ភាគទី ១៩ : ជាយើងរឺក៏នាងដែលឆ្កួតវង្វេង ?

1.6K 83 4
                                    

បន្ទាប់ពីបានសងសឹកនាងក្រមុំដោយការជះទឹកសាប៊ូទាំងកាធុនដាក់នាងហើយកម្លោះសង្ហាក៏ដើរចូលផ្ទះយ៉ាងព្រងើយមុននឹងមកលបលួចមើលនាងតាមបង្អួចពីលើបន្ទប់គេងរនស់គេវិញ។

"បើនាងមិនឃោឃៅដាក់យើងកាលពី 9 ឆ្នាំមុននោះទេនោះ! យើងក៏នឹងអាចល្អដាក់នាងជាងនេះ! យើងមិនយល់ថាហេតុអីបានជាស្រីដូចនាងមានចិត្តខ្មៅយ៉ាងនេះ? យើងមិនជឿសោះ! ហេតុអីបានជានាងជាមនុស្សបែបនេះ ម៉ូ ? ហេតុអីនាងធ្វើឲ្យយើងមានអារម្មណ៍ថាឈឺចាប់គ្រប់ពេលបែបនេះ? យើងគួរតែញញឹមពេលដែលយើងធ្វើបាបនាងមែនទេ? ចុះម៉េចក៏-"។ សម្តីគ្រលររបស់កម្លោះសង្ហានេះក៏បន្លឺឡើងស្របនឹងដៃក្រាស់សុទ្ធតែសរសៃរបស់គេលើកមកដាក់លើដើមទ្រូងខាងឆ្វេង។

កែវភ្នែកខ្មៅដូចនិលរបស់គេសម្លឹងមើលរាងតូចដែលញីសម្លៀកបំពាក់រាប់តោននោះដោយចិត្តគេក៏ឈឺតិចតួចដែរមិនយល់ថាខ្លួនឯងធ្វើបាបគេតែម៉េចបានជាមកឈរពិបាកចិត្តទៅវិញហើយ? ហើយនាយក៏សម្រេចចិត្តទាញវាំងននបិទវិញហើយហាមខ្លួនឯងឲ្យឈប់គិតទើបគេតម្រង់ទៅកាន់កញ្ចក់ហើយឈរសម្លឹងមើលខ្លួនឯងមុននឹងលើកដៃមកស្ទាបទម្រង់មុខដូចរាជបុត្ររបស់គេតែទឹកមុខគេបែរជាសោះកក្រោះ។

រូបរាងសង្ហារឥតខ្ចោះដែលនាយធ្លាប់គិតថាពេញមួយជីវិតគេច្បាស់ជាគ្មានថ្ងៃអាចនឹងទទួលបានឡើយព្រោះកាលពីមុនគេគ្រាន់តែជាក្មេងប្រុសរូបអាក្រក់ម្នាក់តែប៉ុណ្ណោះ។

៩ ឆ្នាំមុន ....

"ហាស ហាស ហាស ! ឯងមើលទៅ! អាកន្ធាត់! អេ ! អាជ្រូកភ្នែកបួន!!!"។ ក្មេងប្រុសជំទង់ម្នាក់ដែលដើរមកអោនមុខចុះរាល់ពេលដែលគេមកសាលារៀនគឺទទួលបានការមើលងាយដោយគ្មានហេតុផលហើយក៏ក្លាយជារបស់លេងបង្អាប់ចេះបង្អាប់ចុះដោយមិនយល់ពីអារម្មណ៍គេឡើយ។

"នែ! បើយើងកើតមកមុខអាក្រក់ដូចឯងចឹងហា៎! យើងទៅរត់ចូលឡានហើយឡានបុកស្លាប់ហើយកើតមកថ្មីហើយវើុយ! មុខចឹងៗចេះតែរស់មកជាមនុស្សនឹងគេដែរ!!"។ សម្តីអាក្រក់ ជេរប្រទេច ការនិយាយស្តីមិនល្អយ៉ាងណាខ្លះក៏គេទទួលបានគ្រប់យ៉ាងរហូតគេគិតថានឹងបោះបង់ខ្លួនចោលរហូតដល់មានក្មេងស្រីជំទង់ម្នាក់ដែលលើកទឹកចិត្តគេ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now