បន្ទាប់ពី Yuni និង Jimin ចេញទៅបាត់ទៅ Yeona ក៏ត្រលប់ទៅបន្ទប់ បាយល្ងាចក៏មិនញ៊ាំ ក្នុងខួរក្បាលនាងសុទ្ធតែជារូបភាពដែល Jimin ទន់ភ្លន់ តាមចិត្តរបស់ Yuni គ្រប់យ៉ាង បើមិនបានឃើញទិដ្ឋភាពថ្ងៃនេះនាងប្រហែលជាភ្លេចទៅហើយថា Jimin ក៏ចេះបែបនេះដែរ នាងគិតមិនយល់ហេតុអីបានជាគេណែនាំគ្រប់គ្នាអោយស្គាល់នាងហើយបែរជាមកយក Yuni ជាអនាគតប្រពន្ធបែបនេះទៅវិញ ។
រឺក៏គេចង់សងសឹកនាងដែលបែកគ្នាជាមួយគេកាលពី ៣ ឆ្នាំមុននោះ?
បើចឹងមែនគឺត្រូវហើយ........ចឹងតើបានជាគេមិនអោយនាងទុកកូននោះ.......នាងបិទភ្នែកនឹងគិតរឿងកន្លងរវាងនាងនិងគេទឹកភ្នែកក៏ហូរមកតក់ៗ.....
តុក តុក តុក
«អ្នកនាង Kim មានគេទូរសព្ទមករកអ្នកនាង» អ៊ំ Chou ស្រែកហៅនាងពីក្រៅ
«ទូរសព្ទមករកខ្ញុំ?»
«ចាស នៅបន្ទប់ទទួលភ្ញៀវ អ្នកនាងចុះទៅតិចទៅ» គាត់មិនហ៊ានបើកទ្វារចូលទៅបានត្រឹមនិយាយពីខាងក្រៅ
«ខ្ញុំដឹងហើយ» រួចនាងក៏ចុះពីលើគ្រែ ញញឹមលាក់អារម្មណ៍អម្បាញ់មិញរបស់ខ្លួន
[បន្ទប់ទទួលភ្ញៀវ]
នាងលើកទូរសព្ទជាប់តុនោះមកនិយាយតិចៗ
«ហេឡូ ខ្ញុំ Kim Yeona កំពុងនិយាយ»
«ខ្ញុំគឺ Yeri ! មួយរយៈមុនចង់ហៅឯងទៅដើរផ្សារតែអ្នកបម្រើប្រាប់ថាឯងឈឺហើយ ឥលូវយ៉ាងម៉េចហើយ?គ្រាន់បើខ្លះនៅ?»
«ម៉េចក៏នាងតេមកតាមនេះ?»
«នៅមានមុខមកនិយាយទៀត មើលឯងចុះ ឥលូវសម័យអីហើយ? ទូរសព្ទផ្ទាល់ខ្លួនមួយក៏គ្មាន ចឹងយើងមានតែតេទៅទូរសព្ទរបស់ផ្ទះ Jimin ហើយ» គឺនាងអត់ទូរសព្ទមែន ព្រោះពេលចេញពីសណ្ឋារគារ Diamond នោះមក នាងមានតែក្រណាត់ក្រហមបាំងកេរ្តិ៍ខ្មាសជាប់នឹងខ្លួនប៉ុណ្ណោះ។ ពេលមិនលឺនាងតបទៅ Yeri ក៏និយាយទៅទៀត
«មានលឺយើងនិយាយទេ?»
«អឹម ខ្ញុំកំពុងស្តាប់ ឯងរកខ្ញុំមានការអីមែនទេ?»
«យើងប្រាប់មិញហើយតើ ថាបបួលឯងទៅដើរផ្សារ ដើរលេងខ្លះទៅឆាប់ជា»
«ទេ......ខ្ញុំ.....»
«យើងនិយាយជាមួយ Park Jimin រួចហើយ គេយល់ព្រមអោយឯងទៅជាមួយយើង ព្រោះពេលនេះគេកំពុងតែ Dinner ជាមួយស្រីរបស់គេ ឯងទៅជាមួយយើងទៅមិនបាច់ខ្វល់ច្រើនទេ »
«.............»
«និយាយពី Park Jimin នេះគឺយើងខឹងតែម្តង! ឃើញគេយកឯងទៅខួបកំណើត Jihoonនោះ ស្មានថាគេអោយតម្លៃឯងណាស់ ឥលូវមកធ្វើយកស្រីថ្មីអីណា គ្រាន់តែស៊ីបាយម៉ាយប់សោះសុទ្ធតែ Block booking ហួសហេតុពេកហើយ!»
«ម៉េចក៏ឯងដឹង?»
