Part 27

1.8K 97 12
                                    

មួយម៉ោងក្រោយមក Yuni ក៏ដេកស្ព៉ាបលើតុហៅលែងលឺតែម្តង
«ប៉ុណ្ណឹងក៏ស្រវឹងហើយ?ផឹកមិនទាន់ឆ្អែតផងនាងក៏ដួលបាត់ទៅហើយ» Jihoonនិយាយទាំងបន្ធូរក្រវ៉ាត់កបន្តិច
«កម្មវិធីយប់នេះចប់ត្រឹមហ្នឹងទៅ Yeriកំពុងតែខឹងមិនទាន់បាត់ យើងទៅលួងនាងសិន» Sunghoពេលដឹងចាញ់ឈ្នះក៏ប្រញាប់ងើបខ្លួនព្រោះគេលែងចង់នៅយូរហើយ
«ក្រែង Nam Junwoo ទៅហើយតើហី? ឯងទៅរំខានគេធ្វើអី?» Jihoonសួរទាំងចង់សើចបន្តិច
«មិនដឹងអ្នកណារំខានអ្នកណាទេ ព្រោះមិញនេះ Yeri ផ្ញើរសារមកសួរយើងម៉េចមិនទៅរកនាង»
«ចឹងបានថា តាមពិត Kang Yeri ចាត់ទុកឯងជាទេវបុត្រសេះសក្នុងចិត្តរបស់នាងរួចទៅហើយ»
«មិនដឹងទេ យើងទៅមុនហើយ មានពេលចាំទាក់ទងគ្នាទៀត»
«បាយៗ! មានពេលមករកយើង កុំភ្លេចទូរសព្ទមកលេងយើងផង!»Jihoon លើកដៃចុះឡើងទៅអ្នកដែលដើរទៅបាត់
«លោកស្រវឹងហើយ»Yeona រុញគេចេញនៅពេលដែលគេផ្តេកក្បាលមកលើស្មានាង
«អោយខ្ញុំគេងតិចទៅ»Jihoon បិទភ្នែកស្រូបក្លិនខ្លួនក្រអូបរបស់នាង ឯJimin សម្លក់មកពួកគេចង់លៀនភ្នែក
«ឯងចាំបាច់សម្លក់ធ្វើអី? ប្រយ័ត្នថ្ងៃណាមួយយើងយកនាងចេញពីឯងណា»Jihoon និយាយបណ្តើរសើចដាក់ Jimin បណ្តើរ
«ឯងគិតថាយើងនឹងផ្តល់ឲកាសអោយឯងធ្វើបែបនោះបាន? នាងជាទំនិញដែលយើងទិញមក នាងជារបស់យើង ម៉េចនឹងអាចរត់បាន?» Jimin និយាយទាំងមិនសប្បាយក្នុងចិត្ត
«មកទៀត មាត់រឹងដល់កហើយ! Park Jimin យើងប្រាប់ឯង បើថ្ងៃណាមួយឯងធ្វេសប្រហែសតែបន្តិច យើងនឹងមិនអោយបាត់បង់ឲកាសនោះទេ» Jihoon ចង្អុលទៅគេទាំងមិនដឹងនិយាយអីល្អ
«ឯងសាកមើលទៅ ឯងហ៊ានប៉ះនាង យើងនឹងធ្វើអោយឯងវេទនា»
«ដល់ថ្នាក់ស្លាប់ទេ? បើមិនដល់ថ្នាក់ស្លាប់ យើងចង់សាកមើល»Jihoon សើចមិនឈប់តែគេនិយាយមែនទែន
«Kim Yeona មកនេះ!»Jimin បញ្ជានាងអោយមកជិតគេទាំងញញឹមចុងមាត់
«កុំទៅ នាងមិនបាច់ភ័យទេ មានខ្ញុំនៅទីនេះ គេមិនហ៊ានធ្វើអីនាងទេ»Jihoon ចាប់ដៃនាងជាប់សម្លឹងទៅនាងម៉ក់ៗ
«លោកស្រវឹងមែនហើយ អោយតៃកុងឡានជូនលោកទៅផ្ទះទៅ»Yeona ខំក្រលាស់ទម្រាំបានប្រលែងដៃពីគេ
«ហេតុអី ? មានជម្រើសល្អជាងនេះច្រើនណាស់ម៉េចក៏នាងនៅទ្រាំជាមួយគេបែបនេះទៀត» Jihoon សម្លឹងទៅផែនខ្នងស្រីដែលខ្លួនស្រលាញ់ដើរទៅរកJimin ។
