[ការិយាល័យ Park Jimin]
Jimin ដៃម្ខាងកាន់ប៊ិច ដៃម្ខាងកាន់ក្រដាស នៅលើតុក៏មានទូរសព្ទដែលបើក Speaker មួយទៀត
ប្រៃមែន? គេកំពុងកែរាល់កំហុសព្រឹកមិញក្នុងការធ្វើម្ហូបនោះ គេកត់ចំណាំថាបន្ថយអំបិល បន្ថយប្រេងតិច លើកក្រោយមិនអោយនាងញ៊ាំហើយឃ្លានទឹកបែបនេះទៀតទេ។
ប្រហែលប៉ុន្មាននាទីក្រោយមក សម្លេងទូរសព្ទពីខាងណោះក៏បន្លឺឡើងនិយាយខ្សឹបៗ
«លោកប្រុស អ្វីដែលអ្នកនាងនិយាយមិញនេះលោកស្តាប់លឺច្បាស់ហើយមែនទេ?»
«លឺច្បាស់ហើយ កុំប្រាប់នាងអោយសោះថាខ្ញុំជាអ្នកធ្វើហើយនិងរឿងយប់មិញទៀត» គាត់ពេញចិត្តនឹងអ៊ំ Mu ណាស់អោយតែធ្វើការងារបែបនេះម្តងៗមិនដែលអោយភ្លាត់ស្នៀតទេ
«ទុកចិត្តចុះលោកប្រុស ខ្ញុំនឹងមិនប្រាប់អ្នកណាទាំងអស់ពីរឿងដែលលោកប្រុសមកវិញយប់មិញនោះ»
«អឹម ទូតៗៗៗៗ.......»Jimin បិទទូរសព្ទហើយក៏ប្រញាប់តេទៅលេខារបស់គេ
«លេខា Han មកការិយាល័យខ្ញុំបន្តិច» ខាងណោះលឺហើយក៏ប្រញាប់មកមិនហ៊ានអោយខកជើងទេ
«លោក Park មានការអីមែនទេ?»
«ទៅហាងសៀវភៅទិញសៀវភៅអោយខ្ញុំប៉ុន្មានក្បាលមក នេះមើលទិញតាមហ្នឹងទៅ» ថារួច Jimin ក៏ហុចក្រដាសអោយលេខា
«លោក Park ទិ..ទិញតាមហ្នឹងមែនទេ?» លេខា Han និយាយទាំងមិនជឿនឹងភ្នែក
«មើលមិនយល់? ភ្នែកឯងមានបញ្ហាតាំងពីពេលណា?» Jimin សម្លក់ទៅគេបន្តិច
«ខ្ញុំខុសហើយលោក Park ខ្ញុំនឹងទៅឥលូវនេះ»
«ចាំតិច ទៅដាក់ពាក្យចុះឈ្មោះរៀនធ្វើម្ហូបអោយខ្ញុំផង ម៉ោងរៀនយកម៉ោង ៨ ដល់ ម៉ោង ១០ យប់»
«បាទ បាទ ខ្ញុំដឹងហើយលោក Park» លេខា Han ប្រញាប់រត់ចេញពីការិយាល័យទាំងឆ្ងល់ក្នុងចិត្តថាចៅហ្វាយគេស្រលាញ់មុខវិជ្ជាធ្វើម្ហូបតាំងពីពេលណា......
