អ្នកណាក៏ស្មានមិនដល់ថាអាចមានរឿងបែបនេះកើតឡើងដែរ Choi Yuni អង្គុយធ្វើមុខកំសត់ទាំងឈាមស្រោចខ្លួន
«បង Jimin.... អូនឈឺណាស់ នាងនោះវាចង់សម្លាប់កូនរបស់ពួកយើង»ឯ Yeona មុខឡើងស្លេកខាំមាត់ទាំងបិទភ្នែកហាក់កំពុងទ្រាំនឹងអ្វីមួយ
«បង Jimin~ នេះជាកូនរបស់បងណា........» Yuni ឃើញថា Jimin មិនបានមានគំនិតចង់លើកខ្លួនឡើងក៏ប្រឹងនិយាយបន្ត
«អ៎~? ចេញឡានទៅ ជូន Choi Yuni ទៅមន្ទីរពេទ្យ»Jimin និយាយទាំងសម្លឹងទៅអ៊ំ Mu ដែលនៅក្បែរនោះ
«បាទលោកប្រុស ខ្ញុំទៅឥលូវនេះហើយ»
«ឈឺណាស់...... បង Jimin បងចង់ដោះលែង Kim Yeona ទាំងបែបនេះមែនទេ?មិញនេះនាងជាអ្នករុញអូនអោយដួលណា» Yuni ឈឺចង់ចេញទឹកភ្នែកមិននឹកស្មានថាធ្វើពុតដួលបន្តិចក៏រលាត់ស្បែកខ្លាំងបែបនេះ
«ចុះនាងចង់យ៉ាងម៉េច? អឹម?»
«អូន..... អូនចង់អោយនាងចេញពីផ្ទះនេះ ព្រោះអូនខ្លាចថានាងអាចនឹងមានគំនិតចង់សម្លាប់កូនយើងនៅថ្ងៃមុខទៀត» Yuni ដៀងភ្នែកទៅ Yeona មិនដាក់
«អ្នកនាងKim ម៉េចក៏អ្នកនាងមិនបកស្រាយប្រាប់លោកប្រុសទៅថាអ្នកនាងមិនបានរុញគាត់ទេ បើអ្នកនាងនៅបែបនេះទៀត គាត់អាចនឹងយល់ច្រលំណា» អ៊ំChou គ្រា Yeona បណ្តើរនិយាយខ្សឹបៗក្បែរត្រចៀកនាងបណ្តើរ
«បកស្រាយបានការអី? នាងមានផ្ទៃពោះហើយ...»
«តែ......»
«បង Jimin !បើបងមិនគិតដល់អូនយ៉ាងណាក៏គួរគិតដល់កូនពួកយើងដែរ» នាងខំប្រឹងវារទាំងត្រដាបត្រដួសទៅរកគេ
«លោកប្រុស ឡានរៀបចំរួចរាល់ហើយ ពេលណាចេញដំណើរបាទ?»
«អ៊ំជូននាងទៅ»Jimin ជ្រែងហោប៉ៅម្ខាងសម្លឹងទៅ Choi Yuni ទាំងមិនពេញចិត្ត
«បង Jimin........បងមិនជូនអូនទៅទេហ៎~?» Yuni និយាយសម្រក់ទឹកភ្នែក
«ស្អែកខ្ញុំត្រូវងើបពីព្រលឹម យ៉ាងម៉េច?គ្រាន់តែទៅពេទ្យបែបនេះក៏ត្រូវការរំខានខ្ញុំដែរ?» Jimin ដើរមកជិត Yeona
«អូនកំពុងមានផ្ទៃពោះណា ហើយជាកូនរបស់បងទៀត»
«នាងរលូតកូនមែនទេ? ឈឺពោះណាស់មែនទេ?»
«អូន......អូន......» Yuni ស្រាប់តែឆ្លើយលែងចេញ
«តោះអ្នកនាង Choi មានរឿងបែបនេះទាល់តែប្រញាប់ទៅពេទ្យពិនិត្យទើបបាន» អ៊ំ Mu លើកដៃបង្ហាញជាសញ្ញាអញ្ជើញអោយនាងទៅ
«អ្នកនាង Kim ឡើងទៅខាងលើសម្រាកសិនទេ?ខ្ញុំមើលទៅទឹកមុខអ្នកនាងមិនសូវស្រស់សោះ» អ៊ំ Chou ស្មានដឹងថា Yeona កំពុងគិតអ្វី នាងមិននឹកស្មានថា Choi Yuni មានកូនជាមួយ Jimin បែបនេះទេ នាងមិនបានឆ្លើយតបនឹងអ៊ំ Chouតែបែរជាសម្លឹងទៅ Jimin នាងមិនយល់ថាគេនៅទុកនាងធ្វើអីទៀត...
