ជូនដំណើរ Kim Senaចេញពីផ្ទះរួចរាល់ Jimin ក៏តេទៅមនុស្សម្នាក់ដែលខានជាយូរមកហើយ ។
ទឺត ទឺត ទឺត.............
បន្ទាប់ពីផុតមួយសន្ទុះទៅ អ្នកខាងនោះក៏លើកនិយាយទាំងសម្លេងបែបខ្ជិលៗ
«ហេឡូ ពីណាគេតេមករំខានយើងហ្នឹង ចង់ងាប់មែនទេ !»
«គឺខ្ញុំ »
«ចុមយក្ស !»សម្លេងខាងណោះប្រែជាមានស្មារតីធម្មតាវិញ
«Jimin? ប៉ុន្មានរយឆ្នាំហើយទើបតេរកយើងម្តងនៀក មានការស្អី?»
«Jihoon » គេនិយាយទាំងគ្មានអារម្មណ៍អីទាំងអស់ ឯជើងដាក់លើតុទទួលភ្ញៀវហ្នឹងតែម្តង
«ស៊ើបរឿងមួយអោយខ្ញុំ »
«និយាយម៉ោ » តបចប់ភ្លាមក៏ស្ងាបភ្លែត
«ក្រុមហ៊ុនមួយណាមករករឿងឯងទៀតហើយ នៅយើងនេះមានប្រវត្តិស្មោគគ្រោករបស់ពួកហ្នឹងទាំងអស់ »
«រួមទាំងក្រុមហ៊ុន Park Jimin ដែរ ?»
«មានឯណា» Jihoon មិនហ៊ានឆ្លើយត្រង់ទេខ្លាចគាត់នោះមកសម្លាប់ដល់ផ្ទះ
«ក្រៅពីក្រុមហ៊ុនឯង ខ្ញុំមានទាំងអស់ »
«មិនមែនអោយស៊ើបពីក្រុមហ៊ុនទេ អោយស៊ើបពីមនុស្ស »
«មនុស្ស ? » គេចាប់ផ្តើមឆ្ងល់
«ប្រុសក៏ស្រី? ក្នុងវិស័យយើងដែរមែនទេ ?»
«Kim Yeona កូនស្រីគ្រួសារ Kim »
«នាង?! » កម្លោះយើងភាំងបន្តិច
«ក្រែងនាងត្រូវឯងចំណាយ ២០០ លានទិញបាត់ហើយហី ?»
«រឿងនេះឯងនិយាយធ្វើអី ?»
«ចុះឯងចង់ដឹងស្អីវិញចុះ ?» គេនៅតែមិនយល់
«ចង់ដឹងពីប្រវត្តិស្នេហានាង ? អាហ្នឹងមានតែស្រលាញ់គ្នាជាមួយឯងកាលពីនាងអាយុ ១៧ នោះ បន្ទាប់មកគឺភ្ជាប់ពាក្យជាមួយ Jung Daewon រួចក៏ផ្តាច់ទៅវិញ »
«មានតែពីរហ្នឹងទេ ?»
«ចុះឯងចង់បានប៉ុន្មាន?»
«...........»
«ឯងដូចចម្លែកម្លេះ ក្រែងរឿងអស់ហ្នឹងឯងសុទ្ធតែដឹងហើយតើហី?ម៉េចក៏នៅមកសួរយើងទៀត?»Jimin ប្រែទឹកមុខ ចាប់ផ្តើមសួរសំណួរដែលគេចង់ដឹងបំផុត
«នាងម៉េចក៏មានជំងឺផ្លូវចិត្ត?»
«ហា? ឈប់សិន ឯងថានាងមានជំងឺផ្លូវចិត្ត? រឿងនេះយើងមិនដឹងពិតមែន ចាំយើងទៅស៊ើបមើលសិន »
«អោយលឿន »Jimin ខាំធ្មេញណែនគ្រឺតៗ ឯខាងណោះស្រាប់តែផ្តាច់ការទាក់ទងភ្លែតទាំងមិនប្រើពាក្យលា។
អ្នកបម្រើក៏យកក្រដាសពេទ្យក្នុងដៃទៅអោយលោកប្រុសគេ
«លោកប្រុស នេះបាទ » តែគេមិនបានមើលសូម្បីបន្តិច រួចក៏ងើបឈរដើរសម្តៅទៅទ្វារ
«ចេញឡានរៀបចំទៅក្រុមហ៊ុន ស្រីនៅបន្ទប់នោះមើលថែអោយស្រួលបួល ».......
ទ្វារបានបើក......
