ក្នុងបន្ទប់ទាំងមូលប្រែជាត្រជាក់ស្រេប ........
គេសម្លឹងមកនាងមិនដាក់ភ្នែក ឯកម្លាំងដៃដែលច្របាច់កនាងនោះក៏កាន់តែបន្ថែមឡើងទៀត ។
«ហ៊ានកុហកខ្ញុំផងហេ !? » គេសម្លឹងទៅនាងយ៉ាងកាចសាហាវអាចអោយដឹងបានថាគេជិតនឹងសម្លាប់នាងហើយ។
«នាងស្មានថាខ្ញុំនៅដូចកាលពីបីឆ្នាំមុនមែនទេ ?»
«អឹក.........»Kim Yeona ដកដង្ហើមមិនដល់គ្នា សម្លេងរបស់គេលឺជិតៗត្រចៀកនាង កែវភ្នែកនោះក៏ធ្វើអោយនាងញ័រមិនឈប់ !
បីឆ្នាំមុន
នាងនិយាយសម្តីបែបនោះដើម្បីបែកគ្នាជាមួយគេ......
ពេលនេះ
នាងមានសិទ្ធិអីទៅអង្វរគេអោយដោះលែងនាងនោះ.......
គេធ្លាប់និយាយប្រាប់នាងថា គេស្អប់បំផុតមនុស្សដែលកុហកគេ តែនាងនៅតែព្យាយាមបោកកុហកគេម្តងហើយម្តងទៀត មកទល់ស្ថានភាពបែបនេះហើយ នាងនៅកុហកគេទៀត ។
អោយគេច្របាច់កនាងអោយស្លាប់ក៏ល្អដែរ......
បើសិនបែបនេះធ្វើអោយគេអស់កំហឹងគុំគួនរឿងទាំងនោះ ក៏តាមចិត្តគេចុះ ........
«ចង់ងាប់ ?» Park Jimin ស្រាប់តែប្រលែងដៃពីករបស់នាង ហើយយកដៃទៅរៀបចំសក់ដែលរញ៉េរញៃនៅពេញមុខដ៏ស្រស់ផូរផង់នោះនោះ ។
« មានតែខ្ញុំទេដែលអាចសម្រេចបានថានាងគួរងាប់រឺក៏រស់»
Yeona ដកដង្ហើមចូលពេញពោះ ទឹកភ្នែកក៏ស្រក់មកម្តងទៀត ។
«ពេលនេះ » គេចាប់មុខនាងឡើង
«អង្វរខ្ញុំអោយលាបថ្នាំអោយនាង »
កុំ..........
Yeona និយាយអង្វរក្នុងចិត្ត
សុំអង្វរលោក កុំធ្វើបែបនេះ.............
Jimin ខ្ញុំដឹងខុសហើយ លោកកុំធ្វើចឹងអី
«នាងធ្វើមុខបែបនេះចង់បានន័យថាម៉េច? » គេប្រែទឹកមុខជាកាចៗម្តងទៀត
«ស្តាប់ខ្ញុំមិនបានមែនទេ ?» Yeona មិនដឹងនិយាយថាម៉េច មានតែទឹកភ្នែកហូរមកស្រោកៗ ។
នៅក្នុងលោកនេះ ការប្រើហិង្សាលើខ្លួនប្រាណវាមិនឈឺចាប់ណាស់ណាទេ តែការធ្វើបាបផ្លូវចិត្តវាឈឺជាងនេះរាប់ម៉ឺនដង !
