បន្ទាប់ពីពិនត្យផ្ទៃពោះរួច គ្រូពេទ្យក៏ប្រាប់ទៅនាងថាកូនក្នុងពោះនាងគ្មានបញ្ហាអីទេ តែនាងបែរជាមិនជឿទៅវិញ......
«គ្រូពេទ្យ! លោកពិនិត្យខុសទេហី? ខ្ញុំដួលមិញខ្លាំងណាស់ណា ម៉េចក៏កូនក្នុងពោះខ្ញុំគ្មានបញ្ហាអី?»
«អ្នកនាង Choi ទារកក្នុងពោះម្តាយគឺមានរបាំងការពារច្រើនស្រទាប់ណាស់ ទោះបីដួលហើយអាចនឹងរលូតកូនមែនតែមនុស្សម្នាក់ៗក៏មិនមែនចឹងទាំងអស់ឯណា វាអាស្រ័យទៅលើសុខភាពរបស់អ្នកម្តាយទៅវិញទេ»
«ចុះមានរឿងអីដែលធ្វើហើយនឹងរលូតកូននោះ?»
«អ្នកនាង Choi នេះ...... អ្នកនាងមិនចង់បានកូនក្នុងផ្ទៃនេះទេ? បើសិនជាចឹងមែន គ្រាន់តែវះកាត់យកកូនចេញទៅបានហើយ» គ្រូពេទ្យឆ្ងល់នឹងនាងម៉េចក៏ចង់បែបនេះ
«ខ្ញុំមិនបានចង់យកកូនចេញទេ! គឺ.... គឺខ្ញុំចង់អោយលោកចេញក្រដាសមួយ របៀបថាពេលកំពុងមានផ្ទៃពោះហាមមិនអោយធ្វើអីខ្លះ ស្រួលខ្ញុំការពារខ្លួនឯង»នាងប្រញាប់លេបសម្តីវិញ ខ្លាចថាគ្រូពេទ្យនេះនឹងយកទៅប្រាប់ Jimin
«អឺរឿងនេះ អ្នកនាង Choi មិនបាច់បារម្ភទេ ព្រោះសុខភាពអ្នកនាងល្អណាស់»
«តែ.......»
«អ្នកនាង Choi មិញនេះលោក Park ទូរសព្ទមកថាបើអ្នកនាងអស់អីហើយអោយប្រញាប់ជូនអ្នកនាងទៅសម្រាកនៅផ្ទះវិញ» អ្នកបើកឡានម្នាក់បើកទ្វារមកហៅនាង
«លោកមិនឃើញខ្ញុំកំពុងតែរវល់ទេហី? ប្រញាប់ល្ហន់ទៅណា!?»នាងស្រែកទៅវិញមិនទុកមុខអោយ ឯអ្នកបើកឡាននោះក៏គ្មានអារម្មណ៍ល្អអីនឹងនាងប៉ុន្មានដែរ..
បន្ទាប់ពីចេញពីមន្ទីរពេទ្យ Yuni មុខមិនសូវស្រស់ទេ នាងឆ្ងល់ថាខ្លួនឯងដួលធ្ងន់បែបនេះហើយម៉េចកូននាងនៅមិនអីទៀត ដំបូងគិតថាបានមួលបង្កាច់ Yeona ថាធ្វើអោយរលូតកូននាង ហើយកូនជាមួយ Jaehyun ក៏បាត់ទៅតាមនោះដែរ តែឥលូវម៉េចក៏រឿងទៅជាបែបនេះទៅវិញ......
«អ្នកនាង Choi អញ្ជើញចុះ ខ្ញុំត្រូវទៅទទួលលោក Park ទៀត» អ្នកបើកឡានក៏ឈប់នៅពីមុខផ្ទះនាង
«បង Jimin នៅឯណា? គាត់ផឹកស្រាមែនទេបានជាលោកត្រូវទៅទទួលគាត់?»
«លោក Park នៅក្លឹប សូមអ្នកនាងចុះឥលូវនេះ ខ្ញុំប្រញាប់ទៅទទួលគាត់» ដំបូងនាងក៏មិនចង់ចុះដែរតែអ្នកបើកឡានបានលើកដៃលាឡើងក្នុងន័យចង់អោយនាងចុះទៅហើយ
«ចុះបើខ្ញុំមិនចុះយ៉ាងម៉េចវិញ? បើខ្ញុំមិនចុះលោកនឹងលើកទម្លាក់ខ្ញុំពីលើឡានមែនទេ?» នាងមានចេតនាសួរទៅគេបែបនេះ
«អត់ទេ គ្រាន់ថាបើធ្វើអោយខាតពេលលោក Park គាត់នឹងមិនលើកលែងអោយអ្នកនាងទេ»
«ខ្ញុំជាអនាគតប្រពន្ធរបស់បងJimin !ហើយកំពុងពរពោះកូនរបស់គាត់ទៀត !លោកថាគាត់មិនលើកលែងអោយខ្ញុំ?»
