Part 13

1.9K 88 10
                                    

Yeri ក្រោយពីត្រូវ Yeona ដេញចេញមកក្រៅហើយ នាងក៏ឡើងទៅអង្គុយលើឡានទាំងក្តៅក្រហាយក្នុងចិត្ត ឯ Julie ក៏ប្រញាប់ដើរតាមក្រោយនាងមកលើឡាន
«Yeri ahh មិនបាច់ទៅខ្វល់ជាមួយនាងនោះទៀតទេ នាងនោះមិនយល់សាច់ការអីសោះ»Julie មកនិយាយអិចអូចក្បែរត្រចៀកនាង
«ឯងគិតថាខ្ញុំខឹងនឹង Yeona? ឯងមិនដឹងពិតមែនថាហេតុអីបានជាខ្ញុំខឹង?»
«បើមិនមែនខឹងនាងនោះអោយខឹងអ្នកណា.....?»
«ខ្ញុំខឹងឯងហ្នឹងហើយ នៅ Seoul អ្នកណាមិនដឹងថាក្រុមហ៊ុន Kim ប្រែទៅជាយ៉ាងណា ហើយឯងនៅនិយាយមុខនាងថានាងគ្មានការអប់រំទៀត រឺក៏ឯងមិនដឹងទេថានាងគ្មានម៉ាក់ប៉ាទៀតទេ ?!»
«Yeri គ្រាន់តែខ្ញុំនិយាយបែបនេះក៏ឯងខឹងនឹងខ្ញុំដែរមែនទេ? ខ្ញុំធ្វើទាំងអស់នេះដើម្បីតែឯងតើ » Julie ទៅនិយាយប៉េបដាក់ Yeri
«ខ្ញុំត្រូវការឯងអោយមកធ្វើដើម្បីខ្ញុំ?» Yeri ខឹងចង់ផ្ទុះទៅហើយ
«បានហើយៗ ខ្ញុំដឹងហើយ លើកក្រោយខ្ញុំមិននិយាយអីច្រើនទៀតទេ »
«អ្នកនាង ខាងមុខនោះជាឡានរបស់លោក Oh Jihoon មែនទេ? គាត់ក៏មកមើលអ្នកនាង Kim ដែរ?» អ្នកបើកឡានផ្ទាល់ខ្លួននាងចង្អុលទៅឡានដែលឈប់នៅខាងមុខ
«ជាឡានរបស់ Jihoon ពិតមែន ! Kim Yeona និង Jihoon មានទំនាក់ទំនងជិតស្និទ្ធមែនទេទើបគេមកមើលនាង?» Julie មើលបន្តិចក៏ដឹងថាជាឡានគេ ឯ Yeri សម្លក់បុរសដែលចុះពីឡាននោះថ្មែរ ថ្ងៃនេះគេតែងខ្លួនសាមញ្ញបំផុត មិនសមជាគេសោះ
«Yeri ahh ក្រែងថា Jihoon មិនចូលចិត្តខ្វល់រឿងបែបនេះហី? ម៉េចក៏គេបន្ទាបខ្លួនមកទីនេះដើម្បីមើលនាងនោះ?»
«មិនបាននិយាយឯងដាច់ខ្យល់មែនទេ? បើកឡានទៅ MK mall !»Yeri ពេលនេះខឹងកាន់តែខ្លាំង
«បាទ » អ្នកបើកឡានលឺហើយក៏ប្រញាប់រៀបចំចេញដំណើរកុំអោយទើសចិត្តនាង
[នៅក្នុងប៉ុស្តឹ៍ប៉ូលីស ]
«ម៉េចក៏ជាលោក?» Yeona ហាក់មិនសប្បាយចិត្តពេលដែលមានវត្តមាន Jihoon ទៅដល់
«មិនមែនជា Park Jimin នាងមិនសប្បាយចិត្តមែនទេ?» Jihoon និយាយទាំងដាក់ដៃម្ខាងចូលហោប៉ៅ
«មិនមែនទេ តែលោកមិនគួរមកកន្លែងបែបនេះទេ លោកអត់ការងារធ្វើមែនទេ?» Yeona ជ្រួញចិញ្ចើម
«អត់ការងារធ្វើមែនហ្នឹងណា ព្រោះតែគ្មានអីធ្វើទើបប្រញាប់មករកនាង ព្រោះប៉ុន្មានថ្ងៃនេះម្នាក់នោះអារម្មណ៍មិនល្អសោះ ទើបខ្ញុំមិនចង់នៅជាមួយមនុស្សបែបនោះមានតែមករកនាង » គេមកអង្គុយជិតនាង
«ម្នាក់នោះ?....»