ពេលយប់ឡើងចេញពីធ្វើការ Park Jimin ក៏បើកឡានទៅរៀនធ្វើម្ហូបតាមការណាត់ គេជាមនុស្សចូលចិត្តភាពស្ងៀមស្ងាត់ចឹងហើយ ការណាត់និងកក់របស់គេសុទ្ធតែ VIP ទាំងអស់ ។
«សួស្តីលោក Park បន្ទាប់ពីនេះទៅខ្ញុំជាអ្នកមកបង្រៀនលោក សង្ឃឹមថាពួកយើងនឹងសហការគ្នាបានរលូន» គ្រូបង្រៀនមាឌកាម៉ាប់ក៏មកញញឹមដាក់គេ
«ខ្ញុំមកក្នុងនាមជាសិស្សទេ នេះមិនមែនជាសហការអីទេ គឺមករៀន» គេចាប់ដៃគ្រូបង្រៀននោះរួចក៏រៀបចំពាកើអៀមធ្វើម្ហូបរួចរាល់
«បាទ ចឹងពួកយើងចាប់ផ្តើមមេរៀនទីមួយតែម្តងទៅ មេរៀនរបស់យើងគឺនិយាយពីការចម្អិនអាហារ»
«មេរៀននេះរំលងទៅ ទោះខ្ញុំមិនចេះធ្វើ តែគ្មានម្ហូបណាដែលខ្ញុំមិនធ្លាប់ញ៊ាំនោះទេ» គេស្រាប់តែកាត់ផ្តាច់ការនិយាយរបស់គ្រូ
«ចឹង.......ពួកយើងចាប់ផ្តើមរៀនពីវិធីចិតបន្លែ?» គ្រូម្នាក់នេះសើចលែងចង់ចេញពេលបែបនេះ
«មិនបាច់ទេ អាហ្នឹងខ្ញុំចេះហើយ រៀបម្ហូបដាក់ចានក៏ខ្ញុំចេះដែរ អាស្រួលៗបែបនេះមិនបាច់រៀនទេ» គ្រូបង្រៀនលឺហើយសឹងស្ទះខ្យល់ គាត់បង្រៀនសិស្សរាប់រយនាក់តែមានតែមួយហ្នឹងទេពិបាកបង្រៀនជាងគេ បើចេះអស់ហើយនៅមករៀនរកស្អីទៀតយ៉ាប់មែន
ឯ Jimin ឃើញគ្រូមិននិយាយអីបែបនេះកែវភ្នែកក៏ចាប់ផ្តើមខ្មៅក្រឹប
«លោកគ្រូមានសញ្ញាប័ត្រផ្នែកនេះទេ?»
«ប្រាកដជាមានហើយ ចឹងពួកយើងរៀនចម្អិនអាហារតែម្តងទៅ ចាំមើលអោយច្បាស់ណា» លោកគ្រូពេលត្រូវសិស្សសួរបែបនេះបាក់មុខមិនស្ទើរក៏ចាប់ផ្តើមយកចំណេះពិតរបស់ខ្លួនចេញមក
[យប់ម៉ោងដប់]
Yeona គេងលើពូកក្រឡាប់ចុះឡើងគេងមិនលក់ នាងកំពុងគិតថាតើខ្លួនអាចសុបិន្តដូចយប់មិញបានទៀតអត់ យូរបន្តិចនាងស្រាប់តែលឺសម្លេងផេងផុងនៅខាងក្រៅបន្ទប់ក៏ប្រញាប់បើកទ្វារមើល
«អ៊ំ Mu សម្លេងអីហ្នឹង?»
«មិនអីទេអ្នកនាង គ្រាន់តែមិញនេះមានកណ្តុរចូលមក ខ្ញុំកំពុងដេញចាប់វាក៏ធ្វើអោយជ្រុះរបស់ខ្លះក្នុងផ្ទះ»អ៊ំ Mu ឆ្លើយទាំងសើចតិចៗ
«អ៎~ចឹងទេហ៎ បើសិនចាប់មិនបានចាំស្អែកហៅអ្នកជំនាញមកជួយចាប់ក៏បាន»នាងក៏មិនបានសួរច្រើន
«អ្នកនាង Kim មិនទាន់គេងទេ? គេងមិនលក់មែនទេ? ត្រូវការអោយខ្ញុំធ្វើទឹកស៊ុបអោយទេ?»អ៊ំ Mu សួរទៅនាង
«គេងមិនលក់ពិតមែន បើសិនអាចអ៊ំធ្វើអោយខ្ញុំមួយចានមក»នាងរាងម៉ួម៉ៅបន្តិចពេលគេងមិនលក់បែបនេះ
«បាទ »រួចអ៊ំ Mu ក៏ដើរតិចៗមកជិត Jimin បន្ទាប់ពីនាងបិទទ្វារបន្ទប់បាត់
«លោកប្រុស អ្នកនាងថាចង់ហុតទឹកស៊ុប»
«ខ្ញុំនឹងធ្វើឥលូវនេះ នាងមាននិយាយទេថាចង់ញ៊ាំស៊ុបប្រភេទម៉េចទេ?»Jimin ក្នុងឈុតអៀមចុងភៅ ដៃម្ខាងកាន់កំបិត ដៃម្ខាងទៀតកាន់បន្លែ
«គាត់មិនបានប្រាប់ផង ប៉ុន្តែអ្នកនាងមើលទៅដូចជាគេងមិនលក់ទេចឹងអាចធ្វើស៊ុបបំប៉នអោយគាត់ហូបបាន»
«ចឹងក្នុងផ្ទះមានគ្រៀងគ្រៅអីទេ?»
