Part 28

1.8K 98 14
                                    

ព្រឹកថ្ងៃបន្ទាប់ Yuni ភ្ញាក់ឡើងក៏ឃើញខ្លួននៅក្នុងបន្ទប់សណ្ឋារគារលើកមុននោះ នាងមិនចាំទេថាយប់មិញមានរឿងអីកើតឡើងដឹងត្រឹមថាមុននឹងបាត់បង់ស្មារតីទៅនាងដួលក្រោមដើមទ្រូង Jimin គ្រាន់តែគិតដល់ប៉ុណ្ណឹងមុខនាងឡើងក្រហមងាំងដូចម្ទេសទុំ.....
ក្រឹក! ទ្វារបន្ទប់ទឹកបើកឡើង
«បង Jimin.....អូនស្មានតែបងទៅមុនអូនហើយ តាមពិតបងនៅមុជទឹកទេហ៎~»នាងនិយាយតិចៗ
«បង Jimin? នាងមើលមកខ្ញុំដូចបង Jimin របស់នាងទេ?»Park Jaehyun ដែលមានសក់ពណ៌មាសមើលទៅសង្ហាចែងចាំតែម្តង
«លោកជាអ្នកណា!? ម៉េចក៏នៅក្នុងបន្ទប់នេះ! លោកជាអ្នកណា?!»គ្រាន់តែឃើញបុរសប្លែកមុខនេះភ្លាមនាងចាប់ផ្តើមភ័យភ្លែត
«នាងមិនចាំខ្ញុំទេ? ខ្ញុំធ្លាប់តែឃើញប្រុសដែលមិនទទួលខុសត្រូវ តែមិនដែលឃើញស្រីដែលមិនទទួលខុសត្រូវបែបនេះសោះ» Jaehyun មានអារម្មណ៍ថាឈឺក្បាលតិចតួចហើយ
«លោកកំពុងនិយាយស្អី ខ្ញុំមិនយល់ទេ!ខ្ញុំទៅរកបង Jimin ឥលូវនេះ!»នាងភ័យឡើងចេញទឹកភ្នែកតែពេលងើបមកក៏ឃើញថាខោអាវនាងត្រូវហែកជាកម្ទេចកម្ទីអស់ទៅហើយ
«មិនចាំពិតមែន? យប់មិញនាងដើររវើរវាយនៅខាងក្រៅនោះ ខ្ញុំគ្រាន់តែជួយគ្រានាងបន្តិចនាងក៏មកថើបខ្ញុំយកតែម្តង ថើបរហូតមកដល់ទីនេះ» គេមើលទៅនាងដូចមិនមែនធ្វើពុតក៏និយាយប្រាប់នាងតាមដំណើររឿង
«ម៉េចនឹងអាចនោះ! ខ្ញុំនឹងប្តឹងប៉ូលីសអោយមកចាប់លោក! លោកបោកខ្ញុំ!» នាងមិនជឿសម្តីគេសោះតែម្តង
«បើនាងមិនជឿ ខ្ញុំនាំនាងទៅឆែកកាមេរ៉ាមើលក៏បាន»គេដើរមកជិតនាងឃើញនាងក្នុងគម្លាតជិតបែបនេះក៏ស្រាប់តែមានអារម្មណ៍ម្តងទៀត
«លោកកុំមកជិតខ្ញុំអោយសោះណា! ខ្ញុំជាស្រីរបស់ Park Jimin បើលោកហ៊ានប៉ះខ្ញុំ គាត់នឹងមិនដោះលែងលោកទេ!» នាងស្រែកលឺៗឡើងបែកសម្លេង
«Park Jiminមែនទេ? ចឹងតើបានយប់មិញនាងហៅបង Park.... រហូត តាមពិតមិនមែនហៅខ្ញុំទេ? ខ្ញុំស្មានថានាងលួចស្រលាញ់ខ្ញុំយូរហើយ» Jaehyun សើចបន្តិច
«អាចម៌! ដេកស្រមៃទៅ!»
