ថ្ងៃបន្ទាប់ពេលល្ងាច Jimin ក៏បើកឡានមកយកនាងដូចដែលបាននិយាយ ឯYeona ក៏រៀបចំខ្លួនហើយតាំងពីថ្ងៃ ដោយគ្រងក្នុងឈុតខ្មៅដដែល ព្រោះគេមិនបានប្រាប់ថាកម្មវិធីអីទើបនាងមានតែស្លៀកឈុតខ្មៅដូចដែលពេលទៅការ Kim Senaលើកមុន ។ គ្រាន់តែនាងឡើងដល់លើឡានដាក់ខ្សែក្រវ៉ាត់ហើយ គេក៏សួរនាង
«ចូលចិត្តពណ៌ខ្មៅ?»
«អឺ មិនមែនទេ....មកពីពណ៌ខ្មៅអាចពាក់បានគ្រប់កម្មវិធី»
បន្ទាប់មក Roll Royce ពណ៌ខ្មៅស៊េរីថ្មីក៏បើកទៅលឿនស្លេវធ្វើអោយ Yeona ចង់ក្អួតផងអីផង ។ ៤០នាទីក្រោយមក ឡានទំនើបក៏មកឈប់ពីមុខភូមិគ្រឹះមួយកន្លែង អ្នកបម្រើក្នុងនោះក៏ចូលមកទទួលបើកទ្វារអោយ
«លោកប្រុស Park»
«អឹម ភ្ញៀវមកអស់ហើយ?» គេនិយាយទាំងបោះសោរទៅអោយអ្នកបម្រើនោះ
«នៅខ្វះតែលោក Park ម្នាក់ទេ ! សួស្តីអ្នកនាង Kim »
«ចាស »នាងអោនក្បាលជាការគួរសមបន្តិច
«តោះ ពេលទៅដល់ក្នុងកុំភ្លេចញញឹមផង» Jimin និយាយព្រមទាំងដាក់ដៃលើស្មារលោងនាង
«ទីបំផុតពួកឯងមកហើយ យើងចាំឡើងចង់ឡើងទៅដេកវិញហើយ» Jihoon មកស្វាគមន៍ពួកគេ ថ្ងៃនេះគេសង្ហាណាស់ក្នុងឈុតក្រហ្សេពណ៌សបែបនេះ
«Yeona~ ខ្ញុំសប្បាយចិត្តណាស់ដែលនាងបានមកចូលរួមកម្មវិធីខួបកំណើតខ្ញុំ សប្បាយចង់ហោះហើយ »មិនត្រឹមតែនិយាយទេ Jihoon នៅប្រហើនទៅអោបនាងទៀត
«ខួបកំណើត?» Yeona ភាំងបន្តិចព្រោះមិនបានត្រៀមកាដូអីសោះ
«ចង់ងាប់មែនទេ ស្រីរបស់យើងក៏ហ៊ានប៉ះដែរ?» Jimin ស្រាប់តែទាញក្រវ៉ាត់កអោយ Jihoon មកពីមុខខ្លួនវិញ
«ថ្ងៃនេះយើងជាមេគេ រឺក៏ឯងចង់ឈ្លោះជាមួយម្ចាស់កម្មវិធី? គ្មានសីលធម៌សោះឯងនេះ ត្រូវទេ Yeona?»និយាយរួចក៏រៀបចំសម្លៀកបំពាក់ខ្លួនអោយមានរបៀបវិញ
«អឺ..........»
«ត្រូវទេ? ឆ្លើយនឹងសំណួរគេទៅ បើចឹងគេហៅថាគ្មានសីលធម៌មែនទេ?» Jimin សម្លឹងមកនាងមិនដាក់ភ្នែក
«គឺថារឿងហ្នឹងវាមិនពាក់ព័ន្ធគ្នាទេ អ្វីដែលJihoon និយាយមិញនេះមិនត្រូវទេ»
«Wow Yeona ចាំឈ្មោះខ្ញុំទៀត មកនេះមក ខ្ញុំណែនាំនាងអោយពួកនោះស្គាល់ Everybody ងាកមកនេះតិច អ្នកដែលពួកយើងទន្ទឹងរង់ចាំបានមកដល់ហើយ នោះគឺបុរសអ្នកជំនួញដែលល្បីឈ្មោះបំផុត Park Jimin និងដៃគូរបស់គាត់ជានារីដែលស្អាតបំផុតប្រចាំ Seoul យើងនេះ Kim Yeona»
«នោះមែនទេជា Kim Yeona? ស្រីដែលគេទិញពីសណ្ឋារគារនោះមែនទេ? ស្អាតគ្រាន់បើដែរតើ»ភ្ញៀវដែលមកចូលរួមនាំគ្នានិយាយពីនាង
«អោយមិនស្អាតម៉េចកើត គេជាកូនអ្នកមានណា ថែខ្លួនទម្រាំបានប៉ុណ្ណឹង » ម្នាក់ទៀតក៏ឆ្លើយតៗគ្នា
«ថាចឹងក៏បាន បើមិនចឹងនាងម៉េចនឹងអាចលក់ចេញដល់ទៅ ២០០ លាននោះ »
