សេះខ្មៅដែលគេនិយាយនេះគឺមានន័យថាបើប្រុសម្នាក់ហ្នឹងយល់ព្រមធ្វើជាសេះខ្មៅរបស់នារីម្នាក់ចឹងពេលដែលខាងស្រីលែងចង់ផឹកទៀត ស្រាដែលនៅសល់គឺខាងប្រុសនោះអ្នកផឹកទាល់តែអស់ ហើយបើសិនគេលេង Truth or dare ចឹងខាងប្រុសត្រូវត្រៀមខ្លួនទទួលពិន័យអោយហើយនៅពេលខាងស្រីមិនចង់។
«អេស Jihoon សម័យនេះហើយនៅលេងប្រើសេះខ្មៅទៀតហី?» Julie ចាប់ផ្តើមប្រចណ្ឌតិចៗ
«ខ្ញុំចង់លេង បើមិនចឹងទេនាងរកមួយដែរទៅ!»
«តែ.....ក្រែងថាKim Yeona ពូកែផឹកស្រាណាស់ហី?ដល់ថ្នាក់ផឹកឈ្នះ Kang Yeri ទៅហើយ ម៉េចក៏នៅចាំបាច់អោយJihoon ធ្វើជាសេះខ្មៅរបស់នាងទៀត?» Yuni ធ្វើពុតជានិយាយដូចមិនដឹងរឿង
«រឿងនេះគឺចឹងពិតមែន កាលនុងនាងផឹកឈ្នះហើយចុងក្រោយក៏ត្រូវ Jimin បីទៅបាត់ទៅ» Sungho គេនិយាយតាមត្រង់
«Jimin បីនាង?» Yuni ចាប់ផ្តើមខឹងព្រោះខ្លួនមិនធ្លាប់បាន Jimin បីទេ តែនាងនេះបែរជាមានឲកាសមុន
«ប្រាកដហើយ !»Julie និយាយបញ្ជោះអោយនាងកាន់តែខឹង
«ម៉េចក៏នាងនិយាយច្រើនម្លេះ?! ក្លឹបនេះជារបស់នាងមែនទេ!?បើតាមខ្ញុំដឹងជារបស់ Jihoon ទេ!»Yuni និយាយសម្លុត Julie
«នាងក៏ដឹងថាទីនេះជាកន្លែងខ្ញុំ ចឹងថ្ងៃនេះខ្ញុំថាម៉េចគឺចឹងហើយ យប់នេះខ្ញុំត្រូវតែធ្វើជាសេះខ្មៅរបស់ Yeona អោយបាន» Jihoon កម្របាននៅខាង Julie ម្តង
«នេះ.....»
«នាងធ្វើជាសេះខ្មៅរបស់ខ្ញុំទៅ ខ្ញុំបើកឡានមកមិនអាចផឹកស្រាបានទេ»Jimin និយាយទៅនាង
«អូនមែនទេ?.....បង Jimin......អូនផឹកស្រាមិនបានច្រើនទេ ម៉្យាងទៀតមានអ្នកណាអោយមនុស្សស្រីធ្វើសេះខ្មៅនោះ» នាងស្មានថាខ្លួនឯងស្តាប់ខុស
«មិនព្រមទេ?ធ្វើជាស្រីរបស់ខ្ញុំគ្រាន់តែផឹកស្រាក៏មិនចេះ?»Jimin ងាកទៅសម្លឹងនាងទាំងមុខមាំ
«អូន......»
