Part 15

1.8K 81 8
                                    

[ក្នុងបន្ទប់ទទួលភ្ញៀវ]
គ្រាន់តែប៉ារបស់ Daewon ចេញទៅបាត់ភ្លាម Sena ក៏ប្រែទឹកមុខជាពិសពុលភ្លាម ឯអ្នកបម្រើឃើញនាងខឹងបែបនោះក៏ប្រញាប់ដាក់ទឹកអោយនាងមួយកែវ តែមិននឹកស្មានថាគ្រាន់តែចាប់កាន់កែវភ្លាម នាងក៏បោកកែវនោះទៅលើឥដ្ឋតែម្តង
«នាងចង់អោយខ្ញុំរលាកស្លាប់មែនទេ?! ទឹកក្តៅបែបនេះពីណាផឹកកើត!»
«អ្នកនាង.... នេះជាទឹកដែលខ្ញុំចាក់ពីដបតើ មានក្តៅឯណា»អ្នកបម្រើភ័យនិយាយឡើងញ័រមាត់
«នាងចង់បានន័យថាខ្ញុំមួលបង្កាច់នាងមែនទេ? នាងគិតថាគ្រាន់តែទឹកក្តៅត្រជាក់ក៏ខ្ញុំមិនចេះបែងចែកមែនទេ?!» Sena ទះអ្នកបម្រើមួយកំភ្លៀងដួលទៅដី ម៉ែដោះដែលនៅផ្ទះបាយឃើញហើយក៏ប្រញាប់មកជួយគ្រាអ្នកដែលដួល
«ឯងមិនអីទេមែនទេ?» អ្នកបម្រើនោះបានត្រឹមក្រវីក្បាលតិចៗមិនហ៊ាននិយាយច្រើនខ្លាចបាត់បង់ការងារ
«ម៉េចមិនសួរខ្ញុំផងថាកើតអីរឺអត់ ! ទឹកអម្បាញ់មិញនេះរលាកដៃខ្ញុំហើយ ខ្វាក់មែនទេទើបមិនឃើញ!»
«អ្នកនាង ទឹកអម្បាញ់មិញគឺខ្ញុំជាអ្នកអោយនាងយកមក ទឹកក្តៅរឺត្រជាក់គិតថាខ្ញុំមិនដឹងមែនទេ? »
«ដឹងថាទឹកក្តៅហើយនៅខំអោយនាងនេះយកមកទៀតហេ មានចេតនាចង់ធ្វើបាបខ្ញុំមែនទេ! ខ្ញុំដឹងហើយថាអ្នកទាំងអស់គ្នារួមគ្នាធ្វើបាបខ្ញុំ!»
«ម៉េចនឹងអាចនោះ អ្នកនាងជាកូនប្រសារគ្រួសារ Jung អ្នកណាហ៊ានធ្វើបាបអ្នកនាងនោះ»
«អ៎ ចឹងអ៊ំរើសអម្បែងកែវដែលបែកនោះយកទៅបោះចោលទៅ» នាងចង្អុលបញ្ជាអោយម៉ែដោះទៅរើស
«យកដៃរើស? ងាយនឹងមុតដៃណាស់ណា!» ម៉ែដោះសឹងមិនជឿអ្វីដែលខ្លួនបានលឺ
«មិនខុសទេ មកពីងាយនឹងមុតហ្នឹងហើយទើបអោយអ៊ំរើស» នាងអង្គុយគងទាក់ខ្លាធ្វើប្រងើយ
«ទុកអោយខ្ញុំជាអ្នករើស មកពីខ្ញុំមិនល្អធ្វើអោយអ្នកនាងខឹង» អ្នកបម្រើអម្បាញ់មិញក៏ខំអោនរើសម្តងមួយ
«ឈ្លោះគ្នាស្អីហ្នឹង និយាយលឺៗ ខ្លាចមិនបានរំខានគេដេកមែនទេ!» Daewon ចុះពីលើមកនិយាយទាំងស្ងាបតិចៗ
«បងសម្លាញ់ មកពីអ្នកបម្រើអស់នៀកយកទឹកក្តៅមកធ្វើអោយអូនរលាកមាត់!» នាងចាប់ផ្តើមទៅធ្វើជាតួកំសត់
«អូនមិនអីទេមែនទេ? ការងារប៉ុណ្ណឹងក៏ធ្វើមិនកើត ទឹកត្រជាក់ទឹកក្តៅមិនចេះបែងចែកទេ?»
«សុំទោសលោកប្រុស ខ្ញុំដឹងខុសហើយ អភ័យទោសអោយខ្ញុំផង លើកក្រោយនឹងមិនអោយមានរឿងបែបនេះកើតឡើងទៀតទេ» អ្នកបម្រើក៏ប្រញាប់អោនក្បាលសុំទោស
