Part 4

2.5K 107 33
                                    

យប់ម៉ោង ១១ មនុស្សសណ្ឋារគារ Diamond ត្រូវប៉ូលីសចូលឃាត់ខ្លួន ។ ឯលោក Lee ដែលជាម្ចាស់សណ្ឋារគារនោះឆ្លៀតនិយាយទាំងដៃជាប់ខ្នោះទៀត
«ពួកឯងដឹងថាយើងជានរណាទេ ?ចង់ស្លាប់មែនទេមកចាប់យើងបែបនេះ ?»
«លោកជាអ្នកណាក៏ដោយ ប្រព្រឹត្តអំពើខុសច្បាប់គឺត្រូវតែទទួលទោស »
Jihoon សម្លឹងទៅគាត់បន្តិច រួចក៏បើកឡានពីក្រោយឡានប៉ូលីសនោះរហូតដល់ប៉ុស្តិ៍ ។ ពេលទៅដល់ហើយ គេក៏ចូលទៅជួបលោក Lee
«Hi លោក Lee នៅចាំខ្ញុំទេ?»
«ឯងគឺ.......Jihoon?!» គាត់ចាប់ផ្តើមភ័យបន្ទាប់ពីឃើញគេ
«ហេតុអី? យើងមិនបានមានទំនាស់អីជាមួយឯងទេ ម៉េចក៏ឯងមករករឿងយើង?»
«មិនមែនខ្ញុំជាអ្នករករឿងលោកទេ គឺ Park Jimin លោកដឹងថាហេតុអីទើបគេធ្វើបែបនេះដាក់លោកទេ?»
«ហេតុអី?! មួយរយៈមុនគេទើបនឹងមកទិញមនុស្សពីយើងទៅសោះ រឺក៏...... មានបញ្ហាអី? ទើប......»
«ទាយត្រូវហើយ !ស្រីម្នាក់នោះមានជំងឺបាក់ទឹកចិត្ត គ្រូពេទ្យប្រាប់ថាកើតតាំងពីពេលនៅសណ្ឋារគារលោក លោកមានអ្វីចង់និយាយដែរទេ?»
«ខ្ញុំមិនដឹងទេ» គាត់មិនដឹងពិតមែន
«ពេលនាងមកដំបូងគឺបែបនោះទៅហើយ ខ្ញុំមិនដឹងថានាងមានជំងឺបែបនោះទេ បើដឹងក៏ខ្ញុំមិនទិញនាងមកដែរ ថែមទាំងមិនអាចលក់អោយលោក Park ទៀត»
«ឥលូវខ្ញុំសួរលោកអ៊ីចេះវិញ អ្នកណាជាអ្នកលក់នាងអោយលោក ? ហើយលោកអីក៏ថ្លើមធំម្លេះហ៊ានទិញនាង?»
«អឺ....ការងាររបស់ខ្ញុំគឺតម្រូវអោយលាក់ប្រវត្តិរូបរបស់ដៃគូជាសម្ងាត់»
«ចឹងហ៎?? ចុះបើប៉ូលីសសួរក៏លោកឆ្លើយបែបនេះដែរមែនទេ?»
«ខ្ញុំ.........»
«លោកLee អោយតែលោកឆ្លើយត្រង់មកខ្ញុំ ខ្ញុំនឹងដោះលែងលោក។ ដើម្បីតែលាក់រឿងរបស់ភ្ញៀវលោកម្នាក់ លោកសុខចិត្តជាប់គុកមែនទេ?»
«គឺ Kim Sena ជាអ្នកយកមក នាងមាន Jung Daewon ជាខ្នងទើបខ្ញុំហ៊ានទទួលនោះ »
«ថាមែនៗ ចឹងខ្ញុំសួរលោកជាលើកចុងក្រោយ លោកពិតជាមិនដឹងមែនហីថាហេតុអីបានជា Kim Yeona មានជំងឺនោះ?»
«ខ្ញុំស្បថ ខ្ញុំពិតជាមិនដឹងមែន! ឥលូវលោកជួយនិយាយជាមួយលោក Park តិចទៅ ខ្ញុំហ៊ានសងលុយគាត់ ២០០ លានវិញអោយទេគាត់ដោះលែងខ្ញុំ »
«លោកដែលឃើញគេដោះលែងអ្នកណាទេ ? ហ៊ើយ អ្វីដែលចង់ដឹងក៏ដឹងអស់ហើយ ខ្ញុំក៏មិននៅទីនេះទៀតដែរ »
«លោកកុំទាន់ទៅ ! ក្រែងលោកយល់ព្រមនឹងខ្ញុំហីថាអោយតែខ្ញុំឆ្លើយតាមត្រង់លោកនឹងដោះលែងខ្ញុំ?»
«ខ្ញុំដោះលែងលោកហើយតើ » គេលើកដៃឡើងសើចតិចៗ
