Part 6

2.2K 94 8
                                    

បន្ទាប់ពី Jung Daewon ចេញទៅបាត់ បន្ទប់ទាំងមូលប្រែជាស្ងាត់និងត្រជាក់ខុសធម្មតា
«ម៉េចក៏នាងនៅគិតយូរម្លេះអម្បាញ់មិញ? នៅស្រលាញ់វា?»
«ទេ មិនមែនទេ កាលខ្ញុំនិងគេភ្ជាប់ពាក្យនោះដោយសារគ្រួសារបង្ខំទេ មិនទាំងស្គាល់មុខគេផងអោយទៅស្រលាញ់គេតាមណា»
«ចឹងនាងបែកពីខ្ញុំកាលនោះដោយសារគ្រួសារបង្ខំ?»
«ខ្ញុំ..........»នាងចង់និយាយតែខ្លាចគេមិនជឿទើបមិនដឹងនិយាយថាម៉េច ឯ Jimin ចង់ផ្ទុះចេញមកទៅហើយ គេដើរទៅជិតនាងម្តងមួយជំហានរហូតដល់ខ្នងនាងទល់នឹងជញ្ជាំង
«លោក... លោកធ្វើអី !?» គេស្រាប់តែលើកដៃម្ខាងមកដាក់លើជញ្ជាំងឃាំងនាងមិនអោយគេចរួច
«ខ្ញុំកំពុងសួរនាង បែកគ្នាជាមួយខ្ញុំដោយសារអី ម៉េចក៏មិនឆ្លើយ ?»
«អឺ កាលនោះខ្ញុំបែកពីលោកហើយទើបគ្រួសារខ្ញុំនិយាយរឿងភ្ជាប់ពាក្យអីនោះ »
«ខ្ញុំចង់ដឹងពីហេតុផល ថីបានបែក ? រើសអើងអ្នកក្រ?»
«ចាស កាលនោះខ្ញុំមិនដឹងថាលោកមានបែបនេះ ទើបសម្រេចចិត្តបែក » នាងនិយាយទាំងបិទភ្នែកមិនហ៊ានសម្លឹងទៅគេ នាងមិនហ៊ានប្រាប់គេទេថាគ្រួសារជាអ្នកបង្ខំអោយបែក
«នាងពិតជាល្ងង់មែន គ្រាន់តែនិយាយកុហកក៏មិនចេះ »  Jimin សុខចិត្តអោយនាងនិយាយកុហកគេ កុំអោយតែចម្លើយចុងក្រោយគឺបែបនេះ
«សុំទោស ខ្ញុំមិនចូលចិត្តកុហកទេ ....»
«ល្អ ល្អណាស់ » គេនិយាយប៉ុណ្ណឹងក៏ដើរចេញក្រៅបន្ទប់ទាំងកំហឹងពេញខ្លួន ។ អ៊ំ Chou ឃើញបែបនោះក៏ប្រញាប់ចូលមកសួរនាំ
«ម៉េចក៏អ្នកនាងមិនកុហកគាត់ខ្លះទៅ យ៉ាងណាក៏អាចជួយសម្រួលទំនាក់ទំនងអ្នកទាំងពីរបានខ្លះដែរ»
«ខ្ញុំមិនចង់កុហកទេ ជាពិសេសគឺកុហកគេ » នាងមិនហ៊ានស្រមៃទេបើសិនជា Jimin ដឹងថាប៉ុន្មានឆ្នាំមកនេះគេស្អប់ខុសមនុស្ស តើពួកគេនឹងប្រែទៅជាយ៉ាងណា ? តើ Jimin នឹងខឹងខ្លួនឯងប៉ុណ្ណា ?
អ៊ំ Chou ក៏មិននិយាយអីទៀត ព្រោះថ្ងៃនេះនាងត្រូវចេញពីពេទ្យទើបប្រញាប់រៀបចំឥវ៉ាន់ ។
គ្រាន់តែមកដល់ផ្ទះវិញភ្លាម Yeona រត់ឡើងទៅលើយ៉ាងលឿន អ៊ំChouក៏ប្រញាប់រៀបចំឥវ៉ាន់នាងទុកដាក់ រួចក៏ចម្អិ ស៊ុបមាន់មួយចានអោយនាង
«អរគុណ !លោក Park ថ្ងៃនេះមកវិញទេ ?»នាងទទួលស៊ុបរួចតែបែរជាគ្មានអារម្មណ៍ញ៊ាំ
«ខ្ញុំមិនសូវច្បាស់ដែរ បើសិនអ្នកនាងចង់ដឹងចាំខ្ញុំទៅសួរគេអ្នកនៅក្រោមអោយ »
«មិនបាច់ទេ »
«អ្នកនាង Kim ......»
«អ៊ំ Chou ខ្ញុំដឹងថាអ៊ំចង់និយាយអី តែទំនាក់ទំនងរបស់ខ្ញុំនិងលោក Park វារញេរញៃណាស់ មិនមែនបកស្រាយពីរបីម៉ាត់ក៏ចប់រឿងទេ »