«Park Jimin ។ តាំងពីថ្ងៃដែលនាងមានរឿងនោះមក Jimin ដូចមនុស្សឆ្កួតចឹង បើកប្រជុំគ្រប់ពេលគ្រប់វេលា បុគ្គលិកឡើងលែងចង់ធ្វើការហើយ»
«ប្រហែលជាគេមិនទាន់បាត់ខឹងនឹងខ្ញុំទេ......»
«បាត់ខឹង? នាងនៅមិនយល់អ្វីដែលខ្ញុំនិយាយទៀត?»
«បើមិនចឹងជាអីវិញ?»
«អឹម អាចថាមិនទាន់បាត់ខឹងនឹងនាងមែន ព្រោះនាងយកជីវិតមកលេងសើចបែបនោះមិនល្អសោះ»
«លោកចង់យ៉ាងម៉េចអោយប្រាកដ? ចង់មកប្រដៅខ្ញុំមែនទេ?»
«ប្រាកដជាមិនមែនហើយ ។ Kim Yeona នាងចង់ចេញទៅឥលូវរឺអត់? បើចង់ខ្ញុំអាចនាំនាងទៅបាន»
«លោក Park អោយលោកមកយកខ្ញុំទៅមែនទេ?» Yeona ចាប់ផ្តើមភ័យតិចៗ
«មិនមែនទេ គឺខ្ញុំជាអ្នកចង់យកនាងទៅ »Jihoon ក្រវីក្បាលតិចៗ
«ឥលូវ សួរថាទៅរឺក៏អត់? ចេញពីកន្លែងដែលនាងមិនគួរនៅនេះ » Jihoon ស្រាប់តែមកសម្លឹងចំភ្នែកនាងក្នុងចម្ងាយជិតបំផុតប៊ិះនឹងដល់មុខនាង ឯ Yeona ឡើងព្រឺសម្បុរពេលគេធ្វើបែបនេះ
«អឹម? ទៅក៏អត់? ខ្ញុំនាំនាងទៅ » គេនៅមិនឈប់ពង្រាយមន្តស្នេហ៍ដាក់នាងទៀត Yeona នាងដឹងថាប្រុសម្នាក់នេះសង្ហាមែន តែពេលនាងនឹងឃើញរូបភាពដែល Jimin ខឹងនឹងនាង ធ្វើអោយនាងអត់មិនបាននឹងរុញស្មាគេចេញបន្តិច
«អរគុណបំណងល្អរបស់លោកហើយ តែខ្ញុំមិនចង់ទៅណាទាំងអស់ »
«មែនរឺ? នៅទីនេះមានអីល្អទៅ? » គេនៅបន្តមកចាប់ដៃទន់ល្មើយរបស់នាង
«លែងដៃ! រឿងរបស់ខ្ញុំលោកកុំចេះដឹង!» Yeona ក្រលាស់ដៃគេចេញ ឯ Jihoon ស្រាប់តែមានអារម្មណ៍ថាស្តាយមិនបានប៉ះដៃទន់ល្មើយដូចសំឡីនោះយូរបន្តិច
«ខ្ញុំមិនចង់អោយមានគេយល់ច្រលំទេ លោកឆាប់ទៅៗ»
«ខ្លាច Park Jimin យល់ច្រលំមែនទេ? ខ្ញុំគ្រាន់តែលេងសើចជាមួយនាងតើ!» Jihoon ញាក់ស្មាបន្តិច
«ខ្ញុំមិនចូលចិត្តលេងបែបនេះទេ » នាងចាប់ផ្តើមខិតខ្លួនចេញពីគេ
«ហេតុអី? ដោយសារនាងជាស្រីរបស់ Jimin មែនទេ ទើបមិនចូលចិត្តលេងបែបនេះ?»
«ទោះខ្ញុំមិនមែនជាស្រីរបស់គេក៏ខ្ញុំមិនចូលចិត្តបែបនេះដែរ នេះបង្ហាញពីការគោរពរបស់បុរសចំពោះស្ត្រី រឺក៏លោកដើរតាមផ្លូវឃើញអ្នកណាចាប់ដៃអ្នកនោះ?»
«ខ្ញុំមិនមែនចេះតែចាប់ដៃគេផ្តេសផ្តាសទេ ទាល់តែមនុស្សដែលខ្ញុំចង់ចាប់ណាស់ »គេងើបឈរ ជ្រែកហោប៉ៅដៃម្ខាង
«លោក....»
«ម្យ៉ាងទៀត នាងជាអ្នកអង្អែលស្មាខ្ញុំមុន ទើបខ្ញុំចាប់ដៃនាង តា៎មានទៅមានមកហើយត្រូវទេ?» Jihoon និយាយតិចៗជិតត្រចៀកនាង
«ខ្ញុំមិនបានអង្អែលទេ ខ្ញុំរុញតើ ! ទ្វារនៅខាងនោះ អញ្ជើញលោកចេញពីទីនេះ!» Yeona សម្លក់គេបន្តិចក៏ដកភ្នែកទៅសម្លឹងអីផ្សេងទៅ

គំនុំស្នេហ៍Where stories live. Discover now