Trailer

6.2K 159 15
                                    

"លោកចង់បានអ្វីពីខ្ញុំទៅ ថេយ៉ុង គ្រីហ្វីន ?"

"ចង់ឲ្យនាងសងសំណងឈឺចាប់របស់យើងពីមុនមកវិញ! នាងត្រូវតែទូទាត់រាល់ការឈឺចាប់ដែលនាងសាងមកឲ្យយើងវិញឲ្យអស់ ម៉ូលី វ៉ាលេនទីណា !!"

"ជីវិតខ្ញុំដូចសម្រាមតាមចិញ្ចើមថ្នល់នោះទេ! បើវាល្មមនឹងសងការឈឺចាប់របស់លោកក៏មកយកទៅចុះ! តែសូមលោកកុំប៉ះពាល់រឺឆាឆៅជីវិតអ្នកដទៃដែលមិនដឹងអីទៀតទៅ!! បានទេ?"

"យកជីវិតនាងវាដូចមិនងាយស្រួលពេកទេដឹង ម៉ូលី ? យើងចង់ឲ្យនាងរស់មិនស្មើស្លាប់ទៅវិញ ម៉ូលី វ៉ាលេនទីណា!"

ធ្លាប់ជាមនុស្សល្អដែលសាងអនុស្សាវរីយ៍មកជាច្រើនជាមួយគ្នាតែក្រោយមកក៏ប្រែជាមានគំនុំកប់ចិត្តក្នុងបេះដូងកម្លោះសង្ហានេះគ្មានថ្ងៃដែលគេមិនអាចលើកលែងឲ្យនាងបានលុះត្រាណាតែគេបានបំផ្លាញជីវិតនាងឲ្យដូចសម្តីគេទើបគេថាក្តីសុខ។

ចុះបើស្នេហានេះក្រាលទៅដោយភ្លក់ភ្លើងនឹងដុំគ្រួសដែលនាំឲ្យរបួសចិត្តបែបនេះតើអាចនឹងមានសង្ឃឹមទេថានារីកម្សត់យើងនឹងអាចមានពន្លឺស្នេហ៍ពីគេនោះទេ?

រឿង : ប្រថុយស្នេហ៍ក្បែរគំនុំ  ( Risky love between us 💜🔥) រដូវកាលទីមួយនៃស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart )

តួឯកក្នុងរដូវកាលទីមួយ : ថេយ៉ុង គ្រីហ្វីន X ម៉ូលី វ៉ាលេនទីណា 🔥🥀

ចាំមើលតើមានអ្នកអានរបស់ admin ណាខ្លះចាប់អារម្មណ៍ ? បើមានអ្នកគាំទ្រច្រើនបាន admin ធ្វើការផុសណា៎ ! សាច់រឿងគឺថារបៀបរសជាតិថ្មីដែល admin ទើបនឹងសាកទឹកដៃសរសេរនោះទេណា៎ !

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now