Yeona ខ្លាចឡើងរួមខ្លួនក្លាយជាតូចមួយ ញ័រចំប្រប់ដូចកូនសត្វ នាងខ្លាចថាជាគេ ព្រោះប៉ុន្មានថ្ងៃនេះគេធ្វើបាបនាងធ្ងន់ធ្ងរពេក។
«អ្នកនាង Kim កុំខ្លាចអី » អ៊ំ Chou ដែលជាអ្នកបម្រើប្រចាំនៅទីនេះចូលមកទាំងញញឹមដាក់នាង រួចលើកខោអាវក្នុងដៃអោយនាងមើល
«ខ្ញុំមកប្តូរខោអាវអោយអ្នកនាង មិនមែនមកធ្វើបាបអ្នកនាងទេ »
ក្រមុំយើងក៏ធូរអារម្មណ៍បន្តិចបន្ទាប់ពីមើលច្បាស់ថាមិនមែនជាគេ ។ អ៊ំ Chou ចូលមកជិតនាងដកដង្ហើមធំបន្តិច
«អ្នកនាងមិនបានប្តូរខោអាវច្រើនថ្ងៃហើយ ចាំខ្ញុំប្តូរអ្នកនាងណា »
នាងមិនមែនច្រើនថ្ងៃមិនប្តូរខោអាវទេ គឺមិនដែលបានពាក់តែម្តង។ អ៊ំ Chou ជាមនុស្សចិត្តទូលាយ ឃើញនាងភ័យបែបនេះគាត់ក៏យកដៃទៅក្រសោបដៃនាង រួចទាញសក់រញេរញៃនាងទៅក្រោយ រៀបចំអោយស្អាតបាត ។
«កូនស្រីរបស់ខ្ញុំអាយុប្រហែលអ្នកនាងដែរ » គាត់និយាយទាំងអាណិត
«ខ្ញុំដឹងថាមួយរយៈនេះអ្នកនាងលំបាកណាស់ហើយ តែថ្ងៃមុខគង់នឹងល្អប្រសើរឡើងវិញទេ »
«ថ្ងៃមុខ.........» Yeona ខាំមាត់សង្កត់ចិត្ត នាងគ្រាន់តែលឺពាក្យពីម៉ាត់នេះភ្លាមញ័រខ្លួនកាន់តែខ្លាំង ហាក់ដូចជាជីវិតនាងមើលអ្វីក៏មិនឃើញងងឹតស្លុបតែម្តង ។
«ខ្ញុំនៅមានថ្ងៃមុខដែរ ?»
«ប្រាកដជាមាន »អ៊ំ Chou ជូតទឹកភ្នែកអោយនាងរួចទាញខោអាវមកស្លៀកអោយ
«អ្នកនាងនៅក្មេងបែបនេះ រឿងល្អៗជាច្រើននៅចាំអ្នកនាងណ៎ »
«Park Jimin គេ............»
«លោកប្រុសទៅក្រៅហើយ គាត់ទៅក្រុមហ៊ុន មកវិញថ្មើរណាខ្ញុំក៏មិនដឹងដែរ » Yeona លឺថាគេមិននៅផ្ទះក៏រៀងធូរទ្រូងបន្តិច តែនាងលឺសម្លេងស្បែកជើងដើរ នាងក៏ចាប់ផ្តើមញ័រខ្លាំងជាងមុនទៀត ។
ទូង ទូង ទូង
សម្លេងអ្នកបម្រើប្រុសម្នាក់ក៏បន្លឺពីក្រៅមក
«លោកប្រុសផ្តាំមកថាអោយលាបថ្នាំអោយអ្នកនាងផង »
«ចាស ទៅហើយ »ថារួច អ៊ំ Chou ក៏ប្រញាប់ទៅបើកទ្វារទទួលថ្នាំពីគេ
«ខ្ញុំនឹងលាបថ្នាំអោយអ្នកនាងឥលូវនេះ» ឯអ្នកបម្រើនោះមិននិយាយអ្វីត ក៏ចុះទៅក្រោមទៅ ។
អ៊ំ Chou ងាកមកមើលមុខស្លេកស្លាំងរបស់អ្នកនៅខាងក្នុង រួចលួងលោមថា
«អ្នកបម្រើយកថ្នាំមកអោយទេ មើលទៅក្នុងចិត្តលោកប្រុសនៅនឹកបារម្ភអ្នកនាងតើ» ឯ Yeona ក៏និយាយស្អកតិចៗសឹងស្តាប់មិនបានថា
«ខ្ញុំមិនចង់លាបថ្នាំទេ.......សុំអង្វរ......កុំលាបអោយខ្ញុំអី »
«មិនលាបថ្នាំម៉េចនឹងកើតនោះ ?» រួចគាត់ក៏ដើរមកជិតនាង
«មើលខ្លួនអ្នកនាងសុទ្ធតែស្នាមបែបនេះ មិនលាបអាចនឹងក្លាយជាស្នាមរហូតណា »
«កុំអី.........» ខួរក្បាលនាងពេលនេះចាប់ផ្តើមលេចឡើងនូវរូបភាពដែល Jimin គេលាបខ្លាំងៗអោយនាងនោះ
«ខ្ញុំមិនចង់លាបថ្នាំទេ ....... មិនចង់ពិតមែន ......»