«អឺដូចជាមានតែគ្រឿងសម្រាប់ធ្វើស៊ុបធម្មតាទេ គ្រឿងសម្រាប់ធ្វើស៊ុបបំប៉នដូចជាអស់ហើយ»
«ថ្ងៃស្អែកទៅទិញគ្រឿងមកអោយគ្រប់មក អ៊ីចេះវិញ ចាំខ្ញុំសរសេរក្រដាសមួយហើយទិញអោយច្រើនតាមហ្នឹងមក» Jimin ប្រញាប់ដាំទឹក
«បាទលោកប្រុស» អ៊ំ Mu រាងសប្បាយចិត្តព្រោះគាត់មានអារម្មណ៍ថាកាន់តែជិតស្និទ្ធនឹង Jimin ហើយ
«មួយទៀត ផ្ទះបាយគួរតែរៀបចំម្តងទៀត ស្អែកខ្ញុំហៅគេអោយមករៀបចំចឹងហើយក្រៅពីអាហារពេលព្រឹក អាហារពេលថ្ងៃយប់អីហ្នឹងក៏ទៅញ៊ាំនៅសណ្ឋារគារផ្កាយប្រាំទៅ» Jimin មានអារម្មណ៍ថាផ្ទះបាយនេះដូចជាពិបាកយកនេះយកនោះណាស់
«ទៅញ៊ាំខាងក្រៅ? ក្រែងលោកប្រុសថាមិនអោយអ្នកនាងចេញទៅណាមែនទេ? នេះ......»
«យូរៗចេញដើរលេងម្តងក៏មិនអីដែរ អ៊ំ Mu និយាយច្រើនម្លេះឥលូវ» Jimin ជ្រួញចិញ្ចើមបន្តិច
«ខ្ញុំខុសហើយលោកប្រុស តែខ្ញុំមានចម្ងល់មួយ បើសិនពួកយើងទៅញ៊ាំអីនៅខាងក្រៅមែន ពួកយើងគួរអង្គុយតុជាមួយអ្នកនាងដែរមែនទេ?ដូចជាមិនសមសោះ» អ៊ំ Mu សើចតិចៗ
«ហៅ Kang Yeri ទៅ ប្រាប់នាងផងថាកុំអោយយក Julie ទៅ»
«ខ្ញុំជាអ្នកតេប្រាប់មែនទេ?»
«ទុកអោយខ្ញុំជាអ្នកតេវិញ តិចទៀតអ៊ំយកស៊ុបអោយនាងទៅ» គេបង់បន្លែតិចៗចូលក្នុងទឹកកំពុងពុះ ។ មួយសន្ទុះក្រោយមកពេលអ៊ំ Mu យកទៅអោយនាងនៅខាងលើក៏ឃើញថានាងគេងលក់បាត់ទៅហើយ រួចក៏ប្រញាប់យកចុះមកវិញ
«លោកប្រុស អ្នកនាងគេងលក់បាត់ទៅហើយ ចឹងស៊ុបនេះ...........»
«អ៊ំញ៊ាំទៅ ធ្វើលើកទីមួយ អ៊ំសាកភ្លក្សមើល» Jimin និយាយក្នុងន័យបញ្ជា
«ខ្ញុំចំណាស់នេះទៅហើយ ញ៊ាំស៊ុបបំប៉នបែបនេះមិនសមទេហី?»