«ខ្វល់ពីកូនក្នុងពោះ Yuni មែនទេ? » Jimin និយាយមកហាក់ដឹងចិត្តនាង
«មិនទេ ខ្ញុំរីករាយជំនួសលោក Park ចាស» មុខនាងស្លេកទៅៗ
«មែនរឺ? រីករាយចេញពីចិត្ត?»
«ចាស អ្នកនាង Choi អាចពរពោះកូនរបស់លោកបាន វាជារឿងដ៏ល្អបំផុតហើយ»នាងខំប្រឹងនិយាយទាំងទប់ទឹកភ្នែក ក្នុងចិត្តនឹកឃើញតែរឿងនិងអ្វីដែលគេនិយាយកាលនៅមន្ទីពេទ្យ គេថានាងគ្មានសិទ្ធិបង្កើតកូនអោយគេ.......
«អ្នកនាង Kim?»
«អឹម? គេ.....» ពេលភ្ញាក់ខ្លួនមកវិញក៏ឃើញថា Jimin មិនបាននៅទីនេះទៀតទេ
«ទៅបាត់ហើយ មិញនេះអ្នកនាងរវល់ភ្លឹក លោកប្រុសក៏ទៅទាំងមុខមិនស្រស់ទៅ ចឹងពួកយើងទៅខាងលើទៅ មិញនេះម៉េចបានជាអ្នកនាងមិនប្រកែកទៅ រឿងមិញនេះអ្នកនាងមិនមែនជាអ្នកខុសទេ» អ៊ំ Chou គ្រានាងឡើងជណ្តើរបណ្តើរនិយាយបណ្តើរ
«ប្រកែកបានការអី?»
«តែបើអ្នកនាងមិនទាន់និយាយផងម៉េចនឹងដឹងថាមិនបានការនោះ? ថ្ងៃនេះអ្នកនាង Choi រករឿងបែបនេះ លោក Park ក៏មិនបានថាអោយអ្នកនាងដែរ គាត់នៅចាំមើលថាអ្នកនាងនឹងបកស្រាយរឺអត់ តែអ្នកនាងមិនបាននិយាយអីសោះ»
«........»
«ម្យ៉ាងទៀត ទោះពេលនេះអ្នកនាង Choi មានកូនជាមួយគាត់ហើយក៏ដោយ ក៏មិនប្រាកដថាអ្នកនាងគ្មានឲកាសទៀតឯណា»
«ឲកាស?»
«ចាស រឺក៏អ្នកនាងនៅទ្រាំមើលលោក Park និងអ្នកនាង Choi ការជាមួយគ្នាបែបនេះរឺ?»
«អ៊ំចង់និយាយពីអី?»
«គឺខ្ញុំគិតថា អ្នកនាងគួរតែខំប្រឹងបន្តិចទៀត ព្រោះពួកយើងសុទ្ធតែមិនពេញចិត្តអោយអ្នកនាង Choi មកធ្វើជាម្ចាស់ស្រីក្នុងផ្ទះនេះ»
«នាងមានផ្ទៃពោះហើយ តើខ្ញុំអាចធ្វើអីបាន?» នាងនិយាយទាំងបេះដូងខ្ទេចខ្ទាំ
«តែខ្ញុំមើលទៅលោកប្រុសមិនបានខ្វល់ខ្វាយនឹងកូនក្នុងពោះអ្នកនាង Choi ទេ មើលតែថ្ងៃនេះទៅ អ្នកនាង Choi ដួលបែបនេះក៏គាត់មិនបានទៅជួយលើកទេបែរជានៅសម្លឹងទៅនាងហាក់ចង់បន្ទោសនាងទៅវិញ»
«គឺគេចង់បន្ទោស Choi Yuni ដែលមើលថែខ្លួនឯងមិនបានល្អ ព្រោះពេលនេះនាងមិនមែនខ្លួនមួយទៀតទេ »
«ខ្ញុំមិនបានមើលខុសទេ ក្នុងភ្នែកលោក Park ពេលសម្លឹងទៅអ្នកនាង Choi គឺមានតែកំហឹងទេ គ្មានក្តីស្រលាញ់សូម្បីបន្តិច»
«ខ្ញុំហត់ហើយអ៊ំ ខ្ញុំសុំសម្រាកបន្តិច» Yeona មិនស្រួលខ្លួនតាំងពីនៅក្រោម
«អ្នកនាង Kim បើអ្នកនាងមិនប្រឹងដណ្តើមមកវិញទេប្រាកដជាចាញ់មែនទែនហើយ តែបើអ្នកនាងប្រឹងតែបន្តិចអាចនឹងមានសង្ឃឹមឈ្នះ ៦០%»
«ខ្ញុំយកអីទៅប្រឹង? ខ្ញុំគ្រាន់តែជាទំនិញ! គ្រាន់តែជាទំនិញដែលគ្មានសិទ្ធិសូម្បីបង្កើតកូនអោយគេ»..............
