Part 12

1.9K 89 5
                                    

«Yeh ហាហា សប្បាយម្លេះទេ! »ទោះឡានបង្វិលយ៉ាងម៉េចក៏នាងនៅមិនភ្លេចច្រៀងដែរ ឯJimin មុខឡើងស្លេកខំតោងនេះតោងនោះ
«Kim Yeona! បើថ្ងៃនេះខ្ញុំងាប់ក្លាយជាខ្មោចក៏ខ្ញុំមិនដោះលែងនាងដែរ!»
ឯប៉ូលីសប្រមាណ ១០ នាក់ជាងដែលមកចាំនាងតាំងពីយូរនៅលើស្ពាននោះឃើញស្ថានភាពបែបនេះ ក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ
«ខ្ញុំមិនមែនស្រវាំងភ្នែកទេមែនទេ?ឆ្នាំ 2020ហើយនៅមានមនុស្សបែបនេះទៀត? ចង់លួចឆ្មក់ប៉ូលីសមែនទេនៀក?»
ទីបំផុតនៅពេលដែលឡានបង្វិលបានប្រហែល ១០ ជុំជាងក៏ទៅបុកនឹងបង្គោលភ្លើង ឈប់មួយកន្លែងទៅ ។គ្រាន់តែឈប់ភ្លាមយើងអាចនឹងឃើញប្រុសម្នាក់ចេញពីទ្វារក្រោយមកតោងបង្គោលភ្លើងក្អួតយកៗ
«អេស ? ណែ Jimin ម៉េចក៏លួចរត់ពីក្នុងឡានចឹង? ក្រែងលោកថាមិនទៅណាទៀតទេហី? អត់គួរអោយស្រលាញ់សោះនៀក» Yeona ងាកទៅមិនឃើញគេក៏ចុះពីលើឡានទាំងវិលវល់ក្នុងខ្លួន
«គួរអោយស្រលាញ់ឡប់ស្អីនាង? Kim Yeona នាងចង់សម្លាប់ខ្ញុំមែនទេហា?!» Jimin សួរទាំងខឹងនាងឡើងញ័រសាច់តែម្តង
«សម្លាប់? អ្នកនាងបើកឡានមិញនេះចង់សម្លាប់គាត់មែនទេ?»ប៉ូលីសមកដល់លឺតែប៉ុណ្ណឹងក៏មកសួរនាំ
«យី ចង់ថាខ្ញុំសម្លាប់ Jimin? លោកឡប់ទេហីខ្ញុំទៅសម្លាប់ប្តីខ្លួនឯងយ៉ាងម៉េចកើត?» នាងនិយាយផងសើចផង
«អ្នកទាំងពីរជាប្តីប្រពន្ធ? រឿងរ៉ាវវាយ៉ាងម៉េចវិញ លោកខាងណេះអាចបកស្រាយអោយច្បាស់បន្តិចបានទេ?» ប៉ូលីសចង់វង្វេងតាម
«នាងស្រវឹងហើយបើកបរ ! លោកឆាប់ចាប់នាងទៅ! ដាក់ទោសនាងអោយធ្ងន់ទៅ!» Jimin ចង្អុលទៅនាង
«ក្លិនស្រាខ្លាំងម្លេះ ម៉ោះពួកឯង មកយកនាងទៅ» ប៉ូលីសម្នាក់ជ្រួញចិញ្ចើមហៅមិត្តខ្លួនមក
«ណែចាប់ខ្ញុំធ្វើអី? អេ កុំប៉ះខ្ញុំណា ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ!» នាងខំប្រឹងរើខ្លាំងទាំងភ័យ
«ខ្ញុំនឹងនាំនាងទៅជួបមនុស្សដែលនាងស្រលាញ់ អ្នកនាង សម្របតាមពួកយើងតិចទៅ»
«Jimin....កុំអោយគេយកខ្ញុំទៅអី ខ្ញុំខ្លាច» នាងចាប់ទាញដៃគេនិយាយប៉េបតិចៗ
«ខ្លាច? ពេលនាងបើកលឿនហួសល្បឿននោះម៉េចមិនខ្លាចផងទៅ!»
«អ្នកនាងមកតាមពួកខ្ញុំមក ពួកខ្ញុំមិនធ្វើបាបអ្នកនាងទេ» ប៉ូលីសឃើញនាងរញេរញៃចាប់ដាក់ខ្នោះតែម្តង
«Jimin! Jimin......»រួចកម្លោះយើងក៏ទៅទាញដៃនាង
«Jimin..... ខ្ញុំដឹងថាលោកនៅស្រលាញ់ខ្ញុំ»
«សោរឡាននៅក្នុងដៃនាង » គេដាក់សោរមកភ្លាមក៏បើកឡានទៅមិនស្រណោះនាងសូម្បីបន្តិច
