Yeona ទាល់តែជិតភ្លឺទើបនាងបានសម្រាក គេធ្វើបាបនាងពេញមួយយប់ ព្រឹកឡើងនៅតែងើបរួចបានធម្មតា ។ ដាក់នាងអោយគេងបានស្រួលបួលហើយក៏ដើរចុះមកក្រោមតិចៗខ្លាចនាងភ្ញាក់ ។
«លោកប្រុស មកធ្វើអាហារពេលព្រឹកអោយអ្នកនាងមែនទេ?» អ៊ំMu គាត់ឃើញគេចុះមកក៏ដឹងទៅហើយថាគេប្រុងនឹងធ្វើអី
«ចង់ធ្វើអាហារបែបប៉ូវកម្លាំងអោយនាង អ៊ំមានយោបល់អីទេ » គេយកអៀមពណ៌ខៀវមកចង់នឹងចង្កេះ
«លោកប្រុសកុំសួរខ្ញុំអី រឿងធ្វើម្ហូបខ្ញុំមិនដឹងច្រើនទេ »គាត់សើចតិចៗ«មួយរយៈនេះពិបាកអ៊ំច្រើនហើយ ចាំមានឲកាសអោយអ៊ំសម្រាកនាំអ៊ំ Chou ចេញដើរលេងម្តង » Jimin
«អឺ........»អ៊ំ Mu មិនដឹងតបថាម៉េច មិននឹកស្មានថាគេនិយាយត្រង់ៗបែបនេះ«អឹម? មិនស្រលាញ់អ៊ំ Chou ទេ ? ស្រលាញ់អ្នកផ្សេងមែនទេ ?»
«មិនស្រលាញ់អ្នកផ្សេងទេ តែChou ខ្ញុំរៀងចាប់អារម្មណ៍តិចៗដែរ........»
«ចាំមើលខ្ញុំរៀបចំអោយ»Jimin ថ្ងៃនេះអារម្មណ៍ល្អ និយាយច្រើនគ្រាន់បើ«បានសម្រាកល្អមែន តែចាំមើលរឿងរបស់អ្នកនាង Choi បញ្ចប់សិនចាំគិតទៀត » គាត់សើចតិចៗទាំងមិនសម
«ពាក់ព័ន្ធអីនឹងនាង?»
«អ្នកនាង Choi នៅបែបនេះ ខ្ញុំមិនហ៊ានទៅណាទេ ខ្លាចគាត់ធ្វើបាបអ្នកនាង Kim »
«Choi Yuni ស៊ីមនុស្សមែនទេបានចាំបាច់ខ្លាច?»
«អត់ទេ តែអ្នកនាង Kim គាត់ស្លូត ខ្ញុំខ្លាចថាគាត់នឹងត្រូវធ្វើបាប»អ៊ំ Mu ឆ្លើយតាមត្រង់តែម្តង«តែម្សិលមិញ Kim Yeona ដូចជាទះ Choi Yuni បីកំភ្លៀងណា»
«នោះមកអ្នកនាង Choi ធ្វើជ្រុលពេក បើគាត់មិនលើកដៃវៃ Chou ក៏អ្នកនាង Kim មិនខឹងដល់ថ្នាក់ហ្នឹងដែរ » អ៊ំ Mu ជួយបកស្រាយ
«ពេលហើយមានបានពិនិត្យមើលដៃនាងទេ ទះកំភ្លៀងគេក៏អាចឈឺដៃខ្លួនឯងដែរ » គេនិយាយបណ្តើររៀបចំគ្រឿងផ្សំបណ្តើរ
«លើកក្រោយខ្ញុំនឹងពិនិត្យមើល លោកប្រុសត្រូវការអោយខ្ញុំរកលេសសម្រាប់អាហារពេលព្រឹកនេះទៀតទេ?» ពេលច្បាស់ថា Jimin នៅខាង Yeona បែបនេះទើបគាត់រាងធូរទ្រូងបន្តិច
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...