ថ្ងៃបន្ទាប់ពេលថ្ងៃត្រង់ Jihoon មកយក Jimin តាមការនិយាយមែន ហើយJimin ក៏ដើរតាមគេមិនមាត់អីមួយអ៉ឹស ។ នៅក្នុងឡាន Jihoon ឃើញថា Jimin ទឹកមុខមិនស្រស់ដូចស្លេកៗ
«យើងលឺថាប្រើប្រាស់ថ្នាំដំបូងវេទនាណាស់ ចឹងមួយអាទិត្យនេះឯងទ្រាំយ៉ាងម៉េចទៅ?»
«ពេលទ្រាំលែងចង់បានក៏ក្តាប់វាអោយណែនទៅ»រួចគេក៏ដកស្ករកៅស៊ូមួយគ្រាប់សម្លឹងទៅវាមិនដាក់ភ្នែក
«ស្ករ?! មិននឹកស្មានថាឯងចូលចិត្តស្ករគ្រាប់សោះ» Jihoon គិតថាខ្លួនឯងកំពុងមើលខុស
«យើងមិនចូលចិត្តទេ តែនេះជាស្ករដែលនាងចូលចិត្ត» Jimin បិទភ្នែកតិចៗ Jihoon លឺបែបនេះក៏មិននិយាយអីទៀតព្រោះគេដឹងថា<នាង> គឺសំដៅលើ Yeona ឯ Jiminគ្មានអារម្មណ៍និយាយអីទៀតក៏ទុកស្ករកៅស៊ូទៅក្នុងហោប៉ៅវិញដូចខ្លាចបាត់ណាស់ចឹង.........
គ្រូពេទ្យ Wicky មើលស្ថានភាពរបស់ Jimin ហើយក៏ប្រាប់គេកុំអោយបារម្ភពេក
«ថ្នាំដែលគ្រូពេទ្យបើកអោយលោកនោះគ្មានបញ្ហាអីទេ អាចបន្តប្រើទៀតបាន»
«ប៉ុន្តែស្ថានភាពគេមិនល្អសោះ មួយអាទិត្យនេះវេទនាសឹងស្លាប់ទៅហើយ»Jihoon បារម្ភពី Jimin រហូតដល់ជ្រួញចិញ្ចើម
«គ្មានអ្នកកំដរទេ? តាមធម្មតាប្រើថ្នាំបែបនេះគឺត្រូវមានអ្នកនៅក្បែរ បើសិនគាត់ស៊ូមកម្នាក់ឯងអាចនឹងធ្វើអោយទប់អារម្មណ៍ខ្លួនឯងលែងជាប់»
«តើត្រូវទ្រាំបែបនេះយូរប៉ុណ្ណាទៀត? ពេលណាទើបអាចត្រលប់មកធម្មតាវិញ?»Jimin ខ្វល់តែរឿងនេះទេ
«លឿនទេ ពិបាកតែមួយអាទិត្យដំបូងទេ បន្ទាប់ពីនោះក៏ចាប់ផ្តើមធម្មតាវិញហើយ ញ័រដៃអីហ្នឹងក៏បាត់ដែរ» គ្រូពេទ្យ Wicky និយាយទាំងញញឹម
«ឯងខ្វល់តែរឿងហ្នឹងទេ? ខ្វះលុយមែន?» Jihoon យល់ច្រលំនឹងគេហើយ
«យើងគ្រាន់តែចង់ទៅនៅក្បែរនាងវិញ តែមិនចង់ធ្វើអោយនាងភ័យខ្លាចទេ»
«នាង? ជានារីក្នុងបេះដូងលោកនោះមែនទេ?» Wicky ចាប់បានចំណុចសំខាន់
«បាទ តែខ្ញុំវិះនឹងសម្លាប់នាង បែបនេះទើបខ្ញុំមិនអាចទៅជិតនាងបាន»Jimin ងក់ក្បាលតិចៗ
«ចុះម៉េចក៏លោកវិះនឹងសម្លាប់នាង?»
«មកពីនាងចង់ចាកចេញពីខ្ញុំ នាងថាខ្ញុំគួរតែដោះលែងនាងហើយ» គេអោនមុខចុះនិយាយទាំងពិបាកក្នុងចិត្ត
«ចុះលោកមានអង្វរនាងទេ? បើលោកមិនចង់អោយនាងទៅ លោកមាននិយាយពាក្យអង្វរនាងខ្លះទេ?»
«អត់ទេ ធ្វើរឿងអាក្រក់ៗដាក់នាងច្រើនថ្នាក់នោះ ខ្ញុំមានសិទ្ធិអីទៅអង្វរនាងអោយនៅ»
«ចុះបើនាងកំពុងចាំអោយលោកអង្វរនាងនោះ?»
«គ្មានអ្នកណាចង់បានបែបនោះទេ» អារម្មណ៍ Jimin ស្រាប់តែពុះកញ្ជ្រោលឡើង
«កុំចឹងអី ខ្ញុំគ្រាន់តែសួរទេ »គ្រូពេទ្យសើចដាក់គេបន្តិចព្រោះគាត់កំពុងតែតាមដានចិត្តរបស់ Jimin
«សួរច្រើនបែបនេះមានប្រយោជន៍អីខ្លះដល់ខ្ញុំ?»
