Part 25

1.8K 91 9
                                    

ពេល Yeona ភ្ញាក់ពីគេងមកគេក៏ទៅបាត់ទៅហើយ អ៊ំChou ក៏លើកអាហារពេលព្រឹកមកល្មម
«ភ្ញាក់ហើយមែនទេអ្នកនាង? ស្មានតែអ្នកនាងនៅគេងតិចទៀត»
«ភ្ញាក់ហើយ លោក Parkទៅតាំងពីពេលណា?» នាងងើបខ្លួនយឺតៗញញឹមស្ងួតបន្តិច
«ទៅយូរហើយ មួយរយៈនេះក្រុមហ៊ុនមានបញ្ហាច្រើនទើបគាត់ត្រូវចេញពីព្រលឹមហើយមកវិញយប់ជ្រៅបែបនេះ»
«បញ្ហាក្រុមហ៊ុន? ប្រហែលជារឿងរបស់ Choi Yuniហើយ ព្រោះរឿងរបស់នាងត្រូវគេចែកចាយពេញបណ្តាញសង្គមបែបនេះ ទាល់តែរកវិធីដោះស្រាយ»
«អ្នកនាងប្រញាប់ងូតទឹកសិនទៅនឹងអាលមកញ៊ាំអាហារពេលព្រឹក» អ៊ំChou មិននិយាយអីច្រើនក៏ដាក់អាហារលើតុនាងទៅ
«អរគុណ តិចទៀតខ្ញុំញ៊ាំហើយ អ៊ំមិនបាច់បារម្ភទេ» Yeona សប្បាយចិត្តណាស់ដែលមានអ្នកខ្វល់ពីនាងបែបនេះ
[បន្ទប់ប្រជុំ VIP ក្រុមហ៊ុន Park]
លោកChoi ដែលជាប៉ារបស់ Yuni អង្គុយលើសាឡុងទាំងមិនស្ងប់ចិត្តសោះ ក្នុងដៃមានកិច្ចសន្យាផ្ទេរសិទ្ធិមួយច្បាប់ទៀត គាត់ចាំឡើង ២ម៉ោងជាងហើយនៅមិនឃើញ Jimin មកទៀត ។
រ៉ឺងៗៗៗៗៗ គាត់ក៏លើកទូរសព្ទ
«អាឡូ?»
«ប៉ា ប៉ាបានជួបបង Jimin រឺនៅ?និយាយជាមួយគាត់រឺនៅ?» Yuni ជាអ្នកតេទៅគាត់
«មិនទាន់ទេ ពេលប៉ាមកដល់គេជាប់ប្រជុំ មិនដឹងពេលណាចប់ទេ កំពុងចាំ»
«ចឹងពេលជួបគាត់ប៉ានិយាយជាមួយគាត់អោយស្រួលបួលណា ដាច់ខាតកុំអោយគាត់ខឹងទៀត»
«ខួរក្បាលឯងមួយថ្ងៃៗគិតតែពីគេ មិនដឹងថា Park Jimin ដាក់ថ្នាំស្នេហ៍អីអោយឯងទេ» ប៉ារបស់នាងដកដង្ហើមធំ
«ប៉ា!កុំនិយាយពីបង Jmin បែបនេះ! ថ្ងៃមុខគាត់ជាខ្នងធំរបស់ក្រុមហ៊ុនយើងណា! ខ្ញុំធ្វើបែបនេះសុទ្ធតែដើម្បីក្រុមហ៊ុនយើងទាំងអស់តើ!»
«ឯងស្មានថាប៉ាមិនដឹងឯងកំពុងគិតអីមែនទេ?»
