ពេលគេងជិតលក់ទៅហើយទើបYeona មានអារម្មណ៍ថាមានបុរសមាឌធំម្នាក់មកគេងជិតនាង បន្ទាប់ពីនោះដៃមាំៗស្រាប់តែទាញនាងទៅក្នុងទ្រូងដ៏កក់ក្តៅ នាងភ្ញាក់មិនស្ទើរទេ ប្រុងនឹងហើបមាត់ស្រែកតែត្រូវគេយកដៃមកខ្ទប់មាត់នាងជាប់
«កុំស្រែក» សម្លេងស្អកៗរបស់គេក្បែរត្រចៀកនាង
គឺគេ......ម៉េចក៏គេមកវិញពេលនេះ? ក្រែងគេទៅផ្អែមល្ហែមជាមួយ Yuni ហើយតើហី?
«មិនចូលចិត្តពេលខ្ញុំមកវិញទេ?» គេហាក់ដូចជាគ្រូទាយចឹងដឹងពីចិត្តនាងថាកំពុងគិតអី មុខនាងឡើងស្លេក សម្ងំស្ងៀមស្តាប់សម្លេងបេះដូងគេទាំងមានអារម្មណ៍ថាញៀននឹងទ្រូងក្តៅៗនោះផង ។ បន្ទាប់ពីនោះគេក៏ប្រលែងដៃពីមាត់នាងមកអោបចង្កេះនាងវិញ
«ខ្ញុំហត់ណាស់ កុំរំខានខ្ញុំ»Yeona លឺបែបនេះក៏មិនហ៊ានធ្វើអីច្រើនខ្លាចគេខឹងទៀត នាងសម្ងំគេងតែក្នុងចិត្តនឹកស្អប់នឹងខ្លួនឯងដែលភ្លើបែបនេះ ដឹងថាគេមានអនាគតប្រពន្ធគេហើយ ចុងក្រោយនៅតែស្រលាញ់គេវិញដោយសារតែគេអោបបន្តិចហ្នឹង.........
មិនដឹងជាយូរប៉ុណ្ណា នាងក៏គេងលក់ក្រោមរង្វង់ដៃដ៏កក់ក្តៅរបស់គេ នាងយល់សប្តិត្រលប់ទៅរឿងកាលពីបីឆ្នាំមុន ថ្ងៃដែលពួកគេជួបគ្នាលើកដំបូង គេរើសកាបូបលុយដែលជ្រុះនៅដីអោយនាង ឯ Yeona កាលនោះមិនដឹងថាស្នេហាជាអ្វីដឹងត្រឹមថាឃើញមុខគេភ្លាមនាងស្រាប់តែនិយាយពាក្យដែលមិនធ្លាប់និយាយជាមួយអ្នកណាសោះ
«ទោះខ្ញុំមិនដឹងថាលោកជាអ្នកណា តែខ្ញុំមានអារម្មណ៍ថាស្រលាញ់លោកណាស់» គេលឺហើយសើចបញ្ចេញមន្តស្នេហ៍ដាក់នាង
«បើអ្នកនាងមិនខ្វល់ពីការងាររបស់ខ្ញុំទេនោះ ខ្ញុំអាចគិតមើលស្រលាញ់គ្នាជាមួយអ្នកនាងបាន»
«ការងាររបស់លោក? ជាអ្វីទៅ?» នាងសម្លឹងទៅគេទាំងមិនយល់
«ប្រុសលក់ខ្លួននៅក្លឹប ហាហា នាងមិនថាអីទេមែនទេ?» គេសើចរលាក់តិចៗ កាលនោះ Yeona នាងទើបនឹងចប់វិទ្យាល័យតែនាងក៏យល់ដែរថាគេកំពុងតែនិយាយពីអី
«ម៉េចមិននិយាយអីចឹង? » គេអោនមកជិតនាងខ្វះតែបន្តិចទៀតក៏នឹងប៉ះដល់មាត់នាង
«ខ្ញុំមិនចូលចិត្តការងាររបស់លោកទេ ចឹងលោកធ្វើជាសង្សាខ្ញុំទៅ ខ្ញុំមានលុយ ចាំខ្ញុំទិញលោកពីក្លឹបនោះ!» នាងនិយាយទាំងមុខក្រហមតិចៗ
«ក៏បាន ចឹងចាប់ពីពេលនេះទៅនាងជាសង្សារបស់ Park Jimin ខ្ញុំហើយ»គេយល់ព្រមនឹងនាងទាំងមិនខ្វល់ច្រើន .........