«បើចឹងទៅហើយ»
«អូនយល់ព្រម អូនព្រមធ្វើជាសេះខ្មៅរបស់បង» នាងមិនដឹងធ្វើយ៉ាងម៉េចមានតែតាមចិត្តគេ
«Wow យប់នេះមានសេះខ្មៅជាមនុស្សស្រីទៀត លើកទីមួយហើយដែលមានបែបនេះ!»Jihoon និយាយទាំងក្នុងន័យចម្អក
«មិនងាយប្រទះមែនហ្នឹងណា តែក៏ត្រូវដែរព្រោះ Choi Yuni ចូលចិត្តធ្វើអីខុសគេ»Julie និយាយទាំងសើច
«នាងចង់បានន័យថាម៉េច!? និយាយស្រួលបួលតិចទៅ !»Yuni ដឹងថា Julie កំពុងចម្អកអោយខ្លួន
«ពួកនាងរញេរញៃអី?! មួយកែវនេះបានផឹកអត់ហ្នឹង!»Sungho និយាយទាំងធុញទ្រាន់
«ផឹក!យើងផឹកពីរកែវ Yuniក៏ពីរកែវដែរ»រួច Jihoonក៏យកកែវស្រារបស់ Yeona មកក្រេបជំនួស ឯYuniលឺគេនិយាយបែបនេះទោះមិនចង់ក៏ត្រូវតែទ្រាំផឹកដែរ ទោះថានាងពូកែផឹកគ្រាន់បើតែបើប្រៀបជាមួយអ្នកក្នុងបន្ទប់នេះគឺនាងមិនទាន់ដល់គេនៅឡើយទេ
«កែវទីពីរនេះគឺផឹកដើម្បីមិត្តភាពគ្នាយើង !»Sungho ចាប់ផ្តើមនាំផឹកទៀត ឯYuni លឺបែបនេះសឹងតែទ្រាំមិនបាន ពេល Yeona ឃើញ Jihoon ផឹកមួយកែវទៅមួយកែវបែបនេះក៏មានអារម្មណ៍មិនល្អសោះ
«តាមពិតលោកមិនបាច់ធ្វើជាសេះខ្មៅរបស់ខ្ញុំទេ ខ្ញុំអាចផឹកខ្លួនឯងបាន»
«ចង់ដូចលើកមុនមែនទេ? ខ្ញុំមិនមែនសំណាងដូច Jimin ទេណា ខ្ញុំអាចនឹងដាច់ខ្យល់ភ្លាមៗក្នុងឡាន!» Jihoon និយាយសើចតិចៗ
«លើកមុន.......» នាងនិយាយប៉ុណ្ណេះក៏ក្តាប់ដៃណែន នាងនឹកឃើញរឿងដែលកើតឡើងនោះ.....
«សុំទោស ខ្ញុំគ្មានចេតនារំលឹករឿងនោះទេ» Jihoonទីបំផុតក៏ដឹងថាគេនិយាយខុស
«មិនអីទេ រឿងអតីតកាលមិនបាច់ខ្វល់ទៀតទេ» នាងខំប្រឹងសើចទាំងគ្រាំក្នុងចិត្ត
«Oh Jihoonស្រលាញ់ Kim Yeona មែនទេ? មើលចុះពួកគេផ្អែមល្ហែមនឹងគ្នាដល់ហើយ» Yuni មកនិយាយក្បែរត្រចៀក Jimin ឯ Jimin ក៏មិនមែនភ្លើដែរគេដឹងរឿងនេះតាំងពីយូរហើយ ឯYeona នាងក្រលាសភ្នែកទៅក៏ប៉ះនឹងក្រសែភ្ណេក Jimin ដែលសម្លឹងមកនាង នាងក៏អោនមុខចុះហើយគិតថាម៉េចក៏គេមើលខ្លួនមិនមើលអនាគតប្រពន្ធរបស់គេ.............
ពេលផឹកស្រវឹងតិចៗហើយ ពួកគេក៏ចាប់ផ្តើមនាំគ្នាលេងហ្គេម
«Wow អ្នកចាញ់មុនគេគឺ Choi Yuni ម៉ោះ នាង! យក Truth or dare?!» Julie និយាយទាំងសប្បាយចិត្ត
«ប្រាកដជា Truth ហើយ សួរមកអីក៏ខ្ញុំឆ្លើយតាមត្រង់ដែរ!»
