[ក្នុងហាងកាហ្វេ]
«ថាម៉េច? ឯងថាKim Yeona យកកូនចេញ? នាងមានកូន?» Kim Senaក្នុងឈុតក្រហមនិយាយទាំងភ្ញាក់ផ្អើល
«មែនហើយ ហើយយើងលឺទៀតថា បងJimin ពេលដឹងថានាងមានកូនភ្លាមគាត់ខឹងខ្លាំងណាស់ ស្រែកពេញពេទ្យថា Yeona ត្រឹមជាទំនិញដែលគាត់ទិញមកមិនសមនឹងមានកូនរបស់គាត់» Choi Yuni និយាយទាំងសប្បាយចិត្ត
«ពិតមែន?»
«ប្រាកដហើយ យើងប្រាប់ហើយថាលើកនេះយើងនឹងចាត់ការអោយអស់ដៃ ឥលូវឯងព្រមជឿយើងនៅ?» Yuni និយាយទាំងជឿជាក់លើខ្លួនឯង
«ជឿ អោយតែឯងធ្វើអោយ Kim Yeona រលាយ យើងប្រាកដជាជឿឯងនិងចង់ធ្វើមិត្តភក្តិជាមួយឯងរហូតទៅ» Sena សើចចុងមាត់យ៉ាងពិសពុល
«Sena....... ថ្ងៃការរបស់ឯងនោះយើងគ្មានចេតនាចង់ដួលទេ យើងមិនបានចង់បែបនោះពិតមែន» Yuni ចាប់ដៃ Sena និយាយប៉េបតិចៗ
«រឿងនុងមិនសំខាន់ទេ ឯងធ្វើបានល្អណាស់ រឿងកាលពីមុនមិនបាច់ខ្វល់ទៀតទេ កុំលើករឿងមិនល្អបែបនោះមកនិយាយទៀត» Sena សប្បាយចិត្តរឿង Yeona ខ្ជិលខ្វល់ច្រើន
«ឯងល្អម្លេះទេ ចុះបន្ទាប់មកទៀត ឯងជួយយើងបាននៅអារឿងយើងជាមួយបង Jimin នោះ?»
«រឿងនេះយើងត្រូវរៀបផែនការយូរ ឲកាសប្រាកដជាមាន ព្រោះពេលនេះពួកយើងដឹងហើយថាក្នុងចិត្ត Jimin គ្មាន Kim Yeona នោះទេ»
«ត្រូវហើយ លើកមុនឯងថាអោយកាបូប Chanel យើងហ៎ ពេលណាទើបយកមក?» Yuni សម្លឹងទៅ Sena ភ្លឹសៗ
«តោះ មិនបាច់និយាយត្រឹម Chanel ទេ យើងទិញ Gucci អោយឯងមួយទៀត» Sena ថ្ងៃនេះអារម្មណ៍ល្អមែនទែន
«ល្អណាស់ ! លើលោកនេះឯងល្អជាងគេ Sena យើងស្រលាញ់ឯងណាស់ ជុបៗ!»
«យើងក៏ស្រលាញ់ឯងដែរ អោយតែឯងហ៊ានធ្វើរឿងដែលយើងមិនហ៊ានធ្វើ! Yuni ឯងសំខាន់ណាស់សម្រាប់យើង» Sena សើចទាំងសប្បាយចិត្តព្រោះនាងមានកូនអុកមួយនេះទុកកំចាត់អ្នកដែលនាងស្អប់.....