«អភ័យទោសអោយនាង? គ្មានផ្លូវទេ ! តិចទៀតទៅបើកប្រាក់ខែហើយចេញពីផ្ទះយើងទៅ!»Daewon និយាយទាំងចិញ្ចើមរួញចូលគ្នា
«លោកប្រុស ខ្ញុំជាអ្នកអោយនាងយកទឹកមកអោយអ្នកនាង រឿងនេះខ្ញុំជាអ្នកខុស ទុកអោយខ្ញុំជាអ្នកចេញពីផ្ទះនេះ» ម៉ែដោះប្រញាប់មកឈរពាំងមុខអ្នកបម្រើនោះ
«ម៉ែដោះការពារនាងធ្វើអី អ្នកបម្រើផ្ទះយើងប៉ុន្មានសិបនាក់អ៊ំចង់ការពារទាំងអស់មែនទេ?!»
«លើកនេះខ្ញុំជាអ្នកខុសពិតមែន កុំបន្ទោសអ្នកមិនដឹងរឿងអី»
«ក៏បាន អោយឲកាសនាងម្តងចុះ តែលើកក្រោយកុំថាខ្ញុំមិនបានប្រាប់» Daewon មិនហ៊ានតតាំងនឹងម៉ែដោះក៏បានត្រឹមនិយាយបែបនេះ
«អរគុណលោកប្រុស អរគុណអ្នកនាង» អ្នកបម្រើក៏យំតិចអោនក្បាលអរគុណអ្នកទាំងពីរ ឯSena មិនសប្បាយចិត្តសោះ នាងមិននឹកស្មានថាម៉ែដោះម្នាក់នេះមានឥទ្ធិពលចំពោះប្តីនាងថ្នាក់ហ្នឹង
«ត្រូវហើយ មួយរយៈនេះបងរវល់បន្តិច មិញនេះក្រុមហ៊ុនតេមកប្រាប់ថាប៉ាបងទៅអាមេរិច មួយអាទិត្យទៀតអីទើបមកវិញ»
«ទៅអាមេរិច? និយាយរឿងការងារមែនទេ?»
«លឺថាទៅប្រជែងការងារជាមួយ Park Jimin និយាយរួមបងរវល់ណាស់ បើគ្មានអីធ្វើទេ អូនបបួលមិត្តភក្តិដើរផ្សារ រឺក៏ទៅមើលក្រុមហ៊ុន Kim ក៏បាន»
«ក្រុមហ៊ុន Kim មានកូនចៅបងជួយមើលទៅហើយ មិនត្រូវការអូនទៅមើលទេ អឺ Park Jimin ទៅអាមេរិចមួយអាទិត្យដែរមែនទេ?»
«អូនគិតអី?»
«រឿងលើកមុនហ៎ បងនិយាយជាមួយអូនថាទៅចាត់ការនាងនោះអីហ៎ ពេលនេះទាន់មានឲកាសល្អ Park Jimin មិននៅ Seoul ទេ»នាងទៅក្រវីដៃស្វាមីនាងតិចៗ
«អូនចង់ធ្វើយ៉ាងម៉េច?»
«មានអី រឿងនេះបងទុកចិត្តលើអូនចុះ អូននឹងទាញយកផលប្រយោជន៍មកក្រុមហ៊ុនយើងវិញទាល់តែបាន»
«ចឹងទុកអោយអូនចាត់ការហើយ តែកុំហួសហេតុពេកប្រយ័ត្នពិបាកខ្លួនឯង»
ម៉ែដោះអូសដៃអ្នកបម្រើទៅផ្ទះបាយអង្អែលថ្ពាល់នាងតិចៗ
«លើកក្រោយកុំទៅជិតអ្នកនាងទៀត ធ្វើការនៅទីនេះត្រូវតែប្រយ័ត្ន»
«ចាស អរគុណម៉ែដោះ លើកក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះ»
«ហ៊ើយមិននឹកស្មានសោះថាលោកប្រុសទៅយកមនុស្សស្រីបែបនេះមកធ្វើប្រពន្ធ បានហើយៗ ឯងប្រញាប់ទៅធ្វើការរបស់ឯងចុះ»............

គំនុំស្នេហ៍Where stories live. Discover now