«អេស តែពេលនេះនាងបានធ្វើរឿងក្បត់នឹងបង Jimin របស់នាងរួចទៅហើយ ធ្វើយ៉ាងម៉េចទៅ? រឿងបែបនេះបើប្តឹងប៉ូលីសក៏ប៉ូលីសជួយមិនបានដែរ»
«អ្នកណាថា! លោកជាអ្នកដែលឆ្លៀតឲកាសពេលខ្ញុំស្រវឹងធ្វើរឿងបែបនោះជាមួយខ្ញុំ! លោកមានទោស!» ទោះពេលនេះនាងកំពុងភ័យតែនាងក៏ច្បាស់ពីរឿងអស់នោះខ្លះដែរ
«ចុះអ្នកណាតោងទាមខ្ញុំមិនអោយឈប់យប់មិញនោះ?.....»
«លោកឈប់និយាយទៅ! ចេញ! ចេញពីទីនេះទៅ!» នាងបិទត្រចៀកមិនចង់ស្តាប់រឿងអស់ហ្នឹងទៀត
«ក៏បាន ត្រូវហើយក្នុងទូមានសម្លៀកបំពាក់ដែលគេត្រៀមអោយ នាងអាចយកមកពាក់បាន» Jaehyun ឃើញនាងបែបនេះក៏មិនចង់និយាយច្រើន
«............»
«បន្ទប់ VIP ចឹងមែនហ្ន៎ គិតបានគ្រប់ជ្រុងជ្រោយតែម្តង» រួចគេក៏ទៅដោះខោអាវស្រីមួយឈុតមកបោះលើគ្រែអោយនាង
[បន្ទប់ឆែកកាមេរ៉ា]
នាងសម្លឹងមើលរូបភាពខ្លួនយប់មិញហើយឡើងរឹងខ្លួនតែម្តង នាងមិននឹកស្មានថានាងស្រវឹងខ្លាំងដល់ថ្នាក់ធ្វើរឿងបែបនេះទាំងមិនដឹងខ្លួន......
«ពេលនេះអាចបញ្ជាក់ភាពបរិសុទ្ធរបស់ខ្ញុំបានហើយត្រូវទេ? ទោះជាប្រុសផ្សេងក៏ទ្រាំមិនបានដូចតែគ្នាហ្នឹងពេលដែលនាងធ្វើបែបនោះ»
«ចុះម៉េចក៏ខ្ញុំមិនចាំអីសោះចឹង? នោះប្រាកដជាមិនមែនខ្ញុំទេ! មិនមែនជាខ្ញុំទេ!» នាងយំឡើងកកទឹកភ្នែកនៅជាប់ភ្នែក
«ជានាងហ្នឹងហើយមានអ្នកណាទៀត មើលទៅ ទោះចិត្តនាងមិនចង់ទទួលយកតែរាងកាយនាងទទួលយកហើយ» គេមកជិតខ្លួននាងអោនទៅខាំត្រចៀកនាងតិចៗ
«លោកចេញភ្លាម! ម៉េចនឹងអាចនោះ ប្រាកដជាមិនមែនខ្ញុំទេ!»នាងរុញគេចេញហើយក៏ប្រញាប់រត់ចេញពីទីនោះទៅផ្ទះរបស់ខ្លួន ។
មកដល់ផ្ទះភ្លាម ក្នុងចិត្តនាងញាប់ញ័រមិនដឹងគួរធ្វើយ៉ាងម៉េចទើបល្អ ប៉ានាងទៅក្រុមហ៊ុនបាត់ទៅហើយ បើគាត់នៅប្រហែលអាចជួយគិតនាងខ្លះ មើលទៅនាងមានតែតេទៅសួរ Jimin ហើយថាថីបានយប់មិញមិនជូននាងទៅផ្ទះ
ទូត.....ទូត......ទូត .....
«ខ្ញុំ Park Jimin ជាអ្នកនិយាយ»
«អូនគឺ Choi Yuni ! បង Jimin យប់មិញ......» នាងប្រញាប់ហាមាត់និយាយឡើង
«យប់មិញយ៉ាងម៉េច? នាងចង់បន្ទោសខ្ញុំយប់មិញមិនបានជូននាងទៅផ្ទះ?»សម្តី Jimin រឹងកំព្រឹស
«អូន......»
«យប់មិញនាងស្រវឹងក្អួតពេញហ្នឹង ដូចទឹកលូចឹងឡើងគគ្រិច»
«ចឹង....យប់មិញបងទុកខ្ញុំនៅទីនោះហើយទៅមុន?»