«Jimin....លែងត្រូវការក្មេងគួរអោយស្រលាញ់ម្នាក់នេះហើយហី?» នាងយំតិចៗ ឯបូលីសឃើញបែបនោះក៏នាំគ្នាចូលមកលួង យូរបន្តិចនាងស្ងប់អារម្មណ៍ហើយទើបហៅពេទ្យមកចាក់ថ្នាំស្វាងស្រាអោយនាង។
[Jimin'Villa]
jimin ចូលមកដល់បោះអាវក្រៅអោយអ្នកបម្រើ
«ត្រៀមទឹក យើងត្រូវការមុជទឹក »
«បាទ» រួចអ្នកបម្រើក៏ឡើងទៅរៀបចំ
គេត្រាំទឹកក្តៅរយៈពេល ២ ម៉ោងទើបបាត់កំហឹងខ្លះ តែពេលកាន់តែគិតកាន់តែខឹងទើបងើបពីអាងមកយកទូរសព្ទ
«ខ្ញុំ Park Jimin មិញនេះពួកលោកឃាត់ខ្លួនស្រីម្នាក់បើកបរទាំងស្រវឹងឈ្មោះ Kim Yeona ត្រូវទេ?»
«លោក Park ! គឺឃាត់ខ្លួននាងពិតមែន ចង់សួរថានាងមានទំនាក់ទំនងអីជាមួយលោកមែនទេ?» មេប៉ូលីសគ្រាន់តែលឺថាជាគេក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ
«មិនបាច់ចង់ដឹងថាខ្ញុំនិងនាងត្រូវជាអីទេ ឃាត់ខ្លួននាង ៣០ ថ្ងៃទៅ ពេលណានាងរៀនច្បាប់បើកបរចេះ ចាំអោយចេញមកវិញ»
«៣០ ថ្ងៃ? ដូចជាខុសទំនងពេកហើយលោក បើតាមច្បាប់ពួកយើងគ្មានសិទ្ធិធ្វើបែបនេះទេ »
«ចុះបើខ្ញុំប្តឹងនាងពីបទប៉ងសម្លាប់ខ្ញុំ? បែបនេះអាចអោយនៅយូរបន្តិចហើយត្រូវទេ?»
«អឺ បែបនេះគឺបានបាទ តែលោកចង់បានន័យអោយពួកយើងចាត់ការនាងមែនទេ?»
«អឹម ចាត់ការទៅ បើមិនចេះសូត្រច្បាប់បើកបរទេកុំអោយនាងចេញមកវិញ»
«ខ្ញុំយល់ហើយបាទ ខ្ញុំនឹងទៅចាត់ការ ចឹងបើគ្មានអីទេ ខ្ញុំបិទហើយបាទ»
«អឹម» ទូត ទូត ទូត ............
នាព្រឹកថ្ងៃបន្ទាប់ Yeona បើកភ្នែកមកតិចៗទើបដឹងថាទីនេះមិនមែនជាផ្ទះ
«ទីបំផុតនាងដឹងខ្លួនហើយ គ្រាន់តែចាំនាងភ្ញាក់ហ្នឹងខ្ញុំមិនបានគេងមួយយប់ហើយ» ប៉ូលីសម្នាក់នៅក្បែរនាងពត់ខ្លួនទាំងស្ងាបតិចៗ
«លោកជាអ្នកណា? ម៉េចក៏ខ្ញុំនៅទីនេះ? »
«នាងផឹកឡើងវង្វេងហើយមែនទេ? យប់មិញនាងផឹកស្រាស្រវឹងមានបញ្ហាតិចតួច ត្រូវហើយនាងនៅចង់សម្លាប់មនុស្សទៀត»
«ថាម៉េច? ខ្ញុំចង់សម្លាប់អ្នកណា? ពួកលោកយល់ច្រលំហើយ?!»
«នេះនាង....» គាត់ខ្ជិលនិយាយច្រើនក៏ដាក់វីដេអូក្នុងកាមេរ៉ាសុវត្ថិភាពអោយនាងមើល ឯYeona បន្ទាប់ពីមើលហើយក៏គិតថាតើខ្លួនឯងមានបងប្អូនភ្លោះម្នាក់ទៀតរឺក៏អត់ ព្រោះចរិតនាងមិនមែនឡប់ៗដូចក្នុងហ្នឹងទេ
«នាងភ្លេចអស់ហើយមែនទេ? យប់មិញនាងនៅដើរហៅគេថាជាប្តីនាងទៀត នោះជាប្តីនាងមែនរឺក៏អត់ តែមានប្តីឯណាដែលប្តឹងប្រពន្ធខ្លួនឯងបែបនេះនោះ»
«លោកចង់បានន័យថា....... យប់មិញអ្នកដែលប្តឹងខ្ញុំគឺ Park Jimin?»
«អឹម គឺគេ ប្តឹងថានាងមានគំនិតចង់សម្លាប់មនុស្សក៏ជាគេដែរ នាងនឹងគេមានគំនុំអីមែនទេ?»

គំនុំស្នេហ៍Where stories live. Discover now