Part 11

1.9K 92 6
                                    

«ឯងភ័យស្អី ស្រីៗគេចង់សប្បាយ យើងចាំតែមើលទៅបានហើយ »Jihoon និយាយទាំងស្រវឹងតិចៗ
«និយាយត្រូវ កម្របានឃើញ Yeri សប្បាយបែបនេះណាស់ តាមចិត្តនាងម្តងទៅ »ប្រុសម្នាក់ជិតនោះក៏និយាយបន្ថែម
«រឺក៏ឯងស្តាយលុយ? ស្អីហា Park Jimin ក្រុមហ៊ុនប៉ុណ្ណឹងដែរ ស្តាយលុយ ៥០ លានហ្នឹង?» Sungho និយាយបញ្ឈឺ
«Wow ១០ កែវហើយ Yeri បាន ១០កែវហើយ Yeonaទើបតែ ៧ កែវទេ ស៊ូឡើង Yeri » Julie ស្រែកក្នុងនាមជាពិធីករតែកាន់ជើង Yeri សាហាវ
«Kim Yeona ចង់អោយយើងចាំឯងសិនទេ?» Yeri និយាយទាំងជឿជាក់
«មិនបាច់ទេ ខ្ញុំមិនចូលចិត្តអោយគេយោគយល់ទេ ប្រើសមត្ថភាពពិតរបស់នាងយកឈ្នះខ្ញុំទៅ » Yeona ផឹកអស់កែវទី ៧ ហើយឈរលែងនឹងតែម្តង
«ហឺស បើនាងអស្ចារ្យមែនស្មានថាអាចធ្លាក់ខ្លួនទៅនៅសណ្ឋារគារ Diamond ? គួរអោយចង់សើចមែន!» Yeri និយាយពេលលើកកែវទី ១១ ឡើង
«នាងច្រណែនមែនទេ? មិននឹកស្មានសោះថានាងចូលចិត្តបែបនេះ តែគួរអោយស្តាយពេលនេះសណ្ឋារគារនោះត្រូវបិទទៅហើយ » Yeona និយាយឌឺទៅវិញ
«ឯង.........ហឺសអោយនាងអឿសិនចុះ ចាំមើលពេលខ្ញុំឈ្នះហើយនាងនៅអឿយ៉ាងម៉េចទៀត?!» Yeri ខឹងសឹងទ្រាំមិនបាន រួចក៏ផឹកស្រាសដែលនៅក្នុងនោះអស់រលីង
«អឹក ! ឆុយ !នេះជាស្រាឡប់ស្អី? ជាថ្នាំពុលមែនទេនៀក !?» Yeri ចាប់ផ្តើមក្តៅក្រហល់ក្រហាយក្នុងពោះវៀនក្រពះ ឯYeona ក៏ហិតស្រាក្នុងកែវទី ១១ នោះមើលទើបដឹងថាជាស្រាស ព្រោះប្រភេទស្រាក្តៅបែបនេះប៉ានាងក៏ធ្លាប់ផឹកដែរ
«ម៉េចក៏នាងមិនផឹកទៅ? បើនាងមិនផឹកបានន័យថានាងចាញ់ហើយ?! »Yeri និយាយទាំងឈរមិននឹង
«អ្នកណាថាខ្ញុំមិនផឹក?» Yeona ខំជ្រួញចិញ្ចើមផឹកទៅ មួយពព្រិចភ្នែកសោះ នាងឈ្លក់សឹងតែធ្លាក់ថ្លើម
«ហាហាហាហា មើលនាងចុះ គ្រាន់តែផឹកស្រាប៉ុណ្ណឹងសោះក៏វេទនាដែរ » Yeri ចង្អុលទៅ Yeona ហើយសើចលឺៗ ឯ Yeona នាងចង់ក្អួតតែក្អួតមិនចេញព្រោះនាងមិនបានញ៊ាំអីមួយថ្ងៃហើយ
«ហេ! ចុះចាញ់ឥលូវតែម្តងទៅ មិនទាន់យឺតពេលទេ !»Yeri និយាយចម្អកអោយនាងទាំងមិនមើលសភាពខ្លួនឯង
«ទេ !បើនាងចង់ចាញ់ នាងចាញ់ខ្លួនឯងទៅ!» Yeona ប្រឹងទប់ខ្លួនលើកកែវទី ១២ឡើង
«ខ្ញុំចុះចាញ់? គ្មានថ្ងៃទេ!» Yeri ដាក់ស្រាកែវទី ១២ លេបមួយក្អឹកអស់ពីកែវ អ្វីដែលស្មានមិនដល់នោះគឺនាងក៏ក្អួតដែរ ស្រាដែលផឹកមិញនេះគឺក្អួតមកទាំងអស់ អ្នកបម្រើឃើញហើយក៏ប្រញាប់ជូតសម្អាតខ្លាចប៉ះពាល់អារម្មណ៍ភ្ញៀវដទៃ