«អ៊.........»នាងរើបង្វែរខ្លួនបន្តិចតែមានអារម្មណ៍ថាជិតខ្លួននាងចំហរៗ ពេលបើកភ្នែកមកមិនឃើញគេ នាងស្រាប់តែមានអារម្មណ៍ថាអស់សង្ឃឹមបន្តិច
«អ៊ំChou លោក Park ទៅតាំងពីពេលណា?» នាងងើបអង្គុយយឺតៗសួរទៅអ៊ំ Chou ដែលនៅមាត់ទ្វារ
«លោក Park? អ្នកនាង Kim យប់មិញលោក Park មិនបានមកផ្ទះឯណា អ្នកនាងយល់សប្តិរឺក៏.....»គាត់រុញទ្វារអោយធំចូលមកសម្លឹងទៅនាង
«គេមិនបានមកវិញទេ? ម៉េចនឹងអាចនោះ យប់មិញគេមកគេងអោបខ្ញុំហើយនៅប្រាប់ខ្ញុំថាហត់ទៀត.....កុំអោយខ្ញុំរំខានគេ»នាងមិនជឿនឹងអ្វីដែលខ្លួនលឺ
«តែលោកប្រុសមិនបានមកវិញពិតមែន អ្នកនាងក្តៅខ្លួនមែនទេ?រឺក៏មិនស្រួលខ្លួនត្រង់ណា?»អ៊ំChouមកជិតនាងស្ទាបក្បាលនាងតិចៗ
«ខ្ញុំ......ប្រហែលជាខ្ញុំយល់សប្តិមែនហើយ»នាងដកដៃគាត់ចេញក្រវីក្បាលតិចៗ
«ញ៊ាំបាយទេ? ម្ហូបធ្វើរួចហើយ ចាំអោយអ្នកនាងចុះទៅ» គាត់នៅតែបារម្ភពីនាង
«អឹម តិចទៀតខ្ញុំចុះទៅ»
[សណ្ឋារគារផ្កាយបី]
Yuni ងើបមកភ្លាមក៏ឃើញJiminកំពុងពាក់ខោអាវ នាងប្រុងនឹងងើបតែក៏ទាញភួយមកគ្របខ្លួនទាំងអៀនៗវិញ
«បង Jimin យប់មិញ.....ពួកយើង......»
«ធ្វើរួចហើយ បងត្រូវទៅក្រុមហ៊ុនមានរឿងអីចាំមកវិញចាំនិយាយ»គេនិយាយទាំងបែរខ្នងដាក់នាង
«ចឹង......ចឹងខ្ញុំនៅទីនេះចាំបងមកវិញ? យប់នេះក៏បងនៅគេងទីនេះដែរត្រូវទេ?»នាងខាំមាត់អៀនតិចៗ
«អឹម »គេឆ្លើយមួយម៉ាត់ហ្នឹងក៏បើកទ្វារដើរចេញទៅ ។ គ្រាន់តែគេចេញទៅផុតភ្លាមនាងហក់លោតពេញបន្ទប់នឹកឃើញរឿងយប់មិញគេគួរអោយស្រលាញ់ពេកហើយ
«អាយ! បងJiminគួរអោយស្រលាញ់ដល់ហើយ ចង់តែការជាមួយបងឥលូវទេ! »នាងសប្បាយចិត្តតែក៏មិនដឹងថាខ្លួនឯងយប់មិញគេងជាមួយអ្នកណាអោយប្រាកដ..........