«ចឹងអោយអ្នកណាជាអ្នកសួរទៅ? Yeri? ឯងសួរទៅ»Julie ងាកមកសម្លឹង Yeri
«យើង? ឯងសួរទៅ»Yeri មិនចង់ដឹងអីពី Yuni ទេ
«ចឹងក៏បាន ខ្ញុំសួរហើយណា នៅមង្គលការរបស់ Kim Sena នោះឯងធ្វើពុតជាដួលរឺក៏ដួលមែនទែន?» គ្រាន់តែលឺភ្លាម Yuni ចាប់ផ្តើមស្លេកមិនហ៊ានឆ្លើយ នាងស្មានថាគេសួរនាងពីរឿងស្នេហាអីស្រួលនិយាយបញ្ឆិតបញ្ឆៀងទៅ Jimin ស្រាប់តែគេមកសួរនាងបែបនេះ
«ម៉េចក៏មិនឆ្លើយ? ក្រែងថានិយាយតាមត្រង់ហី? ម៉េចមិនឆ្លើយ?» Yeri សួរទាំងមិនពេញចិត្ត
«អឺ.......ពេលនោះមិនមែនដួលលេងៗទេ មកពីសំពត់វែងពេកទើបដើរទៅដួល»Yuniមុខក្រាស់និយាយកុហក តែក្នុងបន្ទប់នេះគឺគ្មានអ្នកជឿនាងទេ
«Choi Yuni នាងយ៉ាងម៉េចហ្នឹង បើលេងមិនកើតមិនបាច់លេងទេ គ្រប់គ្នាដឹងទៅហើយថានាងនិយាយកុហក នាងធ្វើចឹងអោយគេមានអារម្មណ៍លេងយ៉ាងម៉េចទៀត?»Julie និយាយទាំងធុញទ្រាន់
«ខ្ញុំមិនបាននិយាយកុហកទេ បើអ្នកទាំងអស់គ្នាមិនជឿក៏តាមចិត្ត»Yuni ខ្លាចបាក់មុខខ្លួន
«ម៉ោះៗ លេងតទៀត Julie លើកក្រោយកុំសួរសំណួរចាក់ដោតបែបនេះអី?!» Nam Junwoo ជួយសម្រួលបរិយាកាស
«លេងអាចាក់ដោតហ្នឹងហើយទើបសប្បាយ »Sungho គេចូលចិត្តចឹងៗ រួចពួកគេក៏បង្វិលដបតទៀត ស្រាប់តែចំYeona
«ខ្ញុំយក Truth» នាងឆ្លើយមិនចាំបាច់គេសួរ
«កុំសួរអីត្រប៉ែរលត សួរធម្មតាឆាប់ចប់ទៅ»Yeri ងាកទៅនិយាយតិចៗដាក់Julie
«នេះគ្រាន់ជាហ្គេមតើ ! ម៉ោះ អ្នកដែលនាងស្រលាញ់ត្រកូល Park មែនទេ? បើនាងមិនឆ្លើយតាមត្រង់ទេ ជីវិតនាងនឹងនៅមិនសុខទេ!»Julie មិនស្តាប់ Yeri បែរសួរសំណួរបែបនេះ
«នាងសួរស្អីហ្នឹង! បើចឹងដដែលនិយាយថាម្នាក់នោះជាបង Jimin តែម្តងទៅ! នាងចូលចិត្តបង្ករឿងម្លេះ!»Yuni ខឹងឆេវពេលលឺសំណួរបែបនេះ
«នេះជាហ្គេម! បើនាងមិនលេងក៏ហីទៅ ខ្ញុំមានសួរអីខុសឯណា»
«នាងនៅប្រកែកទៀត?»
«ខ្ញុំមានបានសួរនាងឯណានាងនិយាយច្រើនម្លេះ? រឺក៏នាងខ្លាច Yeona ដណ្តើមបង Jimin របស់នាង?»Julie លានអណ្តាតឌឺគេទៀត
«នាង......»
«ត្រូវហើយ អ្នកដែលខ្ញុំស្រលាញ់ត្រកូល Park ពិតមែន»Yeona និយាយតិចៗ
«Kim Yeona!»
«តែពេលនេះអស់ចិត្តហើយ ព្រោះគ្មានសិទ្ធិនិងគ្មានកម្លាំងចិត្តទៅស្រលាញ់ទៀតទេ»
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...