«បាទមាន តែខ្ញុំគិតថាយប់នេះលោកគួរតែទៅមើលនាង»
«ស្ថានភាពបែបនេះអោយខ្ញុំទៅជួបនាង? ទាំងដែលខ្ញុំទប់ទល់អារម្មណ៍ខ្លួនឯងមិនជាប់ផងនោះ?»
«លោកគ្រប់គ្រងវាបានល្អហើយ ជឿខ្ញុំចុះ លោកនឹងមិនអាចធ្វើរឿងបែបនោះដាក់នាងទៀតទេ»Jihoon នៅជិតនោះលឺការសន្ទនារបស់ Jiminនិងគ្រូពេទ្យទ្រូងក៏ចាំផ្តើមឈឺពើតៗ គេធ្លាប់ស្តីអោយ Jimin រឿងដែលធ្វើបាប Yeona តែគេមិនដឹងថា Jimin ស្រលាញ់នាងថ្នាក់នេះ តាមពិតគេស្រលាញ់នាងសឹងស្លាប់ទៅហើយគ្រាន់តែគេមិនដឹងថាបង្ហាញតាមណា.....
ពេលចេញពីមន្ទីរពេទ្យហើយ Jihoon មានរឿងចង់និយាយជាមួយ Jimin ច្រើនណាស់ តែគេមិនដឹងថាគួរផ្តើមពីណាទៅ
«នេះមិនសមជាឯងសោះ មានរឿងអីនិយាយម៉ោ»Jimin និយាយទៅ Jihoon ទាំងជ្រួញចិញ្ចើម
«សុំទោស ក្នុងនាមជាបងប្អូនល្អរបស់ឯង បើសិនយើងយល់ពីឯងច្រើនជាងនេះ មិនយល់ច្រលំលើឯងដូចអ្នកដទៃ ប្រហែលជាជំងឺឯងមិនដល់ដំណាក់កាលនេះទេ» Jihoon ក្តាប់ចង្កូតឡានណែន
«យើងគ្មានជំងឺស្អីទេ គ្រាន់តែមួយរយៈនេះសម្ពាធធ្ងន់ពេក»
«យើងយល់ យប់នេះទៅផ្ទះទេ?» Jihoon ដឹងមុនទៅហើយថាគេនឹងមាត់រឹងបែបនេះ
«មិនទាន់ច្បាស់ទេ »
«រឿងរបស់ Choi Yuniនោះ ទោះបីយប់មិញវាដើរតាមការគិតទុករបស់ពួកយើងមែន តែនាងច្រលំចូលបន្ទប់របស់ Park Jaehyunនោះ វាដូចខុសពីគ្រោងការយើងបន្តិចហើយ»
«Park Jaehyun ជាអ្នកណា?»
«ប្រុសដែលល្បីជាងគេនៅក្លឹបរបស់យើង ថ្លៃជាងគេប្រចាំក្លឹប»
«Choi Yuni ពូកែរកមែន រកចំអាថ្លៃជាងគេសមនឹងចិត្តនាងហើយ»
«បើនិយាយទៅChoi Yuni និង Park Jaehyun មានទំនាក់ទំនងជាមួយគ្នាច្រើនណាស់ កាត់មិនដាច់ទេ»
«និយាយទៅមើល»
«សង្សារបស់Jaehyun កាលនៅរៀនត្រូវ Choi Yuni និងមិត្តភក្តិធ្វើបាបរហូតដល់លោតសម្លាប់ខ្លួនពីលើអគារ»
«Choi Yuni ដឹងរឿងនេះទេ?»
«មិនទាន់ដឹងទេ បើនាងដឹងស្មានថានាងហ៊ានស្រលាញ់គ្នាជាមួយ Jaehyun ហី បើមិនរត់បះជើងសព្រាតឥលូវហ្នឹង»
«ស្រលាញ់គ្នា?»
«អឹម Park Jaehyun សុំនាងធ្វើជាសង្សាដើម្បីជាការបំបិទមាត់គេពីរឿងនោះ» Jihoon ញឹមៗតិចៗ
«Park Jaehyun ធ្វើចឹងធ្វើអី?»
«អ្នកណាទៅដឹង ប្រហែលជាចង់សងសឹក»
«សងសឹក?»
«តាំងពីសង្សាគេលោតពីលើអគារនោះមក គេក៏មិនបានស្រលាញ់គ្នាជាមួយអ្នកណាទៀតទេ បេះដូងរបស់គេត្រូវសង្សាដែលស្លាប់នោះយកទៅបាត់ទៅហើយ»
«មនោសញ្ចេតនាគ្រាន់បើ» Jimin គាំទ្រទង្វើរបស់ Jaehyun ទោះមិនស្គាល់គេក៏ដោយ
«មិនត្រឹមតែប៉ុណ្ណឹងទេ នៅល្បិចច្រើនទៀត តែយើងយល់អារម្មណ៍បែបនោះ លើលោកនេះគ្មានអ្វីដែលឈឺចាប់ជាងមិនបាននៅជិតមនុស្សដែលយើងស្រលាញ់ទេ»
«.........»
