ភាគទី ៤៧ : ប្រហែលជាសាច់កម្មច្រើនជាង!

1.4K 64 15
                                    

"ហិហិហិ ! ថេយ៉ុង នេះបងចង់បន្តជាមួយអូនទៀតមែនទេ?"។ និយាយពីប្រុសស្រីខាងនេះវិញមើលមកខាងស្រីដូចជាមានក្តីសុខសម្បើមណាស់លើកដៃមកអង្អែលមុខនាយហើយសម្លឹងគេយ៉ាងទាក់ទាញខុសអីតែ ថេយ៉ុង មុនដំបូងពេលដែលឃើញ ម៉ូលី ក៏ប្រមូលចិត្តក្លាហានមកធ្វើជាអឿតែពេលនេះក៏មានទឹកមុខងាប់ស្មើទៅវិញ។

"ចេញ!!!"។ សម្តីមូួយម៉ាត់ចេញពីមាត់គេស្របនឹងនាយច្រាននាងនោះចេញទៅម្ខាងហើយក្រោចេញដោយមិនខ្វល់ពីនារីនោះមានអារម្មណ៍យ៉ាងម៉េច។

"ហេតុអីទៅបងសម្លាញ់? ក្រែងមុននេះបង-"។ សម្តីនាងទ្រឹងស្របនឹងកែវភ្នែកកំណាច ថេយ៉ុង សម្លក់នាង។

"បើខ្ញុំចេញពីងូតទឹកហើយនៅឃើញមុខនាងនៅទីនេះទៀត!! កុំថាខ្ញុំមិនបានប្រាប់នាងណា៎!"។ សម្តីម៉ាត់ៗជាមួយទឹកមុខមាំបង្ហាញប្រាប់ថាញេមិនបានពេញចិត្តនឹងនាងទេហើយក៏បោះជំហានចេញទៅទុកឲ្យ ហេលេន ក្តាប់ដៃហើយសម្លក់នាយខឹងសម្បារ។

"យើងថាហើយប្រាកដជាស្រីនឹងច្បាស់ណាស់!"។ ហេលេន ក៏ស្រម៉ៃនឹកឃើញដល់ស្រីក្រមុំស្លូតបូតយើងក៏ប្រញាប់ស្លៀកពាក់ហើយចេញមកពីបន្ទប់ដើម្បីទៅរករឿងគេនោះអី។

បន្ទប់គេងរបស់ រីស្សាណា ...

<វឺុង វឺុង>"អាឡូ អ្នកម៉ាក់!"។ សម្លេងស្រទន់របស់នារីរូបស្អាតម្នាក់ទៀតដែលនៅក្នុងបន្ទប់ប្រណីតនៃផ្នែកម្ខាងនៃវីឡាធំកំពុងតែនិយាយតបទៅកាន់ខ្សែម្ខាងដែរទាក់ទងមក។

( រវល់ធ្វើស្អីបានជាទូរស័ព្ទឯងខលមិនចូលហា៎ រីស្សា ? នេះម៉ាក់មានរឿងខ្លះចង់និយាយឯងទើបខំរកលេខឯងមួយទៀតមកខលទាក់ទងឯង! ឆាប់ចេញមករកម៉ាក់នៅមន្ទីរពេទ្យឥឡូវនេះមក! ហើយមួយទៀតកុំឲ្យ ថេយ៉ុង ដឹង! )។ <ទូត ទូត>សម្លេងទូរស័ព្ទក៏ផ្តាច់ហើយ រីស្សាណា ក៏ដកដង្ហើមធំមុននឹងរៀបចំចាកចេញមកក្រៅ។

នៅបរិវេណខាងក្រោមវីឡា ...

"អ-អ៊ូយ !!! អ្នកនាងលែងខ្ញុំណា៎! អ៊ូយ!!"។ ម៉ូលី ដែលកំពុងតែបោសសម្អាតវីឡាសុខៗក៏ត្រូវនារីម្នាក់មកចាប់ទាញកន្រ្តាកសក់ស្ទើររបូតពីក្បាល។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now