«មានអីមិនល្អ ញ៊ាំទៅ ហើយប្រាប់ខ្ញុំពីរសជាតិរបស់វា»Jimin ទាញគាត់ទៅអង្គុយនៅកៅអីមិនអោយគាត់ប្រកែកបាន
«រសជាតិនេះ.......ដូចជាប្លែកៗតែមិនដឹងថាប្លែកត្រង់ណា»
«ប្លែកយ៉ាងម៉េចទៅ? មិនផ្អែមមែនទេ» Jimin យកស្លាបព្រាមកដួសហុតដែរ
«មិនផ្អែមមែន »គាត់និយាយមិនចេញមិនដឹងថាគួរនិយាយយ៉ាងម៉េចអោយត្រូវ
«យប់នេះប៉ុណ្ណឹងសិនចុះ សល់ប៉ុន្មានអ៊ំញ៊ាំអោយអស់ទៅ» Jimin មិនសូវញ៊ាំស៊ុបបែបនេះក៏គិតថាវាខ្វះស្ករ
«ញ៊ាំ....ញ៊ាំអោយអស់មែនទេ?» អ៊ំ Mu ភ័យខ្លួនខ្លាចថាផឹកហើយអាចនឹងឈាមច្រមុះ ព្រោះល្វីងពេក
«រឺក៏អ៊ំខ្លាចល្វីង? មិនដាក់ស្ករញ៊ាំមិនកើត?»គេសម្លឹងគាត់មិនដាក់ភ្នែក
«មិនមែនទេ ខ្ញុំនឹងញ៊ាំឥលូវនេះលោកប្រុសទៅបន្ទប់សម្រាកចុះ» គាត់មិនដឹងនិយាយអីទៀតមានតែសម្របតាមគេ
ព្រឹកឡើង Yeona ងើបឡើងក៏ត្រូវហៅអោយទៅញ៊ាំបាយនៅក្រោមទៀត ពេលឃើញម្ហូបពេញលើតុហូរហៀរបែបនេះនាងក៏មិនដឹងថាគួរសួររឺក៏អត់
«អ៊ំ Mu ម្សិលមិញអ៊ំថាកូនប្រុសអ៊ំរកបានសង្សារួចអ៊ំធ្វើម្ហូបឡើងមួយតុ ចុះថ្ងៃនេម៉េចក៏ធ្វើច្រើនបែបនេះទៀតហើយ?»
«អឺថ្ងៃនេះ ថ្ងៃនេះកូនស្រីខ្ញុំរកបានសង្សាម្តង ខ្ញុំក៏ធ្វើម្ហូបច្រើនទៅកុំអោយថាស្រលាញ់កូនមិនស្មើគ្នា» គាត់អេះក្បាលតិចៗព្រោះមិនសូវពូកែកុហក
«កូនប្រុសមួយស្រីមួយមែនទេ? គ្រួសារអ៊ំប្រហែលជាកក់ក្តៅណាស់ហើយ»នាងនិយាយទាំងច្រណែនតិចៗ
«បាទ អ្នកនាងសាកភ្លក្សមើលទៅ រសជាតិយ៉ាងម៉េចដែរ គ្រាន់បើជាងម្សិលមិញទេ?»
«ខ្ញុំភ្លក្សមើលចឹង» នាងញ៊ាំទឹកហើយទើបចាប់ផ្តើមញ៊ាំ
«គ្រាន់បើ រាងគ្រាន់ជាងម្សិលមិញ» នាងទំពារបណ្តើរនិយាយបណ្តើរ
«ចុះមានអីត្រូវកែលម្អទេ?ព្រោះអនាគតត្រូវធ្វើអោយកូនប្រសារញ៊ាំ»
«ផ្អែមពេកហើយ ផ្អែមបែបនេះធ្វើអោយបាត់បង់រសជាតិដើមហើយ» នាងគិតបន្តិចហើយផ្តល់យោបល់ខ្លះៗ
«ផ្អែមពេក» អ៊ំ Mu និយាយម្តងទៀតច្បាស់ៗអោយអ្នកដែលនៅក្នុងទូរសព្ទនោះលឺ ឯអ៊ំ Chou ឃើញប្លែកៗបែបនោះក៏មកជិតអ៊ំ Mu
«អ៊ំ Mu ក្រែងលោកថាមានតែកូនប្រុសរៀនថ្នាក់បឋមតើហី? លោកមានកូនស្រីតាំងពីពេលណាមក?»
«ខ្ញុំ.......... រឿងក្នុងផ្ទះខ្ញុំនាងខ្វល់ធ្វើអី? លួចស្រលាញ់ខ្ញុំមែនទេ?» អ៊ំ Mu មិនដឹងថាម៉េចមានតែនិយាយចឹង
«ម៉េចនឹងអាចនោះ........» អ៊ំ Chou មិននឹកស្មានថាដល់ចំណាស់នេះហើយអ៊ំ Mu នៅនិយាយបែបនោះចេញមកបាន.........
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...