«ខ្ញុំមានគិតអីឯណា! ឥលូវខ្ញុំកំពុងធ្វើក្រចកចាំពេលប៉ានិយាយជាមួយគាត់ហើយចាំCallមកខ្ញុំមកនឹងអាលខ្ញុំទៅជួបគាត់»
«ដឹងហើយ» រួចលោក Choiក៏បិទទាំងធុញនឹងកូនស្រីខ្លួនដែលបង្ករឿងមិនឈប់
ផាំង! ទ្វារបានបើកដោយ Jimin ក្នុងឈុតក្រហ្សេពណ៌ខ្មៅ គេសម្លឹងទៅលោក Choi ដូចជាអ្នកមិនដែលស្គាល់គ្នាចឹង
«លោកPark ខ្ញុំដឹងថាមកលើកនេះរំខានលោក តែខ្ញុំមិនអាចមិនមកបានទេ ខ្ញុំមិនអាចមើលលោកនិងកូនខ្ញុំឈ្លោះគ្នាបែបនេះទេ» លោកChoi ងើបឡើង លើកដៃទៅរកគេ
«អ៎~ខ្ញុំនិង Choi Yuni មានឈ្លោះគ្នាឯណា លោកយល់ច្រលំទេដឹង?»Jimin ដើរហួសដៃគាត់ទៅអង្គុយនៅសាឡុងទល់មុខនោះ លោកChoi បានត្រឹមដកដៃមកវិញទាំងមិនសម
«គឺអ៊ីចេះ កាលមុនក្រុមហ៊ុន Park ធ្លាប់ចង់ទិញជំនួញមួយកន្លែងរបស់ក្រមហ៊ុន Choi នៅផ្លូវកណ្តាលក្រុងនោះ»គាត់ប្រឹងនិយាយទោះអាម៉ាស់មុខប៉ុណ្ណាក៏ដោយ
«រឿងនេះមែនទេ? ក្រែងកាលនោះក្រុមហ៊ុនលោកបដិសេធហើយតើ ម៉េចក៏នៅយករឿងនេះមកនិយាយទៀត?»
«ខ្ញុំមកថ្ងៃនេះគឺដើម្បីរឿងនេះ ខ្ញុំយល់ព្រមផ្ទេរសិទ្ធិជំនួញមួយកន្លែងនោះអោយទៅលោក សង្ឃឹមថាលោកព្រមទទួល» គាត់យកឯកសារផ្ទេរសិទ្ធិមកដាក់ពីមុខគេ
«កាលមុនចង់ទិញម៉េចក៏មិនលក់? ឥលូវលែងចង់ទិញហើយបែរជាមកចង់លក់វិញ?»
«កាលមុនផ្សេង តែឥលូវ Yuni បង្ករឿងអាស្រូវបែបនេះក្រុមហ៊ុនChoiគួរតែចេញមុខសងរាល់ការខូចខាតកិត្តិយសផ្សេងៗរបស់ក្រុមហ៊ុនលោក »
«លោកគិតថាប៉ុណ្ណឹងគ្រប់គ្រាន់មែនទេ? ចំពោះក្រុមហ៊ុនលោកកិត្តិយសមិនសំខាន់ណាស់ណាទេ តែសម្រាប់ក្រុមហ៊ុនខ្ញុំកិត្តិយជាអ្វីគ្រប់យ៉ាង» Jimin មិនប៉ះកិច្ចខន្យានោះសូម្បីបន្តិច
«ខ្ញុំដឹង តែរឿងវាកើតឡើងរួចទៅហើយ បន្ទោសគ្នាទៅវិញទៅមកក៏មិនបានការអីដែរ» លោកChoi គាត់ដឹងច្បាស់ណាស់ថាក្រុមហ៊ុនកាន់តែធំកិត្តិយសកាន់តែសំខាន់
«លោកកំពុងប្រដៅខ្ញុំមែនទេ? រឿងនេះកូនលោកជាអ្នកបង្កឡើងហើយអោយខ្ញុំជាអ្នកដោះស្រាយ?» Jimin មិនទុកមុខអោយលោក Choi សោះតែម្តង
«ខ្ញុំក៏មិនចង់បែបនេះដែរ តែទំនាក់ទំនងលោកនិងកូនខ្ញុំគេដឹងអស់ទៅហើយ យើងជួយគ្នាបន្តិចទៅ»
«ជួយគ្នា? លោកគិតថាជំនួញរបស់លោកនេះគ្រប់គ្រាន់មែនទេសម្រាប់មកសងខ្ញុំ រឿងដែលពួកលោកបង្កឡើង ខ្ញុំត្រូវជាអ្នករ៉ាប់រងទាំងអស់?»
«នេះ.....»
«កាលនោះចង់ទិញជំនួញនេះពីលោកដោយសារគិតថាវានៅមានតម្លៃខ្លះ តែកន្លងផុត៣ ឆ្នាំហើយ ៣ឆ្នាំមកនេះក្រុមហ៊ុនលោកធ្លាក់ខ្លួនតាំងពីចំណាត់ថ្នាក់លេខ ៧០ ជាងមកដល់ ៩០ ជាង !»