«ឡប់ទេអី ! ហាងដែលគេទៅនោះជាហាងរបស់យើង និយាយទៅភោជនីយដ្ឋាននៅ Seoul អោយតែផ្កាយបីឡើងគឺជារបស់ប៉ាយើងទាំងអស់ ចឹងគេទៅណាក៏យើងដឹងដែរ ឥលូវនេះខ្ញុំជិតដល់មុខផ្ទះហើយ ដូរខោអាវលឿនទៅ កុំអោយយើងចាំយូរពេក!»រួច Yeri ក៏ប្រញាប់បិទមិនអោយនាងប្រកែកបាន
«អ្នកនាង Kim បើទៅដើរផ្សារពាក់ខោអាវណាស្រួលដើរតិចទៅ»អ៊ំ Chou ឈរចាំនាងដើម្បីឡើងទៅលើរៀបចំខោអាវអោយ
«ចាស» ទោះនាងគ្មានអារម្មណ៍ដើរក៏ដោយតែធ្វើយ៉ាងម៉េចបើមេរំខានបញ្ជាអោយទៅហើយ
១៥ នាទីក្រោយមក Cadillac របស់ Yeri ក៏មកឈប់ពីមុខភូមិគ្រឹះ Jimin ។ អ្នកបើកឡានគិតតែស៊ីប្លេមិនឈប់ ប្រញាប់អោយនាងចេញមក រួច Yeona ក៏ដើរចេញមកជាមួយឈុតធម្មតាពណ៌ទឹកសមុទ្រនិងមួកកាតឹប
«ឡើងឡានអោយលឿនមក យើងប្រញាប់នាំឯងទៅសប្បាយ!» Yeri គ្រាន់តែឃើញនាងចេញមកក៏បើកកញ្ចក់ឡានស្រែកហៅនាង
«កន្លែងសប្បាយ? ក្រែងថាដើរផ្សារហី?»នាងសួរទាំងកំពុងឡើងលើឡាន
«អឹម ដើរផ្សារ តែ....អឺនិយាយទៅឯងមិនបាច់បារម្ភទេ យើងនឹងមិនធ្វើអោយឯងអផ្សុកឡើយ!»ពេលឃើញក្នុងឡានមានតែ Yeri និងអ្នកបើក Yeona ក៏សួរទៅថា
«Julie ដែលឧស្សាហ៍ដើរតាមឯងនោះម៉េចមិនឃើញមក?»
«នាងមកតើ គ្រាន់តែថានាងទៅចាំពួកយើងមុនហើយ ពេលទៅដល់នឹងឃើញនាងហើយ នេះអោយឯង ម៉ូដទើបនឹងចេញ យើងត្រៀមអោយ Julie មួយដែរ ចាត់ទុកថាជាម៉ូដ Best friend សម្រាប់ពួកយើង ៣ នាក់ចុះ!»Yeri បោះប្រអប់មួយអោយនាង
«ម៉ូដ Best friend? នេះ.... ខ្ញុំទទួលមិនបានទេ ឯងនិង Julie ប្រើពីរនាក់ចុះ» នាងបើកមើលស្រាប់តែឃើញទូរសព្ទស៊េរីថ្មីក្នុងប្រអប់នោះ
«No! របស់ដែលខ្ញុំអោយគេគឺខ្ញុំមិនទទួលវិញដាច់ខាត បើឯងមិនយកបានន័យថាឯងស្អប់ខ្ញុំហើយ»
«ម៉េចក៏ឯងល្អជាមួយខ្ញុំម្លេះ?»
«មកពីឯងជាស្រីដែលពូកែហើយក្លាហាននោះអី ពេលប្រកួតស្រាលើកមុនយើងក៏ចាប់អារម្មណ៍ឯងហើយ»
«ចុះ Julie? នាងនិងឯងស្គាល់គ្នាតាមណា?»
«នាងជាមិត្តរួមថ្នាក់របស់ខ្ញុំ ពួកយើងស្គាល់គ្នាតាំងពីថ្នាក់បឋមមកទល់ពេលនេះ»
«អ៎~»
«តែខ្ញុំដឹងថានាងលេងជាមួយខ្ញុំដោយសារខ្ញុំមានលុយប៉ុណ្ណោះ »Yeri ចាប់ផ្តើមប្រែជាស្រងូតស្រងាត់
«ហើយឯងនៅ......»
«តែមិនអីទេ ព្រោះក្រៅពីនាងខ្ញុំគ្មានមិត្តភក្តិផ្សេងទេ នាងយ៉ាងម៉េចក៏នៅតែជាមិត្តខ្ញុំដែរ» Yeri ញញឹមស្ងួតបន្តិច
«ឯង........ឯកាណាស់មែនទេ?»
«អឹម តែចាប់ពីពេលនេះទៅ ខ្ញុំមិនឯកាទៀតទេ ព្រោះខ្ញុំដឹងថាឯងនឹងក្លាយជាមិត្តល្អបំផុតរបស់ខ្ញុំ» ទោះនាងពិបាកចិត្តយ៉ាងម៉េចក៏នៅតែសើចចេញដែរ
«ហេតុអីក៏ជាខ្ញុំ?»
«ហេតុផលដែលសំខាន់បំផុតនោះគឺឯងយល់អារម្មណ៍ឯការបស់ខ្ញុំព្រោះឯងជាមនុស្សតែម្នាក់ដែលខំប្រឹងរស់ក្រោមទីងងឹតនោះ»នាងយកដៃទាំងពីរទៅអោបដៃ Yeona
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...