ភាគទី ៤៤ : បកស្រាយធ្វើអីបើគង់តែមិនជឿជាក់!

1.6K 60 4
                                    

"ថេ-ថេយ៉ុង !!! លោ-អាយ៎...ឈឺណាស់! ហឹុក...លែងខ្ញុំ!"។ ដៃតូចច្រមិចត្រូវដៃក្រាស់សុទ្ធតែសរសៃស្រវាចាប់ទាញកន្រ្តាក់មួយទំហឹងឲ្យមកបុកដើមទ្រូងនាយតែម្តង។

"អូហូយ!!! មើលចុះ! នេះជាស្អីទៅនឹងហ៎? ដឹងខ្លួនមកហើយក៏មកឈរជំទែងនិយាយជាមួយប្រុសឈ្មោល!!! ហឹស! នឹកគ្នាណាស់ហ៎?"។ កែវភ្នែកខ្មៅដូចនិលសម្លក់នាងក្រមុំហើយច្របាច់ដៃនាងស្ទើរបាក់ទៅហើយ។

"ហឹុក...លែងខ្ញុំ...ហឹុក....លោកចង់ធ្វើអីទៀតទៅ?"។ នាងក្រមុំពេលនេះខំរើបម្រះពីការចាប់របស់គេទាំងឈឺទាំងគ្មានកម្លាំងតែនាងក៏ត្រូវតែរើព្រោះនាងជិតទ្រាំលែងបានទៅហើយ។

"ហ៊ានតវ៉ានឹងយើងផង? នាងខ្លាំងបែបនឹងតាំងពីអង្កាល់ណា៎នឹង ម៉ូលី វ៉ាលេនទីណា ? បានដេកជាមួយយើងច្រើនដងក៏មកធ្វើជាអស្ចារ្យគិតថាតមាត់នឹងយើងហេ៎? យ៉ាងម៉េច? កំពុងតែគិតថានាងនឹងអស្ចារ្យហើយរឺ?"។ ថេយ៉ុង ក៏ដៀមដាមហើយនាងក្រមុំក៏ងើបមុខសុទ្ធតែទឹកភ្នែកសម្លក់គេ។

"លោកគិតថាស្រីគ្រប់គ្នាគេពេញចិត្តនឹងទង្វើថោកទាបដូចសត្វរបស់លោកនឹងហី? ហឹុក...ខ្ញុំប្រាប់លោក! ក្នុងមួយជីវិតនេះខ្ញុំស្អប់ជាងគេគឺលោកមកប៉ះពាល់ខ្ញុំ! ហឹុក...ខ្ញុំស្អប់គ្រប់យ៉ាងដែលបានមកពីលោក! ហឹុក....ខ្ញុំស្អប់លោកដល់ឆ្អឹ-អឹក!"។ នាងក្រមុំក៏ស្រែកដាក់គេវិញដោយឈឺផងខឹងផងតែក៏ត្រូវ ថេយ៉ុង ស្ទុះមកចាប់ច្របាច់កនាងរុញទៅបុកខ្នងនឹងនឹងបង្អួច។

"នាងស្អប់យើងហេ៎? នាងគិតស្អីហ៊ាននិយាយថាស្អប់យើង? នាងនិយាយមើល? នាងសំអាងលើស្អីបានជាហ៊ាននិយាយចឹងជាមួយយើង!!! យើងប្រាប់នាងណា៎!!! មនុស្សដែលអាចប្រើសម្តីសម្តៅបែបនេះបានគឺមានតែយើងទេ!"។ ថេយ៉ុង ស្រែកគំហកដាក់នាងក្រមុំដែលប្រឹងរកខ្យល់ដង្ហើមដកនោះព្រោះត្រូវដៃក្រាស់របស់នាយសង្ហាចាប់ច្របាច់ករស្ទើតែស្លាប់ទៅហើយ។

"យ៉ាងម៉េច?! ឆ្លើយទៅ! បើកភ្នែកក្រលែតៗសម្លឹងមើលយើងធ្វើអី? ឆ្លើយមើលថានាងនឹកអាប្រុសស្នេហ៍នាងនៅឯស្រុកស្រែនោះខ្លាំងណាស់ហា៎?"។ នាយកម្លោះខាំថ្គាមឡើងប៉ោងហើយស្រែកដាក់នាងក្រមុំដែលប្រឹងរកខ្យល់ដក។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now