តែសម្រាប់ Park Jimin គេចូលចិត្តណាស់អាធ្វើបាបផ្លូវចិត្តហ្នឹង រូបភាពនាងក្នុងស្ថានភាពបែបនេះជាអ្វីដែលគេចង់បានបំផុត អ្វីទាំងអស់គឺនាងជាអ្នកសាងមកដោយខ្លួនឯង ។
«អង្វរខ្ញុំមក »សម្លេងរបស់គេកាន់តែឃោរឃៅជាងមុនទៀត
«បើនាងមិននិយាយទេ ខ្ញុំនឹងអោយអង្គរក្សមកលាបអោយនាងហើយ » Yeona ទឹកភ្នែកកកជាប់នឹងផែនថ្ពាល់ ឯខ្លួនក៏ញ័រដូចកូនសត្វ ។
«ខ្ញុំរាប់ដល់បី » គេសម្លឹងហាក់ចង់ដឹងចិត្តនាង
«មួយ » Yeona ដឹងរួចទៅហើយថាអីក៏គេធ្វើទៅរួចដែរ នាងមិនហ៊ានស្រមៃដល់រូបភាពពេលអង្គរក្សអស់នោះចូលមកទេ.........
«ពីរ » នាងបិទភ្នែកខាំមាត់និយាយតិចៗទាំងចុកចាប់
«សុំអង្វរលោក.......... លាបថ្នាំអោយខ្ញុំមក» Park Jimin សើចតិចៗទាំងពេញចិត្ត
«ស្តាប់មិនបានទេ និយាយអោយលឺតិច » Yeona អស់កម្លាំងពីខ្លួន មានតែខំនិយាយតិចៗទៀត
«សុំអង្វរ លាបថ្នាំអោយខ្ញុំតិចមក » នាងអស់ជម្រើសហើយ ព្រោះនាងដឹងថាបើនាងមិនស្តាប់តាមគេទេ នាងនឹងត្រូវគេធ្វើបាបកាន់តែខ្លាំងជាងនេះទៀត ។
«អឹម~» គេសើចស្ងួតបន្តិច រួចចាប់ទាញជើងនាងមក ប្រើកម្លាំងខ្លាំងបំផុតទៅអង្អែលកន្លែងរបួសនោះ ។ Yeona ឈឺសឹងទ្រាំមិនបាន ដៃនាងច្របាច់ពូកទន់ៗនោះឡើងជ្រួញអស់ទៅហើយ ញើសរបស់នាងហូរតាមខ្នងឡើងទទឹកកម្រាលពូកនោះអស់........នាងឈឺស្ទើរអស់ដង្ហើម នៅពេលដែលឈឺជិតដល់កំណត់ គេតែងតែប្រលែងដៃអោយនាងបានដកដង្ហើមរួចហើយក៏ចាប់ផ្តើមធ្វើបាបផ្លូវកាយនាងម្តងទៀតខ្លាំងជាងមុន...........
លាបថ្នាំរួចរាល់ Yeona អស់ពីខ្លួនរលីង កម្លាំងហាក់ត្រូវគេស្រូបយកទៅអស់យ៉ាងចឹង។
សម្លេងទឹកហូរក្នុងបន្ទប់ទឹកចេះតែបន្តមិនឈប់ ត្រូវហើយ មនុស្សប្រុសដែលធ្វើអោយនាងចុកចាប់ពេញខ្លួននោះកំពុងតែងូតទឹក ។
Yeona ចាប់ទាញភួយជាប់ ព្រោះពេលនេះនាងរើកន្លែងណាក៏ឈឺដែរ នាងក៏ខំស្រវាយកភួយដែលជ្រុះទៅនោះមកគ្របដណ្តប់លើខ្លួនដែលគ្មានអ្វីបិទបាំងរបស់នាង ។ នាងមិនដឹងថាសុបិន្តអាក្រក់មួយនេះវានឹងបន្តដល់ពេលណាទេ នាងពិតជាខឹងនឹងខ្លួនឯងដែលទន់ជ្រាយបែបនេះណាស់ ហើយក៏ណាស់ដែរចំពោះការសម្រេចចិត្តរបស់ខ្លួនកាលពី ៣ ឆ្នាំមុន ។
ទ្វារបន្ទប់ទឹកបានបើក នៅលើខ្លួនរបស់Jimin គឺមានតែក្រណាត់សមួយប៉ុណ្ណោះ គេសម្លឹងមកនាងមកនាងបន្តិច រួចសួរថា
«ដេកលក់ហើយ?»