កន្លះម៉ោងកន្លងផុតទៅ នាងក៏បើកឡានទំនើបរបស់នាងទៅផ្ទះ Jimin អ្នកបម្រើក្នុងផ្ទះមានសុជីវធម៌ជាមួយនាងមិនអោយឃ្នើសចិត្តទេព្រោះនាងជាអនាគតម្ចាស់ស្រីក្នុងផ្ទះនេះ
«ខ្ញុំមករក Kim Yeona ហៅនាងចុះមកខ្ញុំមានរឿងនិយាយជាមួយនាង»Yuni ចូលទៅអង្គុយលើសាឡុងធ្វើប្ញកពារ បុរសវ័យ៥០ប្លាយដែលជាអ្នកគ្រប់គ្រងក្នុងផ្ទះនេះហៅថាអ៊ំ Mu ក៏ឡើងទៅគោះទ្វារបន្ទប់នាង
«អ្នកនាង Kim អ្នកនាង Choi គាត់ហៅចង់អោយអ្នកនាងចុះទៅក្រោមជួបគាត់បន្តិច»
«នាងរកខ្ញុំ? ចាំតិច ខ្ញុំផ្លុំសក់អោយស្ងួតនឹងចុះទៅ» នាងទើបនឹងដើរចេញពីបន្ទប់ទឹក។
«យ៉ាងម៉េចហ្នឹង? ខ្ញុំហៅនាងមិនមកមែនទេ? Kim Yeonaនាងគិតថានាងជាស្អី?» Yuni ចាំយូរពេកអត់មិនបាននឹងខឹងហើយនិយាយលឺៗ នាងក្រលេកទៅបន្តិចស្រាប់តែឃើញអ៊ំ Chou ឈរនៅជិតនោះ
«យាយឯងមែនទេដែលវ៉ៃ Sena លើកមុន? ខ្ញុំលឺនាងថាអ្នកដែលវ៉ៃនាងមានប្រជ្រុយនៅក្រោមមាត់ ខ្ញុំសម្លឹងមើលក្នុងផ្ទះនេះគឺមានតែយាយឯងហ្នឹងហើយ»
«............»
«ម៉េចក៏មិនឆ្លើយ? ខ្ញុំកំពុងសួរណា យាយឯងគមែនទេ?» នាងសម្លក់គាត់ចំពីមុខ
«ខ្ញុំមិនដឹងគួរឆ្លើយថាម៉េចទេ អ្នកនាងChoiចង់និយាយពីស្រីម្នាក់នៅមន្ទីរពេទ្យដែលកុហកថាខ្លួនឯងជាប្អូនអ្នកនាង Kim នោះមែនទេ?»
«កុហក?!កុហកមែនទេ?! មនុស្សមួយ Seoul នេះសុទ្ធតែដឹងថា Kim Sena ជាប្អូនស្រីរបស់ Kim Yeona ម៉េចក៏ថានាងកុហក? ម៉្យាងទៀតពេលនេះនាងជាកូនប្រសាគ្រួសារ Jungទៀត ! ចុះ Kim Yeonaជាស្អី? គ្រាន់តែជាស្រីដែលគេទិញពីសណ្ឋារគារមកប៉ុណ្ណោះ !»
«ខ្ញុំក៏មិនដឹងដែរ ខ្ញុំគ្រាន់តែធ្វើតាមសម្តីលោក Park ប៉ុណ្ណោះ អោយតែអ្នកណាមករញេរញៃមិនដឹងខុសត្រូវគឺមិនទុកមុខអោយទាំងអស់»
«ស្មោះនឹងម្ចាស់ណាស់ណ៎ ខ្ញុំចង់ដឹងណាស់ថាស្មោះជាមួយJiminរឺក៏ស្មោះជាមួយនាង Kim Yeona នោះ?»
«ចង់ដឹងអី? អ្នកនាងChoiចង់ដឹងអីអាចមកសួរខ្ញុំបាន ទៅធ្វើបាបអ៊ំ Chou ធ្វើអី ណាមួយគាត់មិនមែនជាអ្នកបម្រើធម្មតាទេ គាត់ជាម៉ែដោះដែលមើលថែJimin២០ឆ្នាំជាងហើយ» Yeona ចុះមកជាមួយនឹងខោអាវឈុតពណ៌ទឹកប៊ិច
«ស្មានតែនាងមិនហ៊ានជួបខ្ញុំតើ អោយខ្ញុំចាំយូរបែបនេះ នាងមានចេតនាធ្វើចឹងមែនទេKim Yeona!»
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...