Part 23

1.7K 85 11
                                    

[ហាងកាហ្វេទំនើបមួយកន្លែង]
Choi Yuniកម្ម៉ង់ភេសជ្ជៈរួចក៏អង្គុយញញឹមបិទមាត់មិនជិតព្រោះទីនេះជាហាងកាហ្វេសម្រាប់អ្នកមានឋានៈខ្ពស់ កាលពីមុននាងមិនដែលបានជាន់ទីនេះផង ។
រ៉ឺងៗៗៗៗ ទូរសព្ទក៏រោទិ៍ នាងសម្លឹងទៅបន្តិចក៏លើកទាំងមិនសប្បាយចិត្ត
«អាឡូ! យ៉ាងម៉េច? ទើបទំនេរតេមកយើងមែនទេ អ្នកនាងពូកែរវល់!» នាងនិយាយដូចមិនចង់ខ្វល់ជាមួយ
«ខ្ញុំម៉េចនឹងរវល់ដល់ឯងនោះ លឺថាឯងនិង Park Jimin ត្រូវទៅ Maldives ? ហើយយក Kim Yeona ទៅទៀត?»Kim Senaនិយាយពីខាងណោះមក
«ឯងដាក់កាមេរ៉ាជាប់ខ្លួនយើងមែនទេបានដឹងរឿងលឿនបែបនេះ»Yuniពេលនេះមិនចាំបាច់ធ្វើអែបអប Sena ទៀតទេ
«Choi Yuni យើងជាមិត្តភក្តិនឹងគ្នា ឯងនិយាយសម្តីបែបនេះមិនល្អពេកទេដឹងហី?»
«យើងគ្រាន់តែនិយាយលេងសើចជាមួយឯងតើ» Yuni ទៅអង្អែលសក់ទើបនឹងធ្វើបន្តិច
«បានហើយ និយាយរឿងសាច់ការយើងវិញគឺឯងមិនបាច់យក Kim Yeona ទៅទេ អោយនាងនៅ Seoul ហ្នឹងហើយ»
«ហេតុអី? អោយនាងនៅទីនេះធ្វើអី? ឯងមានផែនការអីមែនទេ?» Yuni ធ្វើជាមិនដឹង
«ចុះឯងយកនាងទៅធ្វើអីកើត? ឯងមិនងាយនឹងបានៅជាមួយ Park Jimin ទេណា ឯងមិនខ្លាចទេថានាងធ្វើអោយទំនាក់ទំនងឯងនិងគេបែកខ្ទេចទេ?»
«ម៉េចនឹងអាចបែកខ្ទេចនោះ យើងនិងបង Jimin ស្រលាញ់គ្នាសឹងអី Kim Yeonaហ្នឹងធ្វើអីយើងកើត?»Yuniសម្លឹងទៅក្រចកទើបនឹងធ្វើរបស់ខ្លួនទាំងសើចចុងមាត់
«ឯងកុំមើលងាយនាងអោយសោះ ប្រយ័ត្នវេទនាខ្លួនឯង»
«និយាយច្រើនមែន ឯងតេមកយើងដើម្បីតែនិយាយរឿងនេះ?» Yuni ចាប់ផ្តើមធុញ
«មិនខុសទេ ព្រោះយើងនឹកឃើញមធ្យោបាយល្អមួយដែលអាចចាត់ការKim Yeona ចោលបាន»
«មិនបាច់លំបាកឯងទេ ខ្ញុំយកនាងទៅ Maldives នេះគឺដើម្បីចាត់ការនាងហ្នឹងឯង»Yuni លែងជឿទុកចិត្ត Sena ទៀតហើយ
«ឯងមានផែនការអី?»
«មានអី គ្រាន់តែចង់អោយនាងឈឺចាប់ នាងនោះស្រលាញ់បង Jimin ត្រូវទេ?ចឹងយើងនឹងអោយនាងបើកភ្នែកធំៗមើលបង Jimin និងយើងផ្អែមល្ហែមជាមួយគ្នា!»Yuni មិនចង់និយាយច្រើន
«ហឺស»
«យ៉ាងម៉េចឯងហ្នឹង Kim Sena !? រឺក៏ឯងគិតថាល្បិចយើងនៅមិនដល់ឯង?»
«ល្បិចឯងហ្នឹងហី? ឯងគិតថាKim Yeonaងាយនឹងចាញ់មែនទេ?»