«ចឹងលោក Park ចង់បានន័យថា....» លោក Choi ជូតញើសលើថ្ងាសចេញមិននឹកស្មានថាJiminមិនយោគយល់បែបនេះ
«លោកចង់បានប៉ុន្មាន? លោកគិតថាជំនួញរបស់លោកសមនឹងតម្លែប៉ុន្មាន?»Jimin លើកជើងដាក់លើតុ
«មិនយកលុយទេ ខ្ញុំយល់ព្រមផ្ទេរសិទ្ធិទៅលោកដោយមិនយកលុយ អោយតែលោកបាត់ខឹង»
«មិនយកលុយ? លោក Choi លោកមើលងាយក្រុមហ៊ុនខ្ញុំថ្នាក់នេះ? គិតថាខ្ញុំគ្មានលុយទិញមែនទេ?»Jimin និយាយហាក់ដូចជាទើបនឹងស្តាប់រឿងកំប្លែងរួច
«ចុះលោកចង់បានន័យថាម៉េច?»
«៣ឆ្នាំមុនខ្ញុំអោយលោក ៥០០ លានតែពេលនេះក្រុមហ៊ុនលោកមិនដូចពីមុនទេ ចឹងខ្ញុំយល់ព្រមទិញពីលោកក្នុងតម្លៃ ១០០ លាន»
«១០០លាន....... ១០០លាននិងអោយ Free មានអីខុសគ្នា?»លោកChoi ជិតទ្រាំមិនបានហើយ
«ខ្ញុំមិនចូលចិត្តរបស់ Free ទេ លឺដល់ខាងក្រៅវាប៉ះពាល់ដល់មុខមាត់ខ្ញុំ» Jimin មើលទៅចំភ្នែកគាត់មិនដាក់
«អោយតែលោកយល់ព្រមទទួលខ្ញុំក៏សប្បាយចិត្តហើយ» គាត់ខាំធ្មេញតបនឹងគេទាំងខឹងមិនស្ទើរ
«ល្អ លេខាHan យកសែករបស់ខ្ញុំមក» រៀបចំរួចរាល់គេក៏ចុះហត្ថលេខាលើសែកនោះហុចអោយគាត់
«ចឹងរឿងរបស់ Yuni.....»
«Video នោះមែនទេ? ខ្ញុំនឹងលុបបំបាត់វាក្នុងពេលមួយថ្ងៃនេះ លោកមិនបាច់បារម្ភទេ»
«ចឹងខ្ញុំទៅមុនហើយ ក្រុមហ៊ុននៅមានរឿងអោយខ្ញុំចាំដោះស្រាយ»លោក Choi ងើបទាំងភ័យតិចៗ
«តាមសម្រួល» ពេលគាត់ចេញទៅបាត់គេក៏មើលកិច្ចសន្យានោះបន្តិចរួចបោះអោយទៅលេខា Han
«ទាក់ទងមេធាវី Kimមក អោយគេដាក់ជំនួញនេះទៅក្នុងទ្រព្យមរតករបស់ Kim Yeona »
«អ្នកនាងKim? មិនចាំបាច់ប្រាប់គាត់ទេមែនទេ? »លេខាស្ទាក់ស្ទើរមិនហ៊ាន
«មិនបាច់ទេ »
«បាទខ្ញុំទៅរៀបចំឥលូវនេះ» រួចលេខាក៏ប្រញាប់ចេញទៅរៀបចំ ។ Jimin ដើរចេញពីបន្ទប់នោះជ្រែងហោប៉ៅតម្រង់ទៅការិយាល័យរបស់គេវិញ : លើកនេះយើងនឹងធ្វើក្រុមហ៊ុននាងរលាយគ្មានសល់
«អាឈីស!» Yuni កំពុងធ្វើក្រចកសុខៗក៏កណ្តាស់បន្តិច
«ខ្ញុំកណ្តាស់ក៏នាងមើលមុខខ្ញុំដែរ? នាងឆ្កួតមែនទេ?» នាងអង្អែលច្រមុះសម្លក់ទៅជាងធ្វើក្រចក
«អ្នកនាងធ្វើរួចហើយមិនដឹងថាអ្នកនាងពេញចិត្តរឺអត់ ព្រោះនេះជាម៉ូដថ្មីក្នុងឆ្នាំនេះ»អ្នកធ្វើខំនិយាយទាំងទប់អាម្មណ៍ខឹង
«ធម្មតាៗ តែមនុស្សដូចជានាងធ្វើបានប៉ុណ្ណឹងប្រហែលជាប្រឹងអស់សមត្ថភាពហើយ» នាងសម្លឹងទៅក្រចកខ្លួនទាំងក្រសែភ្នែកមើលងាយ
«ចាស សុំទោសផង ធ្វើអោយអ្នកនាងមិនសប្បាយចិត្ត»

គំនុំស្នេហ៍Where stories live. Discover now