អ្នកដែលនៅលើគ្រែនោះក៏នឹកឃើញដល់លទ្ធផលលើកមុនដែលមិនបានតបគេ ខ្លួនប្រាណក៏ចាប់ផ្តើមញ័រម្តងទៀត រួចក៏ប្រឹងបញ្ចេញសម្លេងទាំងពិបាក.........
Park Jimin ហាក់សប្បាយចិត្តនឹងនាងដែលចេះដឹងខ្លួន មើលទៅនាងដឹងច្បាស់ហើយចំពោះស្ថានភាពខ្លួនឯងនាពេលនេះ ហើយក៏ដឹងចំពោះឥរិយាបថរបស់ខ្លួនត្រូវធ្វើយ៉ាងម៉េចនៅចំពោះមុខគេ ។
គេដើរមួយៗទៅរកគ្រែ រាល់មួយជំហានរបស់គេ នាងញ័រខ្លួនកាន់តែខ្លាំងឡើងៗ។
«Kim Yeona » គេនិយាយតិចៗបែបស្អកៗ ឯដៃចាប់កាន់មុខរបស់នាង
«ស្អប់ខ្ញុំទេ?»
ស្អប់ទេ?
អាចនិយាយបានថានាងស្អប់គេណាស់ តែការស្អប់ហ្នឹងក៏លាយឡំនឹងការសុំទោសខ្លះដែរ ។
បើបីឆ្នាំមុននាងមិនដាច់ចិត្តនឹងគេ ក៏មិនមានរឿងកើតឡើងដូចពេលនេះដែរ ។
បើកាលនោះនាងមិនស្តាប់សម្តីគំរាមរបស់ប៉ានាងអោយបែកគ្នាជាមួយគេ ហើយទៅភ្ជាប់ពាក្យជាមួយ Jung Daewon រឿងដែល Kim Sena និង Jung Daewon ដណ្តើមក្រុមហ៊ុនាង សម្លាប់ប៉ានាងនោះក៏មិនកើតឡើងដែរ ។
Park Jimin ឃើញនាងមិនតប ដៃដែលកាន់ថ្ពាល់នាងនោះក៏ហួសទៅទាញសក់នាងអោយងើយមើលមកគេ
«ប្រាប់ខ្ញុំមក ស្អប់ខ្ញុំទេ?»
Yeona ឈឺជាប៉ុនពេក ក្នុងភ្នែករបស់នាងសុទ្ធតែពាក្យសុំអង្វរគេអោយដោះលែងនាង ។ នាងមិនចង់តបនឹងសំណួរហ្នឹងទេ ព្រោះនាងខឹងនឹងខ្លួនឯងណាស់ដែលតាំងចិត្តស្អប់គេមិនបាន ។
តុក តុក តុក !
សម្លេងគោះទ្វារបន្លឺឡើង កាត់ផ្តាច់សង្គ្រាមដែលរៀបនឹងកើតឡើង
«ចេញ!»
Park Jimin ស្រែកគំហកអោយអ្នកនៅក្រៅ រួចយកកែវដែលនៅលើតុគប់ទៅទ្វារ ។
ពេលស្ងាត់បន្តិចក៏លឺសម្លេងអ្នកបម្រើនិយាយមកថា
«លោកប្រុស មានភ្ញៀវមករក កំពុងចាំនៅបន្ទប់ទទួលភ្ញៀវ»
«ពីណាគេ ?»
«Kim Sena អ្នកគ្រប់គ្រងក្រុមហ៊ុន Kim»
Yeona គ្រាន់តែលឺឈ្មោះនាងភ្លាមភ្នែកស្រាប់តែបើកធំក្រឡោត ទឹកមុខឈឺចាប់អម្បាញ់មិញប្រែជាសស្លេក ។
Jimin ដំបូងហាក់មិនចង់រវល់ជាមួយមនុស្សតូចតាចបែបនោះទេ តែពេលឃើញទឹកមុខរបស់Yeona ហើយគេក៏ប្តូរគំនិតភ្លែត ។
«រៀបចំទៅ យើងចេញទៅឥលូវហើយ ».............
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...