«និយាយរួមទៅគឺឯងមិនបាច់ចេះដឹងទេ វាជារឿងរបស់យើង»
«Yuni! រឿងផ្សេងតាមតែឯងចុះតែសម្រាប់រឿងនេះឯងត្រូវស្តាប់តាមយើង ទុកនាងនៅ Seoulហ្នឹងល្អសម្រាប់យើងហើយក៏ល្អសម្រាប់ឯងដែរ»
«យើងមិនចង់ ! Senaឯងកុំគិតថាលើលោកនេះមានតែឯងដែលឆ្លាតជាងគេនោះ បើមិនមែនខ្ញុំ Kim Yeona អាចត្រូវយកកូនចេញទេ? បើមិនមែនមានខ្ញុំ Kim Yeona អាចវេទនាបែបនេះទេ?» Yuni លើកកែវកាហ្វេមកក្រេបបន្តិច
«យើងធ្វើដើម្បីអោយឯងល្អទេ »
«ឯងគិតតែខ្លួនឯងសិនទៅ យើងរវល់ណាស់ បានហើយ!»
«ឯង........»
ទូត ទូត ទូត........ Yuni អង្គុយពិចារណារឿងមិញនេះទាំងក្តៅក្នុងចិត្ត......
«ថ្ងៃនេះអាកាសធាតុល្អគ្រាន់បើ» Jihoon ដើរមកទាំងមាននារីនៅសងខាង ឯYuniពេលឃើញ Jihoonមកក៏លើកដៃក្រវីទៅមក
«ចៃដន្យម្លេះ Jihoon មិនស្មានថាពួកយើងបានជួបគ្នានៅទីនេះសោះ»
«នាងជាអ្នកណាហ្នឹង? ស្រីស្រុកស្រែពីណាមកលើកដៃហៅពួកយើងហ្នឹង?» នារីសក់លឿងម្នាក់សម្លឹងទៅ Yuni ទាំងខ្ពើមរអើម
«ស្រីបែបនេះ Jihoon របស់យើងម៉េចនឹងអាចរវល់ជាមួយនោះ ហឹស»នារីសក់ខ្មៅម្នាក់ក៏សើចចម្អក ឯYuniលឺបែបនេះក្តៅឆេវតែម្តងខំរាក់ទាក់ជាមួយគេតែគេបែរជាមកថានាងបែបនេះ
«អេ បើពួកនាងមិនស្គាល់ខ្ញុំ យ៉ាងហោចណាស់ក៏ស្គាល់អនាគតប្តីខ្ញុំ Park Jimin ដែរ»
«Park Jimin ជាអ្នកណា? ក្នុងចិត្តខ្ញុំស្គាល់តែ Jihoon ម្នាក់ទេ សម័យនេះហើយនៅលើកប្តីមកនិយាយទៀត ថាស្រែៗមែន» ស្រីសក់លឿងមិនទុកមុខអោយតែម្តង
«ស្រីស្រុកស្រែមិនសមនឹងនាងទេ ស្រីស្រុកស្រែខ្លះគេចេះរៀនសូត្របានចេះដឹង តែឯងមើលនាងនុងទៅ គ្រាន់តែរាក់ទាក់ជាមួយគេក៏មិនចេះងើបឈរផង ចេញមកដឹងថាគ្មានការអប់រំតែម្តង» ស្រីសក់ខ្មៅក៏បន្ទរពីក្រោយ
«ពួកនាងហួសហេតុពេកហើយ! ពួកនាងដៀលយើងបែបនេះ ប្រយ័ត្នយើងប្តឹងប៉ូលីសណា!» Yuni ខឹងដល់ថ្នាក់ស្ទុះមកឈរមុខពីរនាក់នោះតែម្តង
«ធ្ងន់ធ្ងរពេកហើយទេដឹង?នាងទៅខឹងនឹងស្រីរបស់ខ្ញុំធ្វើអី នាងជាអនាគតលោកស្រី Parkណា ម៉េចនឹងអាចទៅទើសអ្នកឋានៈក្រោមបែបនេះ» Jihoon អោបនារីទាំងពីរមកជិតខ្លួននិយាយទាំងសើច
«លោកស្រី Park? Park ណា? Park សួនច្បារហ្នឹងមែនទេ?»ស្រីសក់លឿងលឺហើយសើចមិនឈប់
«នាង.........ថ្ងៃនេះបើមិនប្រដៅពួកនាងទេ ខ្ញុំមិនមែនត្រកូល Choi ទេ!» Yuni ខឹងកាន់តែខ្លាំង
«យ៉ាងម៉េច? ចង់វ៉ៃគ្នាមែនទេ? នាងប្រហែលជាមិនដឹងទេថាពួកយើងជាអ្នកណាបានជាហ៊ានមកចង់វ៉ៃជាមួយពួកយើងបែបនេះ មើលតែសម្លៀកបំពាក់ក៏ដឹងថាត្រឹមជាស្រីជាន់ទាបដែរ» នារីសក់លឿងសម្លក់នាងមិនដាក់ភ្នែក Yuni ទ្រាំមិនបាននឹងអោយពីរនាក់ហ្នឹងដៀលក្បាលទៀតក៏លើកដៃទៅទះ
ផាច់!