«ហ៊ើយ » គាត់ដកដង្ហើមធំបន្តិច
«មិនដឹងពិតមែនថាលោកប្រុសធ្វើអីដាក់អ្នកនាងខ្លះ ធ្វើអោយអ្នកនាងខ្លាចសូម្បីតែលាបថ្នាំ » Kim Yeona នាងខាំមាត់កាន់តែខ្លាំង យំទាំងគ្មានសម្លេង ។ នាងមិនហ៊ានស្រមៃរឿងដែលកើតឡើងប៉ុន្មានថ្ងៃមុននេះទេ វាជាសុបិន្តអាក្រក់មួយតាមលងបន្លាចនាងមិនឈប់ ។ ឯអ៊ំChou ក៏យកថ្នាំមកលាបលើដៃ រួចទៅអង្អែលថ្នមៗលើកន្លែងរបួសនាង Yeona ស្រាប់តែមានអារម្មណ៍ថាត្រជាក់តិចៗ
«មិនអីទេណា ខ្ញុំសន្យាមិនធ្វើអោយអ្នកនាងឈឺទេ »លាបថ្នាំរួចរាល់ អ៊ំ Chou ក៏ប្តូរខោអាវអោយនាងមួយឈុតទៀត រួចក៏រៀបចំមុជទឹកអីអោយនាងម៉ាស្អាត ។
«មើលទៅអ្នកនាងត្រូវចំណាយពេលយូរណាស់ទើបអាចជាពីរបួសនេះ ចឹងហើយ មួយរយៈនេះកុំធ្វើអីអោយលោកប្រុសខឹងអី បែបនេះទើបមិនមានរឿងបែបនោះកើតឡើងទៀត»តែYeona បានត្រឹមក្រវីក្បាលតិចៗព្រោះនាងដឹងថាទោះនាងមិនធ្វើអីក៏គេនៅតែធ្វើបាបនាងដែរ ។
ព្រោះរឿងកាលពីបីឆ្នាំមុននោះហាក់ដូចជាបន្លាដោតជាប់ទ្រូងគេចឹង ដកយ៉ាងម៉េចក៏មិនចេញដែរ ។ អ៊ំ Chou មិននិយាយអ្វីច្រើន
«ចឹងខ្ញុំចេញទៅវិញហើយ បើអ្នកនាងមានការអីស្រែកហៅខ្ញុំបានណា » Yeona ស្រាប់តែតោងអាវគាត់ជាប់ រួចនិយាយតិចៗថា
«ខ្ញុំឃ្លានណាស់....»
«ឃ្លានមែនទេ?» គាត់លឺហើយក៏ធូរដង្ហើមបន្តិច
«ចាំខ្ញុំទៅរៀបចំអាហារអោយ តិចទៀតមកវិញហើយ » Yeonaអង្គុយមុខកញ្ចក់សម្លឹងមើលសភាពខ្លួនឯងពេលនេះ ទឹកភ្នែកក៏កកជាប់នឹងកន្ទុយភ្នែកទៀត។
នាងភ្លេចទៅហើយថារយៈពេលប្រាំពីរថ្ងៃនេះនាងអង្វរគេប៉ុន្មានដងមកហើយ យំប៉ុន្មានដងមកហើយ ។
នាងមិនស្អប់ Park Jimin ទេ តែនាងខឹងនឹងខ្លួនឯងដែលការពារប៉ានាងនិងក្រុមហ៊ុនមិនបាន។
តុក តុក តុក
អ៊ំ Chou មកហើយ
«អ្នកនាង Kim នេះជាអាហារពេលថ្ងៃទើបនឹងធ្វើរួច អ្នកនាងភ្លក្សមើល»
«អរគុណ » នាងទទួលអាហារពីគាត់រួចក៏ញាត់យកៗ ។ នាងឃ្លានខ្លាំងពេក ឃ្លានដល់ថ្នាក់គ្មានសូម្បីតែកម្លាំងទៅសម្លាប់ខ្លួន.......................
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...