«អេពួកឯង បើនិយាយគ្នាធម្មតានិយាយលឺតិចមក តែបើនិយាយរឿងអាក្រក់ក្រោយខ្នងគេមេត្តានិយាយតិចៗបានទេ មិនយល់អារម្មណ៍គេសោះពួកនេះ »Jihoon ស្រែកស្តីអោយពួកនោះបន្តិច
«Jihoon អ៎~គ្រាន់តែនិយាយលឺបន្តិចសោះហ្នឹងហា គេដឹងហើយទៅ »Julie ធ្វើម្ញេកម្ញក់ដាក់គេពីចម្ងាយ
«មែនហ្នឹងៗ បើមិនចង់ស្តាប់គេឈប់និយាយក៏បាន »ស្រីនៅទីនោះក៏នាំគ្នាបន្ទរពីក្រោយ និយាយរួមទៅស្រីនៅទីនេះសុទ្ធតែម្ញិកម្ញក់ចឹងទាំងអស់ ឯ Yeona គ្រាន់តែលឺឡើងព្រឺសម្បុរ មិននឹកស្មានថា Jihoon រោគចិត្តបែបនេះ
«Yeona មែនទេ? បើបានមកដល់ទីនេះហើយ បានន័យថាពួកយើងជាមិត្តភក្តិនឹងគ្នាហើយ ទុកចិត្តចុះណា ពួកយើងនឹងមិនធ្វើបាបឯងទេ ម៉ោះ មកនិយាយគ្នាលេងជាមួយក្រុមយើងមក »Julie ចូលមកដឹកដៃនាងចេញពី Jimin ឯYeona នាងក៏សម្លឹងទៅ Jimin ចង់ដឹងថាគេព្រមអោយនាងទៅរឺអត់
«លោក Park មិនចិត្តអាក្រក់ដល់ថ្នាក់ហ្នឹងទេត្រូវទេ ក្រុមយើងសុទ្ធតែស្រីៗគ្នាឯង មិនធ្វើបាបគូបណ្តើររបស់លោកទេ» Julie ដណ្តើមនិយាយមិនអោយគេឆ្លើយទាន់
«គេមិនចិត្តអាក្រក់ថ្នាក់ហ្នឹងទេ នាំនាងទៅលេងទៅ លេងអោយសប្បាយណា» Jihoon ក៏មកកៀកកJiminជាប់ រួចស្រីម្នាក់នោះក៏នាំ Yeona ទៅៗ
«អ្នកណាអោយឯងមកចេះដឹងរឿងយើង?» Jimin ប្រញាប់រុញ Jihoon ចេញភ្លាម
«រឺក៏ឯងចង់អោយ Yeona មកអង្គុយក្រុមប្រុសៗ? Sungho ក៏មកដែរ មិនមកផឹកលេងជាមួយមិត្តភក្តិទេ?»
«យើងបើកឡានមក រឿងផឹកស្រាគ្មានចំណាប់អារម្មណ៍ទេ»
«កុំអញ្ចឹងទៅមើស ចាំយើងរកអ្នកបើកជំនួសឯង ម៉ោះៗៗ»រួចក៏ទាញគេទៅមិនអោយគេនិយាយទាន់.........
«ម៉ោះគ្នាយើង យើងបាននាំស្រីស្អាត Kim Yeona មកហើយ យ៉ាងម៉េចដែរ?ពួកឯងចង់ដឹងអីក៏សួរអោយអស់ដៃទៅទាន់ពួកប្រុសៗនោះកំពុងផឹក »Julie និយាយលឺៗក្នុងចំណោមស្រីៗក្រុមគេនោះ
«យើងសួរមុន នាងពិតជាត្រូវ Jimin ទិញមកមែនហី? មិនមែនពាក្យចចាមអារាមណាហី?» ស្រីម្នាក់ឈ្មោះ Yeri ចាប់សួរឡើង
«អ្នកទាំងអស់គ្នាសួររឿងបែបនេះធ្វើអី ស្គាល់គ្នាដំបូងក៏សួររឿងបែបនេះមិនល្អទេហី?» Yeona និយាយទាំងមិនសូវហ៊ានងើបមុខឡើង
«មានអីមិនល្អទៅ ក្រុមពួកយើងគឺបែបនេះឯង ឯងមិនឆ្លើយក៏បានដែរតែត្រូវផឹកស្រាណា » Julie និយាយទាំងអោបចង្កេះ Yeona
«នាងផឹកស្រាប្រហែលជាមិនអីទេ ព្រោះជាស្រីដែលមកសណ្ឋារគារ Diamond ប្រហែលជាធ្លាប់ជួបអស់ហើយ អ៊ីចេះតែម្តងទៅ មិនបាច់សួរអីទៀតទេ នាងកំដរពួកយើងផឹកតែម្តងទៅ!»
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...