«អឹម មានបញ្ហា?»
«គ្មា គ្មានទេ មួយរយៈនេះអូនមិនសូវស្រួលខ្លួនទេ ចឹងប្រហែលជាមិនបានទៅរកបងទេ» នាងអរបន្តិចនៅពេលដែលគេមិនដឹងរឿងយប់មិញ
«អឹម ដឹងហើយ នៅមានអីទៀតទេ?»
«អស់ អស់ហើយ » នាងក៏បិទទូរសព្ទគ្រឹបខ្លាចគេសង្ស័យច្រើន ហើយក៏ប្រញាប់យួរកាបូបបើកឡានទៅតាមរក Park Jaehyun អោយលុយគេបំបិទមាត់!
Jimin បិទទូរសព្ទពីនាងហើយក៏មកសម្លឹងមុខលោកគ្រូពេទ្យវិញ
«ស្ថានភាពរបស់ខ្ញុំធ្ងន់ធ្ងរណាស់មែនទេ?»
«គឺអ៊ីចេះ លោកPark ស្ថានភាពរបស់លោកគឺផ្សារភ្ជាប់ជំងឺផ្លូវចិត្តនិងផ្នែកស្មារតី»លោកគ្រូពេទ្យនិយាយសើចញឹមៗ
«និយាយអោយស្រួលស្តាប់តិចមើស»
«គឺថាមកពីលោកមិនទាន់ភ្លេចរឿងកាលពី ៣ ឆ្នាំមុនបានហើយនៅគិតពីរឿងនោះគ្រប់ពេលបែបនោះទើបធ្វើអោយលោកប្រតិកម្មខ្លាំងចំពោះរឿងគ្រប់យ៉ាងដែលស្រដៀងនឹងរឿងនោះ» លោកគ្រូពេទ្យនិយាយនៅមិនអោយយល់ដដែល
«ចឹងបានន័យថា ថ្ងៃមុខក៏ខ្ញុំនៅតែអាចបង្ករឿងបែបនេះមែនទេ?»
«អាចថាចឹងក៏បាន ព្រោះមើលទៅលោកមិនពូកែខាងគ្រប់គ្រងអារម្មណ៍ទេ»គ្រូពេទ្យងក់ក្បាលតិចៗ
«ចុះអោយធ្វើយ៉ាងម៉េចទើបអាចគ្រប់គ្រងអារម្មណ៍បាន? លោកជាគ្រូពេទ្យប្រាកដជាមានមធ្យោបាយហើយត្រូវទេ?» គេសម្លឹងទៅគ្រូពេទ្យមិនព្រេចភ្នែក
«មានបាទ គឺខ្ញុំនឹងបើកថ្នាំសម្ងប់អារម្មណ៍អោយលោកខ្លះ អ្វីដែលសំខាន់គឺលោកក៏ត្រូវទប់អារម្មណ៍ខ្លួនឯងដែរ អាចដើរកម្សាន្តអារម្មណ៍ខ្លះក៏បាន មួយទៀតគឺលោកកុំលាក់អារម្មណ៍ខ្លួនឯង យករឿងក្នុងចិត្តរបស់លោកទៅប្រាប់អ្នកនាង Kim ទាំងអស់ បែបនេះ លោកប្រាកដជាអាចជាសះស្បើយបានលឿន»
«ធ្វើចឹងម៉េចនឹងកើត!?»
«ចឹងខ្ញុំសួរលោក បើសិនយប់មិញលោកជ្រុលដៃច្របាច់កអ្នកនាង Kim ស្លាប់មែន?»
«........»
«លោកនៅនិយាយថាធ្វើមិនបានដែរទេ?»
«លោកចង់បានន័យថាបើខ្ញុំមិនធ្វើបែបនោះ ខ្ញុំនៅតែអាចបង្កគ្រោះថ្នាក់ដល់នាងនៅថ្ងៃក្រោយទៀតមែនទេ?»
«មិនខុសទេ ម្យ៉ាងទៀតអាចនឹងខ្លាំងជាងហ្នឹងទៀត!»

គំនុំស្នេហ៍Where stories live. Discover now