ភាគទី ៦៩ : ថេយ៉ុង របស់អូន!

1.6K 65 7
                                    

"ម៉ូ !!! នេះ...នេះអូនដឹងខ្លួនហើយមែនទេ ? នេះនៅមិនស្រួលត្រង់ណា៎ទេ ? ហឺម!! ប្រាប់បងមក ម៉ូ- !"។ ថេយ៉ុង កាលបើឃើញសំណព្វចិត្តគេដឹងខ្លួនក៏រហ័សក្រោកសួរហើយ ម៉ូលី មិនតបបានត្រឹមបោះដៃមកទាក់កររបស់ ថេយ៉ុង មុននឹងទាញគេមកឪបក្រសោបយ៉ាងណែនធ្វើឲ្យ ថេយ៉ុង ទ្រឹងបន្តិចមុននឹងគេលើកដៃក្រាស់មកអង្អែលក្បាលហើយនឹងខ្នងនាងវិញ។

"យ៉ាងម៉េចនឹង ម៉ូ ? អូនខ្លាចមែនទេ? បងនៅទីនេះហើយណា៎! អូនកុំខ្លាចអី! បងនៅទីនេះណា៎!"។ សម្លេងគ្រលរទាបមានមន្តស្នេហ៍ក៏បន្លឺឡើងស្របនឹងនាយអង្អែលក្បាលនឹងខ្នងនាងថ្នមៗហើយនាងក្រមុំក៏រំជើបរំជួលចិត្តថ្នាក់ស្រក់ទឹកភ្នែកមកជាបន្តបន្ទាប់។

"អូន..ហឹុក...អូននឹកបងខ្លាំងណាស់ ថេយ៉ុង ! ហឹុក...អូនពិតជាខ្លាច! ហឹុក...អូនខ្លាចហើយភ័យថានឹងមិនអាចជួបបងម្តងទៀត! ហឹុក...បងដឹងថាអូនភ័យដល់ថ្នាក់ណាពេលដែលពត៍មានក្លែងក្លាយថាបងគ្រោះថ្នាក់ដល់បាត់បង់ជីវិតត្រូវបានចេញផ្សាយនោះ? ហឹុក...អ្ហឹក...អូនកំពុងគិតថាតើអូននឹងធ្វើយ៉ាងណាបន្តទៅ? អូន...អូន...ហឹុក!"។ នាងក្រមុំក្រោកឡើងក៏និយាយពាក្យថាច្រើនមករក ថេយ៉ុង ដែលឪបក្រសោបនាងហើយគេក៏ញញឹមមុននឹងជូតទឹកភ្នែកឲ្យនាងហើយលួងលោម។

"បងដឹង!!! បងយល់គ្រប់យ៉ាង ម៉ូ ! កុំភ័យកុំស្លន់! ពេលនេះអូនក៏ឃើញហើយបងមិនអីទេ! នេះអូនស្ទាបបេះដូងបងមើល! វាលោតសាម្រាប់អូនរហូតនឹងឯង! មុខរបស់បង កែវភ្នែករបស់បងដែលសម្លឹងមើលអូនពិតៗមិនមែនសុបន្តិទេ! បើមិនជឿចាំបងបញ្ជាក់ឲ្យច្បាស់ណា៎! អ្ហឺម!"។ បបូរក្រាស់របស់ ថេយ៉ុង ក៏បន្ទាបមករកមាត់បបូរមាត់តូចច្រមិចមុននឹងដួសដងស្នាមស្នេហាយ៉ាងផ្អែមលល្អែមជាងបង្អែមនេះធ្វើឲ្យនាងក្រមុំត្រូវតបតឪបកររបស់ ថេយ៉ុង ជាប់បណ្តោយឲ្យគេដឹកនាំនាងដើម្បីថើបញីញក់ដល់តែឈ្លក់វង្វេងទើបនាយដោះលែងបបូរមាត់នោះឲ្យមានសេរីភាពម្តងទៀតហើយក៏ប្រថាប់បបូរមាត់ថើបថ្ងាសនាងបន្ថែម។

"ឃើញទេ! នេះជាបងពិតមែនណា៎! បងមិនអីទេ! អូននៅមិនដឹងថាបងជានរណាទៀតរឺ ម៉ូ ? បងគឺ ថេយ៉ុង គ្រីហ្វីន ! មិនមែនចង់ធ្វើឲ្យរលាយក៏រលាយងាយៗនោះទេ! បងមិនឲ្យវាសនារៀបចំជីវិតឲ្យបងទេតែបងនឹងជាអ្នកគ្របគ្រងវាដោយខ្លួនឯង! ល្មមគ្រប់គ្រាន់នឹងអាចមើលថែការពារអូនហើយនឹងកូន! ស្ទាបបងមើល!! ខ្លួនក៏នៅក្រៅ! សូម្បីអាក្រោមនឹងក៏វាក្តៅដែរ!"។ ថេយ៉ុង និយាយលលេងកំប្លែងនឹងនាងក្រម់ហើយក៏ជល់ថ្ងាសនឹងនាងហើយ ម៉ូលី ក៏ញញឹមអឺមអៀនមុននឹងលើកដៃមកវៃដើមទ្រូងគេបន្តិច។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now