[The night club VIP room]
«Choi Yuni ម្នាក់នេះមានកូនលឿនម្លេះ?លឿនជាងការគិតរបស់យើងទៅទៀត» Jihoonអង្គុយគងអន្ទាក់ខ្លា ក្នុងដៃមានស្រាមួយកែវ
«នាងថាជាកូនរបស់យើង ហើយនិយាយមុខ Yeona ទៀត» Jimin និយាយទាំងមុខមិនរីក
« Yeona ប្រាកដជាពិបាកចិត្តស្លាប់ហើយ ព្រោះបាត់បង់កូនជាសុបិន្តអាក្រក់បំផុតក្នុងជីវិតនាង»
«នោះយើងក៏មិនមែនមានចេតនាឯណា បើសិនជាកូនដែលមានសុខភាពល្អ យើងប្រាកដជាអោយនាងកើតមកហើយ» Jimin ក៏មិនអាចភ្លេចកូននោះបានដែរ
«យើងដឹង តែឯងមិនគួរបង្ខំនាងបែបនោះដែរ វាធ្វើអោយនាងយល់ច្រលំហើយខ្លាចឯងដល់ឥលូវនេះទៅវិញទេ»
«យើងកំពុងតែព្យាយាមកែហើយ » Jimin គេខានផឹកស្រាយូរហើយ លើនេះគេចង់ផឹកបន្តិច
«ត្រូវហើយ ឯងនៅលេបថ្នាំរាល់ថ្ងៃមែនទេ?» Jihoon នឹកឃើញរឿងសំខាន់មួយនេះ
«អឹម. ពេលណាទៅពិនិត្យម្តងទៀត?»ស្ថានភាពគេពេលនេះដូចមិនមែនជាអ្នកជំងឺចឹង
«កម្រឃើញឯងចង់ទៅពេទ្យបែបនេះណាស់ ឯងយ៉ាងម៉េចឯង?»
«យើងចង់អោយច្បាស់ថាខ្លួនឯងនឹងមិនធ្វើអីអោយគ្រោះថ្នាក់ដល់នាងទៀតទេ យើងមិនចង់ធ្វើបាបនាងទេ» គេលើកកែវមកក្រេបស្រាបន្តិច
«រឿងនេះយើងគាំទ្រឯង ចាំយើងជួយណាត់ពេទ្យអោយ ចុះរឿងរបស់Choi Yuni ឯងគិតយ៉ាងម៉េចវិញ?»
«ធម្មតា»
«ហា?»
«នាងថាកូនរបស់ហើយវាប្រាកដជារបស់យើងមែន?»
«ឯងចង់បានន័យថា......»
«យើងត្រូវការសំបុត្របញ្ជាក់ សំបុត្របញ្ជាក់ថា DNA កូននោះជាកូនរបស់យើង»
«កូននៅក្នុងពោះនាងហ្នឹងអាចពិនិត្យ DNA បានដែរ?មិនដែលលឺហា?!»
«បាន! ព្រោះលេខា Han ធ្លាប់ត្រូវស្រីរបស់គេធ្វើបែនេះដាក់ម្តង គេមានបទពិសោធន៍សួរគេទៅបានហើយ»
«ស្អីគេ? លេខាHan ហ្នឹងត្រូវសង្សាធ្វើចឹងដាក់? មើលទៅគេឆ្លាតគ្រាន់បើដែរតើម៉េចទៅអោយចឹងកើត?»
«កុំសើចគេ សង្ឃឹមថាឯងមិនមានថ្ងៃហ្នឹងដែរចុះ»
«ឯងនេះ! ».........Part 32 coming soon ♥️🥀✨
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...