។
លោកស្រីៗនាំគ្នានិយាយជេរ Yuni ពេញហ្នឹងពីរឿងវ៉ៃគ្នារហូតដល់រឿង Yuni ដណ្តើម Jimin ពី Yeona ។ ឯ Sena ឃើញបែបនេះក៏ខឹងឆេវ ម៉េចក៏នៅទីនេះក៏មានគេកាន់ជើងនាងរហូតចឹង តែនាងក៏គិតថាថ្ងៃនេះជាថ្ងៃដែលល្អគ្រាន់បើដែរព្រោះ Choi Yuni តាំងពីប្រកាសទំនាក់ទំនងជាមួយ Jimin មកមិនដែលមកជួបនាងទេ នាងហៅសំបុត្រអញ្ជើញក៏មិនទៅទៀត ឥលូវអោយនាងដឹងខ្លួនម្តង!ពេល Jimin បញ្ចប់ការប្រជុំ លេខាជំនិតក៏មកប្រាប់គេពីរឿងដែល Yuni មករកនោះ
«បន្ទប់ប្រជុំ VIP? អ្នកណាអោយឯងយកនាងទៅបន្ទប់នោះ?» Jimin សម្លឹងគេមិនដាក់ភ្នែក
«សុំទោសលោក Park លើកក្រោយខ្ញុំនឹងអោយគាត់ទៅបន្ទប់របស់លោក Park ផ្ទាល់តែម្តង» លេខា Han ប្រញាប់អោនក្បាលសុំទោស
«នៅមិនយល់ន័យខ្ញុំទៀត? បន្ទប់ប្រជុំ VIP សម្រាប់ទទួលភ្ញៀវ VIP ម៉េចក៏អោយមនុស្សបែបនេះចូលទៅ?»Jimin ទម្លាក់ទម្ងន់ដៃរបស់គេទៅលើស្មារបស់លេខា Han
«សុំទោសលោក Park លើកក្រោយនឹងអោយគាត់ទៅបន្ទប់ធម្មតាវិញ» លេខា Han ឈឺស្មាបន្តិចតែក៏យល់ពីន័យរបស់ចៅហ្វាយគេហើយ ។ពេល Jimin លឺចម្លើយដែលខ្លួនចង់បានហើយក៏ទះស្មាគេតិចៗហើយដើរបម្រុងចូលបន្ទប់នោះទៅ ឯលេខាដែលនៅខាងក្រៅក៏ធូរទ្រូងបន្តិចហើយក៏យល់ដែរពីឋានៈអ្នកនាង Choi ក្នុងចិត្តចៅហ្វាយគេ។ ពេល Jimin ប្រុងនឹងបើកទ្វារចូលទៅស្រាប់តែឃើញ Jihoon តេមកគេក៏ដើរទៅឆ្ងាយបន្តិចដើម្បីលើកទូរសព្ទ
«មានរឿងអីក៏និយាយមក»
«មានអី គ្រាន់តែគិតថាថ្មើរនេះឯងប្រហែលជាចប់ប្រជុំហើយ យើងក៏ផ្ញើ Video ពិសេសមួយអោយឯង»
«Video អី»
«ពាក់ព័ន្ធនឹងអនាគតប្រពន្ធឯង» Jimin មិនមាត់បិទទូរសព្ទយកតែម្តង ហើយចូលមើលឆាតក៏ឃើញVideo ដែល Jihoon ផ្ញើមកកន្លះម៉ោងមុន គេមើលចប់ក៏ដើរតម្រង់ទៅបន្ទប់ប្រជុំ VIP នោះ
ផាំង! ទ្វារត្រូវបានបើក
«បង Jimin! ទីបំផុតបងមកហើយ បងដឹងទេថាអូនចាំយូរប៉ុណ្ណា» Yuni គ្រាន់តែឃើញក៏ប្រញាប់ទៅរំអួយ
«អ៎~? ចាំធ្វើអី»Jimin សើចស្ងួតបន្តិច
«អូន.......អូនត្រូវមនុស្សរបស់ Jihoon វ៉ៃនៅហាងកាហ្វេកណ្តាលក្រុងតែម្តង.......បង Jimin បងត្រូវតែនៅខាងអូនណា!» នាងនិយាយហើយទឹកភ្នែកក៏ចាប់ផ្តើមស្រក់មក
«នៅហ៊ាននិយាយរឿងនេះទៀត! នាងដឹងទេថារឿងនេះប៉ះពាល់ប៉ុណ្ណាដល់ក្រុមហ៊ុនខ្ញុំ?» Jimin សម្លក់នាងមិនដាក់ភ្នែក
«ហ?ហា?» Yuni ស្មានថាខ្លួនស្តាប់ខុស ម៉េចក៏គេមិនអាណិតនាងបន្តិចសោះចឹង
«មើលខ្លួនឯងទៅ រូបភាពគួរអោយអាម៉ាស់របស់នាង» Jimin ឃើញនាងមិនយល់ក៏ផ្ញើ Video នោះអោយនាង
«ម៉េចក៏ទៅជាបែបនេះ...... អ្នកណាផ្ញើអោយបង? អ្នកដែលផ្ញើអោយបងនោះប្រាកដជាគ្មានបំណងល្អនោះទេ!» នាងគ្រាន់តែឃើញភ្លាមក្រាបលើតុយំតែម្តង
«ពេលនេះក្រុមហ៊ុនខ្ញុំមិនដឹងថាត្រូវខាតច្រើនប៉ុណ្ណាទេចំពោះរឿងនាង ។ Choi Yuni នាងចង់សងខ្ញុំរបៀបម៉េច?»
«អូន.....អូន... តាមពិត.... មកពីOh Jihoon ទាំងអស់! អ្នកថត Video នេះប្រាកដជាគេ ! ស្រីដែលវ៉ៃអូននោះក៏គេជាអ្នកនាំមកដែរ!»នាងមិនដឹងគិតយ៉ាងម៉េចមានតែទម្លាក់កំហុសអោយ Jihoon
«Oh Jihoon? នាងដឹងថាមួលបង្កាច់Jihoon នឹងត្រូវទទួលលទ្ធផលយ៉ាងម៉េចទេ?»
«អូនមិនបានមួលបង្កាច់ទេ អូនដឹងច្បាស់ណាស់ពីទំនាក់ទំនងបងនិង Jihoon តែបើគេមិនហួសហេតុបែបនេះអូនម៉េចនឹងអាចនិយាយមិនល្អពីគេនោះ?» នាងមកជិត Jiminនិយាយទាំងទឹកភ្នែក
«ចឹងហើយនៅចង់ថាជាបញ្ហារបស់ Jihoon ទៀត?»
«អូន.......ត្រូវហើយ គឺស្រីទាំងពីរនាក់ដែលគេនាំមកនោះ ! ស្រីសក់លឿងនិងសក់ខ្មៅហ្នឹងហើយមករករឿងអូន!»នាងខ្លាចពេកគិតតែទម្លាក់កំហុសទៅគេ
«ម៉េចក៏គេមករករឿងនាង?នាងមានគំនុំអីជាមួយគេ?»
«គ្មានទេ! បង Jimin គេមកវ៉ៃអូនទាំងអូនមិនដឹងអីសោះ បងត្រូវតែជឿអូនណា!»
«គ្មានអ្នកណានៅសុខៗមកវ៉ៃនាងទេ Choi Yuni នាងធ្វើអោយខ្ញុំខកបំណងណាស់ !»

គំនុំស្នេហ៍Where stories live. Discover now