«សូមអ្នកនាង Choi កុំបង្ករឿងនៅពេលនេះ លោក Park មានរឿងសំខាន់ត្រូវធ្វើច្រើនណាស់ បើអ្នកនាងមិនចុះទេ ខ្ញុំមានតែ Call ទៅលោក Park ហើយ»អ្នកបើកឡានទ្រាំសឹងមិនចង់បាន
«អាឆ្កែបម្រើនេះ!» នាងដាក់មួយម៉ាត់នេះហើយក៏ចុះពីលើឡានទាំងមិនចង់ ឯអ្នកបើកឡានក៏ប្រញាប់បើកចេញពីទីនោះមិនអោយយឺតសូម្បីមួយនាទី
«ឆ្កែបម្រើផ្ទះនោះខ្លាំងដៃណាស់ មិនដឹងថាចិញ្ចឹមរបៀបម៉េចទេបានទៅជាបែបនេះអស់!» នាងនិយាយជ្រួញចិញ្ចើម
«Yuni »សម្លេងមនុស្សប្រុសម្នាក់បានបន្លឺរួចនាងក៏ធ្លាក់ទៅក្នុងរង្វង់ដៃដ៏កក់ក្តៅនោះ
«លែងខ្ញុំ! លោកដឹងទេថាលោកកំពុងធ្វើអី? នេះជាផ្ទះខ្ញុំណា!»Yuni និយាយតិចៗខ្លាចអ្នកជិតនោះលឺ
«បងប្រាកដជាដឹងហើយ បងលឺហើយថាអូនមានកូន ហើយជាកូនរបស់ពួកយើងទៀតផង» Jaehyun អោបនាងជាប់
«អ្នកណាថាជាកូនរបស់លោកនោះ? អាចជាកូនរបស់បង Jimin ក៏ថាបាន»នាងសម្លក់ទៅគេមិនដាក់ភ្នែក
«តែ50% ទៀតអាចជាកូនរបស់បងនិងអូនណា ចង់បានរង្វាន់អី? ថ្ងៃស្អែកនាំអូនទៅ Shopping ល្អទេ?»
«Park Jaehyun ខ្ញុំមិនចង់ទុកកូននេះទេ ខ្ញុំចង់យកវាចេញ» ទោះលឺថាបាន Shopping នាងសប្បាយចិត្តមែនពិតតែក៏ត្រូវនិយាយរឿងនេះចេញមក
«ហេតុអី? Yuni អូនដឹងទេថាអូនកំពុងនិយាយអី?»Jaehyun ចាប់ផ្តើមក្រេវក្រោធ
«ខ្ញុំម៉េចនឹងអាចមិនដឹងនោះ ទោះកូននេះអាចជាកូនរបស់បង Jimin តែវាក៏អាចជាកូនរបស់លោកដែរ ខ្ញុំមិនចង់អោយគេដឹងថាកូននេះកើតចេញមកមិនមែនជារបស់គេទេ បើសិនគេដឹងតើខ្ញុំនឹងទៅជាយ៉ាងណា? ក្រុមហ៊ុនរបស់ខ្ញុំនឹងធ្លាក់ខ្លួនថ្នាក់ណា?»
«បងមិនព្រមទេ រឿងអីក៏បងអាចតាមអូនបានដែរ តែមិនមែនរឿងនេះទេ»
«Park Jaehyun! បើលោកចង់បានកូនយើងអាចនិយាយគ្នាថ្ងៃក្រោយបានតែមិនមែនពេលនេះទេ ! បើខ្ញុំមិនទាន់បានរៀបការជាមួយបង Jimin ទេរឿងគ្រប់យ៉ាងវាមិនទាន់ដើរបានរលូនទេ!» Jaehyun ច្របាច់ដៃនាងណែន និយាយក្នុងន័យព្រមាននាង
«លោកចង់យ៉ាងម៉េចហ្នឹង? Jaehyun លោកកំពុងតែគម្រាមខ្ញុំមែនទេ?ហឹម?»Yuni ខឹងខ្លាំងសឹងទប់អារម្មណ៍លែងជាប់ហើយ
«បងចង់បានកូននេះ ចឹងហើយអូនដាច់ខាតត្រូវតែរក្សាកូននេះ»
«ខ្ញុំមិនទុកទេ»
«អូនត្រូវតែទុក បើសិនកូនក្នុងពោះអូនមានបញ្ហាអី បងនឹងប្រកាសប្រាប់គ្រប់គ្នាអោយដឹងពីទំនាក់ទំនងពួកយើង» គេប្រលែងដៃនាង សម្លឹងទៅនាងមិនដាក់ភ្នែក
«លោកឆ្កួតហើយមែនទេ? ក្រែងលោកថាធ្វើត្រឹមប្រុសស្នេហ៍ខ្ញុំតើ ម៉េចឥលូវមកទាក់ទងដល់កូនក្នុងពោះនេះទៀត?!»