ឯJimin គ្រាន់តែនាងទៅដល់ជិតគេភ្លាម គេស្រាប់តែទាញនាងមកអោបក្នុងទ្រូងនិងថើបមាត់នាងខ្លាំងៗធ្វើអោយ Yeona ចង់រើក៏រើមិនកើត នាងឆ្ងល់ក្នុងចិត្តថាគេមិនស្រវឹងផងម៉េចក៏ធ្វើរឿងបែបនេះ...... យូរបន្តិចទៅ ទើបគេដកមាត់ចេញអោយនាងបានដកដង្ហើមមិនត្រឹមតែប៉ុណ្ណោះនៅឆ្លៀតខាំមាត់នាងខ្លាំងៗទៀត
«ស៊ឺត....ឈឺ.......»Yeona និយាយតិចៗព្រោះកន្លែងដែលគេខាំនោះហូរឈាមមកតក់ៗហើយ
«បើឈឺត្រូវហើយ អោយឈឺបែបនេះទើបចាំ»
ចាំ? នាងមិនយល់ទេ ហើយនាងក៏មិនដឹងថានាងបានធ្វើអីខុសដែរ
«អត់ប្រយោជន៍ ! ចង់ផ្អែមល្ហែមក៏ទៅផ្អែមល្ហែមនៅផ្ទះទៅ Choi Yuni ចាំខ្ញុំជាអ្នកជូនទៅ ទីនេះលែងត្រូវការឯងហើយ»Jihoon ងើបឡើងខំលាក់អារម្មណ៍ឈឺចាប់របស់ខ្លួន ឯYeona ចាប់ផ្តើមឆ្ងល់ទៀតហើយ ថាហេតុអីបានជាអោយ Jihoon ជូនទៅវិញ ក្រែងYuni ជាអនាគតប្រពន្ធរបស់ Jimin តើ
«តោះ» Jimin និយាយមួយម៉ាត់នេះក៏កាន់ដៃនាងចេញពីនោះទៅ គ្រាន់តែពួកគេចេញទៅបាត់ភ្លាម Jihoonដាល់ជញ្ជាំងខ្លាំងៗឡើងបែកឈាមពេញដៃ គេសម្លឹងទៅChoi Yuniក្នុងន័យគុំគួនហាក់ចង់បញ្ចេញកំហឹងគ្រប់យ៉ាងលើនាងទាំងអស់........
មកដល់ភូមិគ្រឹះវិញ Jimin នាំនាងទៅបន្ទប់ខ្ទប់នាងនឹងជញ្ជាំងអោនទៅថើបនាងខ្លាំងៗម្តងទៀត Yeona ចង់ធ្វើអីក៏មិនកើតបានត្រឹមសម្របតាមគេ មិនត្រឹមប៉ុណ្ណឹងគេនៅយកដៃមកក្រសោបចង្កេះនាងអង្អែលខ្លាំងៗទៀត! គេចង់បាននាង! ចង់បាននាងឡើងចង់ឆ្កួតខ្លួនទៅហើយ! តែនាពេលបន្ទាប់គេស្រាប់តែបញ្ឈប់សកម្មភាពអម្បាញ់មិញ មិនមាត់អីទាំងអស់
«លោក.......»យូរបន្តិចនាងក៏ហើបមាត់និយាយតែ....
«ខ្ញុំហត់ហើយ ត្រៀមទឹកក្តៅមក ខ្ញុំត្រូវការមុជទឹក» Yeona រឹងខ្លួនតែម្តង មិននឹកស្មានថាគេស្រលាញ់ Choi Yuni ថ្នាក់នេះ ដល់ថ្នាក់មិនមានអារម្មណ៍ប៉ះនាងទៀត
«ម៉េចមិនទៅ? ចង់អោយខ្ញុំនិយាយពីរដង?»Jimin តម្លើងសម្លេងដាក់នាង
«ចាស ខ្ញុំទៅដាក់ទឹកអោយលោក Park ឥលូវនេះហើយ លោកចាំបន្តិច» Jimin សម្លឹងទៅនាង គេចង់តែទៅអោបនាងមកក្នុងទ្រូង តែគេប្រាប់ខ្លួនឯងក្នុងចិត្តថានាងទើបនឹងយកកូនចេញបានបីខែ បើគេប៉ះពាល់នាង អាចនឹងគ្រោះថ្នាក់ដល់សុខភាពនាងនៅថ្ងៃមុខ គេខំទប់អារម្មណ៍ខ្លួនឯងមិនអោយគិតរឿងនោះទៀត ព្រោះអោយតែឃើញនាង គេទប់ខ្លួនឯងមិនជាប់ទេ !