«តែយ៉ាងណាក៏បានដកដង្ហើមស្រូបនូវខ្យល់អាកាសតែមួយដែរ ទោះពេលខាងមុខមិនបាននៅជាមួយគ្នាតែក៏អាចលួចនឹកក្នុងចិត្តបានដែរ»
«និយាយច្រើនមែន ដូចមនុស្សឆ្កួតចឹង ខំនិយាយប៉ុនណាក៏ Kim Yeona ក៏មិនដឹងដែរ» Jimin ខំបិទភ្នែកសម្រួលអារម្មណ៍ព្រោះឥលូវនេះកំពុងតែចង់ដាល់មិត្តខ្លួន
«អ្នកណាថានិយាយសម្តៅលើ Kim Yeona យើងនិយាយអោយឯងស្តាប់តើ ដាច់ខាតកុំអោយស្តាយក្រោយដូច Park Jaehyun អោយសោះ »
............*
[Park Jimin's Villa]
នៅម៉ោង៧យប់ អ៊ំ Chou រៀបចំអាហារពេលយប់រួចរាល់ក៏ទៅជួបអ៊ំ Mu
«យប់នេះលោកប្រុសមកវិញទេ?»
«មិនច្បាស់ទេ គាត់មិនបានទូរសព្ទមកផង ប្រហែលជាមកវិញ»
«មិនអាចប្រាកដបានទេ? ចឹងអោយខ្ញុំនិយាយជាមួយអ្នកនាង Kim ថាម៉េចទៅ»អ៊ំ Chou ដកដង្ហើមធំបន្តិច
«ប្រាប់ថាលោកប្រុសអាចនឹងមកវិញទៅ»
«ដឹងហើយ អ្នកនាង Kim ពិសាបាយល្ងាច» អ៊ំ Chou ស្រែកទៅនាងពេលលើកម្ហូបឡើងទៅ
«លោក Park យប់នេះមកវិញទេ?»
«អឹម ប្រហែលជាមកវិញ ព្រោះរាល់ដងពេលមិនមកគាត់តែងតេទូរសព្ទប្រាប់អ៊ំ Mu តែថ្ងៃនេះមិនឃើញទុរសព្ទមក ប្រហែលជាគាត់មកផ្ទះវិញ» អ៊ំ Chou លើកម្ហូបដាក់លើតុ
«ប្រហែលជាអស់ខោអាវពាក់ហើយ នៅក្រុមហ៊ុនមួយអាទិត្យទៅហើយ ដល់ពេលមកប្តូរយកខោអាវស្អាតទៅពាក់ហើយ»
«អ្នកនាង Kim ក្រែងអ្នកនាងទន្ទឹងចាំលោកប្រុសមកវិញហី? ចឹងពេលគាត់មកវិញអ្នកនាងកុំឈ្លោះគ្នាជាមួយគាត់ទៀតអោយសោះណា»
«ខ្ញុំមិនបានធ្វើអីទេ ខ្ញុំមិនបានទៅធ្វើអីអោយគេខឹងទេ ខ្ញុំគ្រាន់តែនិយាយជាមួយគេធម្មតាៗប៉ុណ្ណោះ»
«ចុះអ្នកនាងនិយាយដាក់គាត់ថាចង់ចាកចោលគាត់នោះ? អ្នកនាង Kim របស់ខ្ញុំអ៉ើយ ទោះបីលោក Park ប្រកាសទំនាក់ទំនងជាមួយអ្នកនាង Choi Yuni មែន តែតាមពិតក្នុងចិត្តគាត់នៅមានអ្នកនាងតើ អ្នកនាងចង់ចេញពីគាត់បែបនោះគាត់ម៉េចនឹងអាចមិនខឹងនោះ»
«ប៉ុន្តែគេស្រលាញ់ Choi Yuni! ខ្ញុំគ្រាន់តែជារបស់សម្រាប់គេបញ្ចេញកំហឹងទេ តែពេលនេះសូម្បីតែរបស់បញ្ចេញកំហឹងក៏គ្មានសិទ្ធិធ្វើផង» នាងខំប្រឹងនិយាយទាំងញញឹមតែក្នុងចិត្តឈឺស្ទើរស្លាប់
«អ្នកនាងកុំបែបនេះអី បើសិនអ្នកនាងល្អជាមួយគាត់យកចិត្តគាត់ ថាមិនត្រូវគាត់អាចមកស្រលាញ់អ្នកនាងម្តងទៀតណា»
«ស្រលាញ់ខ្ញុំម្តងទៀត?» នាងញញឹមទាំងទ្រូងស្ទើរប្រេះ
«សំខាន់ឥលូវនេះអ្នកនាងត្រូវញ៊ាំបាយសិន តិចទៀតគ្រូពេទ្យមកចាក់ថ្នាំអោយហើយ»
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...