«តែ Park Jimin គេមិនដោះលែងលោកទេ ហើយវាមានពាក់ព័ន្ធអីនឹងខ្ញុំដែរ?»
«ឯង........ឯងហ៊ានបោកយើងផងហេ !»
«Yes ខ្ញុំបោកលោក តែលោកក៏ធ្វើអីខ្ញុំមិនបាន ព្រោះតិចទៀតលោកនឹងត្រូវទទួលទោសហើយ »
«ទោះបីយើងត្រូវទទួលទោសក៏យើងត្រូវទាញឯងនិង Park Jimin មកអោយបាន »
«ចឹងក៏បាន ខ្ញុំក៏ចង់ដឹងដែរថាតើលោកហ៊ានទាញ Jimin ទៅរឺអត់ »
«ឯង.............»
«ទៅហើយ » Jihoon ដើរចេញពីទីនោះ ទាំងញញឹមចុងមាត់បន្តិច
« Oh Jihoon ! Park Jimin ! ពួកឯងកុំសង្ឃឹមថារួចខ្លួនអោយសោះ !»........
ក្នុងរថយន្តទំនើប Roll Royce ពណ៌ខ្មៅមួយគ្រឿង Jihoon កំពុងជក់បារីបង្ហុយផ្សែងពេញឡាន ធ្វើអោយមើលឃើញតែសក់ពណ៌មាសរបស់គេ
«តាមចងពៀរមែនទេនៀក !» គេនិយាយតិចៗ
«បីឆ្នាំមុនអ្នកទាំងពីរជាសង្សាគ្នា ឥលូវមកនៅជាមួយគ្នាទៀត ! Kim Yeona អ៉ើយ មិនដឹងថាជាតិមុនសាងបាបអីខ្លះទេ !»
រ៉ឺង រ៉ឺង រ៉ឺង.........
«អឺ សណ្ឋារគារ Diamond ចាត់ការរួចរាល់អស់ហើយ »
«អឹម »
«តែមួយម៉ាត់នឹងទេ??? » គេហាក់មិនពេញចិត្តនឹងការតបរបស់ Jimin
«ហើយឯងគិតយ៉ាងម៉េចបានធ្វើបែបនោះដាក់ Yeona ទាំងនៅស្រលាញ់បែបនេះ?»
«យ៉ាងម៉េច ?បារម្ភពីនាង?»
«បារម្ភក្បាលឯងស្អី ! នាងជាស្រីរបស់ឯង យើងទៅបារម្ភធ្វើអី!?»
«បើដឹងល្អហើយ ចុះរឿងក្រដាសបញ្ជាក់ពេទ្យរបស់នាងនោះ យ៉ាងម៉េចហើយ »
«ស៊ើបឃើញហើយ នាងកើតជំងឺនោះក្រោយពេលបែកពីឯង»
«ឯងច្បាស់ទេ?»
«ប្រាកដហើយ យើងដែលនិយាយមិនពិតតាំងពីពេលណា»
«ដឹងហើយ »
«ត្រូវហើយ បីថ្ងៃក្រោយជាថ្ងៃការរបស់ Kim Sena និង Jung Daewon ឯងទៅរឺអត់?»
«ទៅ »
«ចុះ Kim Yeona ?»
«នាងក៏ត្រូវទៅដែរ »
«នាងស្ថិតក្នុងស្ថានភាពបែបនោះ ឯងនៅយកនាងទៅទៀត? សាហាវពេកទេដឹងហី ?!»
«ខ្ញុំចង់បានអាសាហាវហ្នឹងឯង »
«តែនាង......»
«ឯងនៅស្រលាញ់នាងទៀត? បីឆ្នាំមុនឯងយកនាងមិនបាន ឥលូវក៏មិនបានដូចគ្នា»
«មនុស្សប្រុសពេលខ្លះឆ្លាតពេកមិនល្អទេ »
«បានហើយ » និយាយរួច Jimin ក៏បិទទូរសព្ទ សម្លឹងទៅនារីដែលនៅលើគ្រែពេទ្យស្គមល្ហិតល្ហៃ
«ចង់ងាប់ស្រួលទេ តែខ្ញុំមិនព្រមដាច់ខាត ខ្ញុំនឹងអោយនាងរស់នៅដោយវេទនាបំផុត »រួចគេយកដៃទៅវែចសក់នាងតិចៗ
«ប៉ានាងត្រូវគេសម្លាប់ ក្រុមហ៊ុននាងក៏ត្រូវគេយកបាត់ទៀត នាងដាច់ចិត្តសម្លាប់ខ្លួនដែរហី? Kim Yeona» គេនិយាយម្នាក់ឯងតិចៗ សម្តីកាន់តែមុតទៅៗ ហាក់ចង់បិទបាំងក្តីអាណិតក្នុងចិត្តរបស់ខ្លួន ។

គំនុំស្នេហ៍Where stories live. Discover now