«ស្រាសដែលឯងដាក់នោះមានពីរកែវត្រូវទេ? ក្នុងកែវទី ១១ មួយហើយមួយទៀតនៅកែវណា?» Sungho សួរទៅ Jihoon
«នៅកែវទី ១២ ហ្នឹងហើយ ស្រាល្អបែបនេះប្រាកដជាត្រូវដាក់ជិតគ្នាហើយ » Jihoon និយាយទាំងសើចបិទមាត់មិនជិត
«Yeri ម៉េចបានឯងក្អួតចឹង? ក្រែងឯងពូកែផឹកណាស់ហី នេះឯងចង់ចាញ់មែនទេ!» Julie ប្រញាប់ចូលមកគ្រា Yeri ដែលដួលនៅដី
«យើងនៅ......នៅផឹក បាន! » Yeri និយាយទាំងមុខក្រហម
«នាងចាញ់ហើយ ប្រាកដណាស់ថាអ្នកឈ្នះជា Kim Yeona »Jimin និយាយរួចប្រញាប់មកឈរជិត Yeona
«ឈប់សិន ទោះថា Yeri ត្រូវចាញ់មែន តែYeona អាចឈ្នះរឺមិនអាចគឺត្រូវមើលសិនថាពេល Yeonaផឹកកែវទី ១២ ហើយនៅឈរបានរឺអត់ បើមិនចឹងទេ Yeona នៅតែចាញ់ព្រោះនាងផឹកយឺតជាង Yeri មួយកែវ» Sunghoនិយាយតាមការគិតរបស់ខ្លួន
«មែនហើយ ទាល់តែ Yeona ផឹកស្រាក្នុងកែវទី ១២ហើយនៅឈរកើតទើបអាចចាត់ថាឈ្នះ » Julie ប្រញាប់ថែមល្បោយ
«ខ្ញុំផឹក » Yeona ប្រញាប់ផឹកស្រាដែលនៅក្មុងដៃ
«ពេលនេះខ្ញុំឈ្នះហើយមែនទេ?» រួចខំប្រឹងទប់ខ្លួនបន្ទាប់ពីផឹកស្រានោះរួច ឯភ្ញៀវក្នុងកម្មវិធិក៏មិនដឹងនិយាយអីទៀតព្រោះនាងឈ្នះពិតមែន
«Julie មែនទេ? ប្រាប់ Yeri ផងថាខ្ញុំឈ្នះហើយ កុំភ្លេចប្រាប់នាងអោយមកធ្វើតាមអ្វីដែលនាងនិយាយនោះផង » Yeona និយាយទាំងសើចតិចៗ
«ឯង ! ឯងកុំហួសហេតុពេក !»
«អ្នកដែលហួសហេតុគឺនាង គ្រាន់តែភ្ញៀវមកចូលរួមធម្មតាសោះក៏ហ៊ានបែបនេះ លែងចង់រស់ហើយមែនទេ? Jimin សម្លឹងទៅ Julie ទាំងចង់ស៊ីសាច់ ឯJulie មិនហ៊ាននិយាយអីទៀត ធ្វើជារត់ទៅអោបដៃ Jihoon អោយគេជួយ តែ Jihoonក៏ប្រលែងដៃនាងវិញ
«ខ្ញុំគិតថា Jimin និយាយត្រូវ Julie នាងថ្ងៃនេះដូចជាហួសហេតុពេកហើយ »Julie គ្រាន់តែលឺប៉ុណ្ណេះខឹងណាស់តែមានតែទ្រាំ
«កុំភ្លេចបាញ់លុយមកកុងរបស់យើងផង យើងមានការទៅមុនហើយ » Jimin និយាយរួចក៏បី Yeona ចេញទៅ ឯ Sungho ដែលចាក់ខាង Yeri ក៏ប្រញាប់ទៅមើលនាង
«ផឹក.... ខ្ញុំនៅផឹកបាន ... Kim Yeona ! នាងមកវិញភ្លាម.....»
[បាំងក្រោយរបស់ Roll Royce ]
Yeona នៅស្ថិតក្នុងដៃគេនៅឡើយ
«Jimin........»នាងឆ្លៀតពេលស្រវឹងហៅឈ្មោះគេ
«ខ្ញុំជួយអោយលោកឈ្នះបាន ៣០០ លាន យ៉ាងម៉េចដែរ .....ទំនិញដូចជាខ្ញុំមានតម្លៃណាស់ត្រូវទេ» Jimin លឺហើយមិនមាត់ រៀបចំអោយនាងគេងស្រួលបួលប្រញាប់ទៅបើកឡាន
«កុំ.... កុំទៅ Jimin កុំទៅចោលខ្ញុំអី ខ្ញុំមិនចង់បាត់បង់លោកទៀតទេ!» Yeona ស្រាប់តែងើបឡើងអោបគេពីក្រោយខ្នង.........

គំនុំស្នេហ៍Where stories live. Discover now