តែមិនមែនស្រីសក់លឿងត្រូវគេវ៉ៃទេ គឺYuni ត្រូវស្រីសក់ខ្មៅវ៉ៃវិញ! បន្ទាប់ពីនោះស្រីសក់លឿងក៏ដាក់នាងមួយកំភ្លៀងទៀត
«ដំណើរយឺតបែបនេះ យ៉ាប់មែននាងត្រប៉ែត!»
«នាងថាអ្នកនាងត្រប៉ែត!?»
«ថានាងហ្នឹងហើយ!បើនាងមិនមានសក់វែងយើងស្មានថានាងជាប្រុសទៀតណោះ!» ស្រីសក់លឿងដាក់អោយនាងឡើងស្ពឹកមុខ
«មែនហ្នឹង បំពង់កដូចមនុស្សប្រុសទៀត នាងទៅកែភេទមែនទេ?» ស្រីសក់ខ្មៅនិយាយទាំងសើច
«ពួកនាង..... យើងនឹងវ៉ៃពួកនាងអោយងាប់!»
«អេស កុំវ៉ៃអោយត្រូវខ្លួនណា វ៉ៃត្រូវមុខវិញ!»Jihoon ឃើញបែបនេះក៏ប្រញាប់ដកខ្លួន រួចនារីទាំងបីក៏វាយប្រតប់គ្នាចុងក្រោយស្រីសក់លឿងនិងសក់ខ្មៅក៏អង្គុយលើYuni ទះយកៗតែម្តង
«ជួយផង! ជួយផង! ពួកលោកជារូបចម្លាក់មែនទេ? បើខ្ញុំមានរឿងអីពួកលោកកុំសង្ឃឹមថារស់ស្រួលអោយសោះ!» Yuniក្រាបនៅដីក៏នៅតែស្រែមិនឈប់ ឯអ្នកគ្រប់គ្រងហាងប្រុងចូលទៅជួយតែមិនហ៊ានព្រោះមាន Jihoon នៅ
«កាមេរ៉ាសុវត្ថិភាពលុបអស់ហើយមែនទេ? ខ្ញុំមិនចង់អោយមានទិដ្ឋភាពបែបនេះក្នុងនោះទេ»
«លោក Oh ទុកចិត្តចុះ ចាត់ការអស់ហើយ មិនថាពួកនាងវ៉ៃគ្នាដល់កម្រិតណាក៏កាមេរ៉ាចាប់មិនបានដែរ» អ្នកគ្រប់គ្រងជូតញើសនៅថ្ងាសបន្តិច
«ចឹងល្អហើយ ចាំយើងទៅនិយាយជាមួយថៅកែឯងអោយឡើងតំណែងឯងជាម្ចាស់ហាង»Jihoon លើកទូរសព្ទថតពួកនាង
«លោក Oh អោយពួកយើងជួយថតដែរទេ? ដើម្បីអោយមនុស្សឃើញកាន់តែច្រើន»
«អឹម គំនិតល្អ ហៅបុគ្គលិកក្នុងហាងមកទាំងអស់មក ដល់ពេលនោះចាំមកយកលុយពីខ្ញុំ» Jihoon បញ្ជាទៅ រួចអ្នកគ្រប់គ្រងក៏អោយពួកគេមកថតតែថតយកតែមុខរបស់ Yuni ទេមិនអោយចំមុខស្រីពីរនាក់នោះទេ ។
Jihoon អង្គុយផឹកកាហ្វេសម្លឹងទៅពួកនាង នាងវ៉ៃYeona មួយដៃ ខ្ញុំនឹងសងទៅវិញ ១០០ ដៃ អោយនាងដឹងថាអ្នកណាធំតូច ប៉ះអ្នកណាមិនប៉ះទៅប៉ះមនុស្សស្រីដែលខ្ញុំស្រលាញ់បំផុត លើកក្រោយបើហ៊ានទៀតមិនមែនប៉ុណ្ណឹងទេ ........

គំនុំស្នេហ៍Where stories live. Discover now