«តែបើមិននិយាយគំនុំក្នុងចិត្តក៏កាន់តែខ្លាំងជាងនេះ រឺក៏អ្នកនាងចង់បែបនេះមួយជីវិត?»
«មួយជីវិត ? អ៊ំគិតច្រើនពេកហើយ ខ្ញុំគ្រាន់តែជាទំនិញដែលគេទិញមកប៉ុណ្ណោះ គេធុញពេលណាគេនឹងបោះចោលពេលនោះ »
«អ្នកនាង Kim..... អ្នកនាងមិនមែនជាទំនិញទេ កុំគិតបែបនេះអី »
«អ៊ំ Chou ខ្ញុំដឹងច្បាស់ណាស់ពីឋានៈខ្ញុំក្នុងចិត្តលោក Park  អ៊ំមិនបាច់និយាយទៀតទេ »
អ៊ំ Chou លឺបែបនេះក៏មិននិយាយអីទៀតព្រោះគាត់ដឹងច្បាស់ណាស់ថា Jimin ស្រលាញ់នាងប៉ុណ្ណា នាងជាស្រីទីមួយដែលគេនាំមកផ្ទះនេះ បើសិនត្រឹមជាទំនិញគេម៉េចនឹងអាចយកមកផ្ទះគេនោះ  ។
មេឃកាន់តែងងឹតទៅ  Jiminនៅមិនទាន់មកផ្ទះទៀត  Yeonaមានអារម្មណ៍ថាធូរទ្រូងបន្តិចបារម្ភពីគេបន្តិច ។នាងគេងយ៉ាងម៉េចក៏មិនលក់ ទើបងើបទៅបើកទ្វារស្រូបខ្យល់អាកាសនៅសំយ៉ាបខាងមុខ នាងសម្លឹងចុះសម្លឹងឡើងស្រាប់តែឃើញផ្កាដែលនាងស្រលាញ់បំផុត : ផ្កាម៉ោងដប់( តែជាប្រភេទស្រទាប់ច្រើន) គ្រាន់តែឃើញភ្លាមនាងស្រាប់តែនឹកឃើញរូបភាពកាលពីមុន
[Jimin ក្នុងសម្លៀកបំពាក់ធម្មតា ហើយមានកុលាបមួយបាច់ក្នុងដៃ
«នេះ កាដូបុណ្យក្តីស្រលាញ់»
«អីហ្នឹង? ផ្កាកុលាប? ស្រែពេកហើយហីលោកប្រុស ?»
«ស្រែ? ក្រែងស្រីៗចូលចិត្តផ្កាកុលាបហី? មិនចូលចិត្តទេ?»
«អត់ទេ ចូលចិត្តផ្កាម៉ោងដប់ជាង ព្រោះវាតំណាងអោយពេលយប់ ខ្ញុំចូលចិត្តពេលយប់ណាស់»]
រឺមួយក៏...... នាងមិនហ៊ានគិតច្រើនទៀត ប្រហែលទាំងអស់នេះជារឿងចៃដន្យទេ ។ បីឆ្នាំកន្លងផុតទៅហើយ គេស្អប់នាងបីឆ្នាំហើយ ម៉េចនឹងអាចនៅដាំផ្កាដែលនាងស្រលាញ់នោះ !
តុក តុក តុក ! Yeona ប្រញាប់ទៅបើកទ្វារ តែនាងបែរជាត្រូវខកបំណងវិញ .........
«អ្នកនាង Kim ថ្ងៃនេះលោកប្រុសអត់មកវិញទេ គាត់ខ្លាចអ្នកនាងចាំផ្លូវទើបអោយខ្ញុំមកប្រាប់»អ៊ំ Chou និយាយតិចៗ
«ខ្ញុំដឹងហើយ ត្រូវហើយ ខ្ញុំឃើញសួនមុខផ្ទះមានផ្កាម៉ោងដប់ច្រើនណាស់ ......»
«នោះជាផ្កាដែលលោកប្រុសស្រលាញ់ តាំងពីគាត់ទិញវីឡានេះមក គាត់ដាំផ្កានេះរាប់ម៉ឺនផ្កា បីឆ្នាំហើយ ផ្កានេះក៏រីកកាន់តែច្រើនលើសកាលមុនទៀត » គ្រាន់តែលឺប៉ុណ្ណឹងភ្លាម ក្នុងខួរក្បាលនាងក៏លេចឡើងរឿងកាលមុនទៀត
[«Park Jimin លោកចូលចិត្យផ្កាអីជាងគេ? »
«ខ្ញុំ? ខ្ញុំមិនចូលចិត្តផ្កាទេ ផ្កាណាក៏មិនចូលចិត្តដែរ »
«ម៉េចចឹង? គ្មានផ្កាណាដែលលោកស្រលាញ់ទេ?»
«មាន » គេមើលមុខនាងបន្តិចរួចនិយាយត «ខ្ញុំស្រលាញ់នាង »..................]

គំនុំស្នេហ៍Where stories live. Discover now