[ក្នុងបន្ទប់ទឹក]
Yeona ដាក់ទឹកបណ្តើរគិតបណ្តើរ កាលមុននាងនៅគ្រាន់សម្រាប់គេបានបញ្ចេញកំហឹង តែឥលូវត្រឹមជាមនុស្សសម្រាប់គេបញ្ចេញកំហឹងក៏មិនបានធ្វើផង នាងនៅទើសមុខគេធ្វើអីទៀត លោកអាក្រក់ណាស់ Park Jimin លោកដឹងថាខ្ញុំស្រលាញ់លោកប៉ុនណាហើយលោកនៅមកបញ្ឈឺចិត្តខ្ញុំបែបនេះទៀត ! នាងគិតច្រើនរហូតដល់ទឹកហៀរចេញពីអាងទើបនាងប្រញាប់បិទទឹកវិញ ហើយសម្រួលឥរិយាបថបញ្ចេញស្នាមញញឹមលើមុខមុននឹងបើកទ្វារចេញទៅ
«លោក Park ទឹកដាក់រួចហើយ លោកអាចងូតទឹកបានហើយ»
«អឹម ចុះទៅក្រោមដាក់កាហ្វេអោយខ្ញុំមួយកែវមក មិនយកស្ករទេ» គេដើរទៅបន្ទប់ទឹកនិងដៀងភ្នែកសម្លឹងនាងបន្តិច
«ចាស...... បន្តិចទៀតខ្ញុំលើកមក» នាងនៅរក្សាស្នាមញញឹមមិនអោយបាត់
«Kim Yeona ថ្ងៃក្រោយកុំសើចនៅនឹងមុខខ្ញុំទៀត នាងសើចអាក្រក់មើលណាស់»Jimin ទើសនឹងស្នាមញញឹមឌឺរបស់នាងតែម្តង
«លោក Park មិនចូលចិត្ត? បើលោក Park មិនចូលចិត្តទេថ្ងៃក្រោយខ្ញុំនឹងមិនញញឹមអោយលោកឃើញទៀតទេ»នាងចាប់ផ្តើមប្រែជាមុខធម្មតាវិញ
«បានន័យថាម៉េច? មិនសើចអោយខ្ញុំឃើញ ទុកសើចដាក់ប្រុសផ្សេងមែនទេ?»
«សើចដាក់ប្រុសផ្សេងក៏លោក Park មិនចូលចិត្តដែរ? »
«នាងលក់ស្នាមញញឹមមែនទេ?? បានចូលចិត្តញញឹមឌឺបែបនេះ? ហឹស នាងសមនឹងបែបនោះពិតមែន!» សម្តីរបស់គេប្រៀបដូចជាកាំបិតចាក់ចំទ្រូងនាង នាងក្តាប់ដៃណែនទ្រាំក្នុងចិត្ត
«លោក Park ពេលអ្នកនាង Choi រៀបការជាមួយលោកហើយ លោកនឹងដោះលែងខ្ញុំមែនទេ?»
«នាងចង់ចេញពីខ្ញុំ?! នាងនិយាយម្តងទៀតទៅមើល! នាងនិយាយអីមិញហ្នឹង!»ភ្នែករបស់គេប្រែជាក្រហមងាំង
«ពេលអ្នកនាងChoi Yuni ក្លាយជាប្រពន្ធលោកហើយ លោកនឹងដោះលែងខ្ញុំមែនទេ?» មុខនាងឡើងស្លេកតែក៏ខំសួរទៅគេធ្វើចិត្តខ្លាំង

គំនុំស្នេហ៍Where stories live. Discover now