«តែពេលនេះបងប្តូរគំនិតហើយ បងចង់បានកូនរបស់ពួកយើង បងមិនអនុញ្ញាតអោយអូនធ្វើបាបកូនរបស់ពួកយើងទេ!»...
យប់ឡើង Yeona ផ្តេកខ្លួនលើគ្រែសម្លឹងទៅបង្អួចទាំងឈឺទ្រូងស្ទើរប្រេះ តាំងពីរលូតកូនលើកមុននោះមក អោយតែលឺគេនិយាយពីរឿងមានកូនអីនេះគឺនាងទ្រាំមិនបានតែម្តង ជាពិសេសពេលនាងលឺថា Choi Yuni មានកូននោះមកគឺនាងសឹងតែឈរមិននឹងខ្លួនទៅហើយ......
ផាំង! ទ្វារបានបើកដោយ Jimin ដែលក្លិនស្រាស្រោបខ្លួន បន្ទាប់ពីទុកអាវក្រៅលើសាឡុងហើយគេក៏ដើរចូលបន្ទប់ទឹក មួយសន្ទុះមកក៏មានសម្លេងបើកទឹកបន្លឺពីបន្ទប់ទឹកមក Yeona មិនហ៊ានងាកទៅមើលទេ នាងដឹងថាគេនៅក្នុងនោះ ហើយនាងក៏មិនដឹងថានឹងមានអ្វីកើតឡើងនៅពេលបន្ទាប់ព្រោះតាំងពីនាងរលូតកូនលើកនោះមកគេមិនដែលបានប៉ះពាល់នាងទៀតទេ ។ បន្តិចក្រោយមក សម្រឹបជើងដើរចេញពីបន្ទប់ទឹកក៏លេចឡើងហើយពូកក៏រាងធ្ងន់បន្តិចដោយគេដាក់ខ្លួនមកជិតៗនាង Yeona ចាប់ផ្តើមភ័យតែម្តង....
«មិនទាន់គេងទេ? ម៉េចក៏មិនទាន់គេង?» គេសួរទៅនាងទាំងសម្លេងស្អកៗ
«ខ្ញុំគេងមិនលក់» នាងឆ្លើយនិងញ័រខ្លួនតិចៗ
«គេងមិនលក់? នៅចាំខ្ញុំមែនទេ?» គេលូកដៃទៅក្រសោបចង្កេះនាង
«ខ្ញុំ... មិន.. មិនបានចាំលោកទេ»
«ហឹស មាត់ផ្សេងចិត្តផ្សឹង ចង់អោយខ្ញុំហៅគ្រូពេទ្យមកចាក់ថ្នាំអោយគេងលក់មែនទេ?» Jimin បិទភ្នែកនិងខិតខ្លួនទៅជិតនាងថែមទៀត
«អត់ អត់ទេ ខ្ញុំមិនអីទេ មិនត្រូវការទេចាស » នាងខ្លាចហើយអារឿងអោយគ្រូពេទ្យមកចាក់ថ្នាំកន្លះខែជាប់គ្នានោះ
«មិនអីទេ? មើលទៅមិនមែនបែបនោះទេ ម៉េចក៏មិននិយាយត្រង់មក?»
«លោកស្រវឹងមែនទេ?» នាងសួរទៅគេទាំងស្ទាក់ស្ទើរ
«អឹម ស្រវឹងហើយ» គេសើចចុងមាត់បន្តិច ឯ Yeona ក៏ដឹងច្បាស់ដែរថាគេស្រវឹងព្រោះគេម៉េចនឹងអាចទំនេរមកដេញដោលនាងបែបនេះនោះ
«ខ្ញុំត្រូវការនាង...... បែរមកនេះ មើលមកខ្ញុំ»Jimin ខាំត្រចៀកនាងនិងទាញមុខនាងអោយសម្លឹងមកគេ
«លោក Park....» នាងឡើងរឹងខ្លួនស្របពេលដែលគេខាំនាងបន្តិចនោះ
«ហៅខ្ញុំ Jimin... ហៅលោក Park មិនសាកសមនឹងកាលៈទេសៈពេលនេះទេ....»Part 33 coming soon ♥️🥀✨
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...