Part 16

1.7K 81 8
                                    

លោក Wesda ត្រូវយឺតពីរម៉ោងព្រោះយន្តហោះមានបញ្ហា បន្ទាប់ពីសួរសុខទុក្ខគ្នារួចរាល់ Jimin ក៏ដកឯកសារដែលខ្លួនរៀបចំទុកមុននោះមកបង្ហាញ។
«នេះជាឯកសារដែលខ្ញុំរៀបចំ ក្រុមហ៊ុនខ្ញុំបានបញ្ចេញញើសឈាមលើវាច្រើនណាស់ សង្ឃឹមថាលោកក៏ដូចគ្នា»  គេនិយាយភាសាអង់គ្លេសបានយ៉ាងល្អទៅដៃគូជំនួញ រួចលោក Wesda ដែលមានពុកមាត់ស្រម៉ូមសក់វែងត្រឹមក ក៏មើលឯកសារនោះប្រហែលកន្លះម៉ោងទើបតបទៅថា
«លោក Park ឯកសាររបស់លោកគឺល្អឥតខ្ចោះណាស់ តែខ្ញុំត្រូវការអោយដៃគូប្រឹក្សារបស់ខ្ញុំពិនិត្យមើលអោយបានល្អិតល្អន់សិន ប្រហែលជាលោកត្រូវចាំមួយរយៈហើយ»
«លោកមិនអាចសម្រេចខ្លួនឯងបានទេ? ក្រុមហ៊ុន Park និងក្រុមហ៊ុនលោកមិនមែនសហការគ្នាលើកទីមួយឯណា»Jimin និយាយទាំងញញឹមតិចៗ
«លោក Park និយាយមិនខុសទេ តែទឹកប្រាក់លើកនេះដល់ទៅពាន់លាន ពួកយើងត្រូវការច្បាស់លាស់បន្តិចហើយ»
«ត្រូវការពេលយូរប៉ុណ្ណា ក្រុមប្រឹក្សារបស់លោកត្រូវពិនិត្យយូរប៉ុណ្ណា?»
«៣ ថ្ងៃ ! ត្រូវការតែ ៣ថ្ងៃទេ ខ្ញុំជឿជាក់ថាត្រឹមរយៈពេល ៣ ថ្ងៃនេះលោក Park ប្រាកដជាអាចចាំបាន»
«Ok ៣ថ្ងៃ ខ្ញុំពេញចិត្តនឹងសហការជាមួយលោកណាស់ ព្រោះលោកជាមនុស្សច្បាស់កម្ររកបាន »Jimin លើកកែវស្រាក្រហមឡើងបន្តិចដើម្បីអបអរ.........
មកដល់បន្ទប់សណ្ឋារគារវិញ មេឃក៏ងងឹតទៅហើយ Jimin បោះអាវក្រៅទៅលើពូកបន្ធូរក្រវ៉ាត់កបន្តិច មុខជំនួញនិយាយគ្នាត្រូវរ៉ូវណាស់តែគេបែរជាមានអារម្មណ៍ថាម៉ួម៉ៅ មិនសប្បាយក្នុងចិត្ត ។ Jimin ដកទូរសព្ទមកមើលវីដេអូ Yeona ដែល Jihoon ថតផ្ញើរមកអោយ ទើបអារម្មណ៍អម្បាញ់មិញវាប្រែជាសាបរលាបម្តងបន្តិច គេមិនយល់សោះថាខ្លួនឯងកើតអីព្រោះតាំងពីគេកាន់កាប់ក្រុមហ៊ុននេះមក គេមិនដែលមានអារម្មណ៍បែបនេះទេ ទោះបីនិយាយប្រជែងការងារជាមួយអ្នកណាក៏គេមិនដែលមានអារម្មណ៍បែបនេះដែរ ព្រោះគេដឹងថាខ្លួនគេប្រាកដជាឈ្នះតែលើកនេះដូចជាខុសធម្មតាតែម្តង ។ យូរបន្តិចទៅ Jimin ក៏គេងលក់លើកៅអីទាំងមិនដឹងខ្លួន ទូរសព្ទក្នុងដៃក៏ធ្លាក់ទៅលើឥដ្ឋ គេហត់ពេកហើយ មកដល់ទីនេះព្រោះតែម៉ោងខុសគ្នាធ្វើអោយគេមិនបានសម្រាកសោះ គេចង់ធ្វើអោយខ្លួនឯងរវល់បន្តិចទើបគ្មានពេលទៅគិតនឹងរឿងឈឺក្បាលអស់នោះ ។
«Kim Yeona ភ្ញាក់ឡើង » ស្រីដែលទើបនឹងមកដល់គុកនោះមកដាស់ Yeona នឹងដាក់មុខនាងជិត Yeona ធ្វើអោយ Yeona ភ្ញាក់មិនស្ទើរព្រោះស្នាមឆ្នូតលើមុខរបស់នាងនោះ
«មុខខ្ញុំអាក្រក់ពេកមែនទេទើបនាងភ្ញាក់បែបនេះ?»
«អត់ អត់ទេ នាង......មិនញ៊ាំបាយទេ?»
«ប្រាកដជាស៊ីហើយ បើមិនស៊ីមានកម្លាំងឯណាធ្វើរឿងដែលខ្លួនចង់ធ្វើ» ស្រីម្នាក់នោះក៏ដើរទៅយកបាយដែលគេដាក់អោយមកញាត់យកៗដូចខានបានបាយប៉ុន្មានថ្ងៃចឹង ឯ Yeona ទ្រាំមើលមិនបានក៏និយាយទៅនាងថា
«ញ៊ាំយឺតៗ បើសិនមិនគ្រាន់ញ៊ាំរបស់ខ្ញុំទៀតក៏បាន» ស្រីម្នាក់នោះគ្រាន់តែលឺបែបនេះក៏កញ្ឆក់បាយរបស់ Yeona មកញាត់ចូលមាត់
«នាងជាមនុស្សល្អ តែនាងត្រូវមនុស្សមិនល្អគុំនាង»
«ថាម៉េច? គុំអី? នាងចង់ថាខ្ញុំត្រូវការគេគុំគួនមែនទេ?» Yeona ហាក់ស្តាប់មិនសូវច្បាស់ តែស្រីម្នាក់នោះគិតតែអោនក្បាលញ៊ាំបាយមិនតប ទើប Yeona ខ្ជិលដេញដោលបន្ត........

គំនុំស្នេហ៍Where stories live. Discover now