ភាគទី ១០ : មារយាទក្បត់នៅតែក្បត់ !!

1.8K 66 6
                                    

ពេលនេះនាងក្រមុំយើងក៏ធ្វើដំណើរមកវិញដោយទឹកមុខស្លេកស្លាំងជាខ្លាំងហើយក្នុងដៃក៏មានបីបមកូនស្រីដែលបានគេងលក់លង់ក្នុងដៃសំដៅមកផ្ទះផងដែរ។

<តុក តុក>"ហា៎!! កូន ម៉ូ!!! នេះមកវិញហើយហេ៎?"។ ពេលដែលលឺសម្លេងគោះទ្វារស្រ្តីចំណាស់នេះក៏ប្រញាប់រត់មកបើកទ្វារហើយក៏ហាក់រំភើបកាលបើឃើញកូនស្រីទាំងមានបីចៅមកវិញដែរ។

"ម៉ូ!!! នេះនាងមានរឿងដល់ថ្នាក់នៀកម៉េចក៏មិនរកខ្ញុំឲ្យជួយ?"។ មិនត្រឹមមានតែម្តាយនាងទេដែលចេញមកទេនៅមានកម្លោះសង្ហាម្នាក់ទៀតដែលជាម្ចាស់ផ្សារលក់បន្លៃដែលនាងធ្វើការបានចេញមកដោយទឹកមុខបារម្ភថាឲ្យនាងធ្វើឲ្យនាងក្រមុំភ្ញាក់ផ្អើលបន្តិចមុននឹងអោនមុខចុះ។

"សុំទោសដែលធ្វើឲ្យគ្រប់គ្នាបារម្ភ! នេះសុំទោសដែលធ្វើឲ្យបង គ្រីស្ទ ភ័យដូចគ្នា!!"។ នាងក្រមុំក៏តបដោយមុខស្ងួតហើយនាយសង្ហាក៏ក្រវីក្បាលមុននឹងចូលទៅពរនាងតូច ជូលៀ ជំនួសវិញហើយក៏នាំគ្នាចូលផ្ទះ។

"នេះបើខ្ញុំមិនមករកអ្នកមីងទេនោះម្ល៉េះនាងចង់លាក់នឹងខ្ញុំដល់ពេលណាទៅ ម៉ូ ? នាងដឹងទេថាខ្ញុំបារម្ភយ៉ាងណា? ហេតុអីក៏មិនរកខ្ញុំឲ្យជួយនាងបែបនេះ?"។ នាយសង្ហាក្រោយជួយដាក់នាងតូច ជូលៀ ឲ្យសម្រាកហើយនាយកម្លោះមកអង្គុយថាឲ្យនាងក្រមុំដោយការបារម្ភហើយនាងក្រមុំបានត្រឹមអោនមុខ។

"នេះកូន ម៉ូ កើតអី? រក ជូលៀ ឃើញហើយតើម៉េចក៏នៅតែមានទឹកមុខមិនស្រស់បស់បែបនេះទៀត? កូនមានរឿងអី?"។ អ្នកជាម្តាយក៏សង្កេតឃើញភាពមិនប្រក្រតីរបស់កូនស្រីដែលមិនមាត់ករសោះទើបសួរហើយ គ្រីស្ទ កម្លោះសង្ហាក៏ខំសម្លឹងមើលនាងដូចគ្នា។

"នេះមកពីខ្ញុំសម្តីខ្លាំងៗពេកដាក់ ម៉ូលី មែនទេ? នេះ....នេះខ្ញុំសុំទោសណា៎ ម៉ូលី !!! មកពីខ្ញុំបារម្ភពេកបានជា-"។ នាយសង្ហាគិតថាប្រហែលជាខ្លួនខុសស្តីឲ្យនាងទើបនាងស្ងៀមស្ងាត់បែបនៅតែស្រាប់តែនាងក្រមុំក្រវីក្បាលហើយខំញញឹមតបដាក់គេ។

"ទេបង គ្រីស្ទ !! បងមិនបានខុសទេ! ខ្ញុំមានតែអរគុណបងទៅវិញទេ! អរគុណបង គ្រីស្ទ ដែលកន្លងមកមើលថែគ្រួសារខ្ញុំល្អយ៉ាងនេះ!!!! ហើយចាប់ពីពេលតទៅខ្ញុំសុំអង្វរបងទៅចុះ គ្រីស្ទ !!! សុំបងជួយមើលថែម៉ាក់ហើយ ជូលៀ ជំនួសខ្ញុំផង! ហឹុក....ខ្ញុំសុំអង្វរ...ហឹុក...!"។ និយាយសុខៗនាងក្រមុំក៏លុតជង្គង់ចុះនៅនឹងមុខ គ្រីស្ទធ្វើឲ្យគេភាំងស្មារតីនឹងទង្វើនាងជាខ្លាំងថែមទាំងនាងស្រាប់តែយំទៀតផងទើប គ្រីស្ទ រហ័សគ្រានាងឡើង។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now