ប្រហែលម៉ោង ៨ យប់ Yuni ក៏មកដល់ផ្ទះវិញអង្គុយលើសាឡុង អួតឳពុកនាងនូវរបស់ដែលនាងរកបានថ្ងៃនេះ
«មើលទៅ សុទ្ធតែជារបស់ដែល Sena ទិញអោយកូន ឃើញទេប៉ា ខ្ញុំជួយសន្សំលុយអោយប៉ាណា»
«Yuni មួយរយៈនេះឯងនិង Park Jimin មានទំនាក់ទំនងអីមែនទេ?»ប៉ានាងស្រាប់តែសម្លឹងទៅនាងទាំងទឹកមុខមាំៗ
«បងJimin? មានអីមែនទេ? ម៉េចក៏សុខៗមកសួរបែបនេះ?» នាងមិននឹកស្មានថាប៉ានាងសួរនាងរឿងនេះ
«អឺ គឺ ថ្ងៃនេះ Park Jimin តេមកថាចង់ភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្រួសារយើង» ប៉ានាងដកដង្ហើមធំបន្តិច
«ហា?! ចំណងអាពាហ៍ពិពាហ៍រវាងខ្ញុំនិងបង Jimin មែនទេ?»នាងសប្បាយចិត្តជាខ្លាំងមិននឹកស្មានថារឿងល្អកើតឡើងផ្ទួនៗបែបនេះ
«អឹម តែប៉ាថាចាំគិតមើលសិន» គាត់និយាយទាំងមុខមិនរីក
«នៅគិតអីទៀត? បងJimin ជាអ្នកណា?! គាត់ជាម្ចាស់ពាណិជ្ជកម្មនៅ Seoul ណា! ពេលនេះគាត់ចង់មកការជាមួយខ្ញុំបែបនេះ ប៉ាម៉េចនឹងអាចថាមិនព្រមបាននោះ!?» នាងរត់ទៅទាញដៃប៉ានាងក្រវីទៅមកតិចៗ
«ប៉ាព្រមយ៉ាងម៉េចនឹងកើត? រឿងនេះស្តាប់ទៅជារឿងល្អ ល្អដល់ទាំងឯងនិងក្រុមហ៊ុនយើង តែឯងគិតទៅមើល ម៉េចក៏សុខៗគេមានគំនិតបែបនេះ? »
«ប៉ាទៅខ្វល់ច្រើនធ្វើអី អោយតែបានរៀបការជាមួយបង Jimin ស្អីក៏កូនព្រមធ្វើដែរ»
«ឯងនេះ........»
«ប៉ា! ប៉ាឆាប់តេប្រាប់គាត់វិញទៅថាប៉ាព្រមហើយ ប្រយ័ត្នតែគាត់ដូរចិត្តណា! ជាតិនេះក្រៅពីបង Jimin ខ្ញុំមិនរៀបការជាមួយអ្នកណាទាំងអស់! ប៉ាប្រញាប់ប្រាប់គាត់ទៅ!»
«ឯងគិតច្បាស់ហើយណា? Yuni ពេលប៉ាទូរសព្ទទៅគេហើយ រឿងអនាគតយ៉ាងម៉េចឯងជាអ្នកទទួលខុសត្រូវខ្លួនឯងណា»
«ខ្ញុំគិតច្បាស់ហើយ ប៉ាឆាប់ប្រាប់គាត់ឥលូវនេះទៅ!»នាងស្រលាញ់ Jimin យូរហើយ សង្ឃឹមថានឹងបាននៅក្បែរគេទោះគ្មានឋានៈជាប្រពន្ធគេក៏ដោយ
«បានៗៗ បើឯងស្រលាញ់គេមែន ចាំប៉ាសម្រេចបំណងឯង» គាត់ប្រកែកមិនឈ្នះកូនមានតែព្រមតាមនាង
«យេ! ទីបំផុតបង Jimin ជារបស់ខ្ញុំហើយ! »
«ហេឡូ លោក Park ខ្ញុំបានគិតរួចរាល់ហើយ ខ្ញុំព្រមអោយកូនខ្ញុំរៀបការជាមួយលោក» លោក Choi និយាយទាំងទឹកមុខមាំមិនប្រែ
«បង Jimin! អរគុណបងណាស់ដែលជ្រើសយកខ្ញុំ! ខ្ញុំព្រមការជាមួយបង ធ្វើជាប្រពន្ធបង!»Yuni និយាយម្នាក់ឯងដូចជាមនុស្សឆ្កួតចឹង.........
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...